រតនគិរី៖ក្រុមហ៊ុនទឹកស្អាតតាយសេងនៅ ខេត្ដរតនគិរីរងការចោទប្រកាន់ពីអ្នកប្រើប្រាស់ទឹកថាខាងក្រុមហ៊ុន ដើរបូមទឹកពីតំបន់ផ្សេងៗនិងទឹកកខ្វក់ក្នុងបឹងកំសាន្តយកមកលក់ឱ្យ ប្រជាពលរដ្ឋជាង២.០០០គ្រួសារនៅទីរួមខេត្ដរតនគិរីប្រើប្រាស់ជា រៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋបានឱ្យដឹងថាទឹកបឹងកំសាន្តដែលក្រុមហ៊ុន តាយសេងបូមយកទៅលក់ធ្វើអាជីវកម្មនោះគឺនៅខាងលើមានផ្ទះប្រជាពលរដ្ឋ រស់នៅជុំវិញនិងមានកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងហើយជានិច្ចជាកាល ទឹកបង្គន់និងទឹកលាមកជ្រូកគេតែងតែបង្ហូរចូលទៅក្នុងបឹងនោះ។
ប្រភពបានបន្ដថាពេលងូតទឹករបស់ក្រុមហ៊ុនតាយសេងមានកកដីឬស្លែនៅនិង បាតធុងហើយពេលខ្លះរមាស់ស្បែកនិងធំក្លិនស្អុយជាប់ខ្លួន។ប៉ុន្ដែ រឿងហ្នឹងធ្លាប់បានប្រាប់ទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយសួរទៅខាង ក្រុមហ៊ុននោះដែរតែហាក់ដូចជាពុំមានដំណ្ណោះស្រាយទេ។
លោកលី ហ៊ុងស៊ីនប្រធានក្រុមហ៊ុនទឹកស្អាតតាយសេងបានឱ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២១មិថុនានេះថាអ្នកប្រើប្រាស់ខ្លះមានមាត់ចេះតែថាបើ មានដូចកាលើកឡើងខាងលើមែនសុំឱ្យយកទឹកនោះមកឱ្យយើងបានឃើញផងព្រោះ ទឹកស្អាតបានឆ្លងកាត់អាងស្ដុបនិងប្រព័ន្ធចំរោះមានដាក់ថ្នាំ សម្លាប់មេរោគដោយមានមន្ដ្រីជំនាញមកពីក្រសួងឧស្សាហកម្មចុះពិនិត្យ រៀងរាល់៣ខែម្ដង។
ប្រធានក្រុមហ៊ុនទឹកស្អាតបានបញ្ជាក់ថា តាមពិតការដាក់ម៉ាស៊ីនបូមយកទឹកពីបឹងកំសាន្តនោះមានការឯកភាពពី អាជ្ញាធរខេត្ដខណៈពេលរដូវប្រាំរីងហួតខ្វះទឹកប្រើទូទាំងប្រទេសហើយ ប្រជាពលរដ្ឋជាង១០.០០០នាក់នៅខេត្ដនេះបានប្រឈមនិងការខ្វះទឹកប្រើ ។ប៉ុន្ថែពេលថ្មីៗនេះចៅហ្វាយខេត្ដបែរជាមិនឱ្បបូទឹកនោះយកទៅ ប្រើជាបន្ដទៀតទេដោយលើកហេតុផលថាខ្លាចរីងងាប់ត្រីប៉ុន្មានតោន ទៅវិញ។
លោកចាន់ប៊ុនធឿនអនុប្រធានស្ដីទីនៃមន្ទីរធនធានទឹក ខេត្ដរតនគិរីបានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២០ខែមិថុនាថាខាង ក្រសួងធនធានទឹកបានសម្រេចឱ្យក្រុមហ៊ុនតាយសេងបញ្ឈប់កាបូមយកទឹកពី ក្នុងបឹងកំសាន្តដោយសាទឹកនោះធំក្លិនស្អុយគឺតម្រូវឱ្យក្រុមហ៊ុនទៅ បូមទឹកបឹងកន្សែងវិញ។
កាផ្លាស់ប្ដូរទីតាំងបូមទឹកនោះ ធ្វើឱ្យមានការរិះគន់ថាក្រុមហ៊ុនតាសេងផ្គត់ផ្គង់ទឹកស្អាតនៅខេត្ដ រតនគិរីនោះមិនមានប្រភពទឹកត្រឹមត្រូវដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ ប្រើប្រាស់ប្រកបដោយផាសុខភាពឡើយព្រោះទឹកបឹងកន្សែក៍ពោពេញទៅដោយ ការបង្ហូទឹកលូនិងទឹកបង្គន់ជាដដែលទេរឿងនោះសូមខាងក្រសួងមេត្ដា ចុះពិនិត្យឱ្យបានទាន់ពេលវេលា៕