រាជធានីភ្នំពេញ ៖ ប្រភពពីមន្ត្រីនគរបាលច្រកអន្តរជាតិបាវិតបានបង្ហើបឲ្យដឹងថា ដោយសារទំនាស់ផលប្រយោជន៍ទើបសមត្ថកិច្ចនៅច្រកអន្តរជាតិបាវិតមួយចំនួន
បានលាតត្រដាងរឿងអាស្រូវពុករលួយរបស់លោក ខាត់ សារ៉ាត់ ប្រធានច្រកទ្វារ អន្តរជាតិបាវិតជាសាធារណៈជាពិសេសពាក់ព័ន្ធទៅនឹងការបើកដៃឲ្យក្មួយឈ្មោះ គន្ធា សីហា អនុប្រធានច្រកទ្វាព្រំដែនអន្តរជាតិបាវិតទើបឡើងតំណែងថ្មីធ្វើភ្លៀង ផ្គរប្រមូលប្រាក់តាមគ្រប់រូបភាពយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល
ប្រភពអោយដឹងថា មួយរយៈពេលកន្លងទៅនេះលោក ខាត់ សារ៉ាត់ ប្រធានច្រក អន្តរជាតិបាវិតមិនប្រើប្រាស់មន្ត្រីក្រោមឱវាទឲ្យប្រមូលលុយពីអ្នកបើកបក្រុមហ៊ុន រថយន្តក្រុងដឹកជញ្ជូនភ្ញៀវនិងពីក្រុមឈ្មួញដឹកជញ្ជូនទំនិញដូចកាលពីមុននោះទេ ផ្ទុយទៅវិញ លោក ខាត់ សារ៉ាត់ បានប្រើក្មួយប្រុសរបស់ខ្លួនឈ្មោះ គន្ធា សីហា អាយុ២៧ឆ្នាំ ជាអនុប្រធានច្រកទ្វាព្រំដែនអន្តរជាតិបាវិត ទើបឡើងតំណែងថ្មី ធ្វើ ភ្លៀង-ផ្គរ ប្រមូលប្រាក់ពីអ្នកបើកបររថយន្តក្រុងដឹកជញ្ជូនភ្ញៀវចេញ-ចូលឆ្លងដែន ប្រមូលប្រាក់ពីឈ្មួញនាំចេញនាំចូលគេចពន្ធ ឬបង់ពន្ធមិនគ្រប់ដែលឈ្មួញបង្កប់ ទំនិញចូលមកពីប្រទេសវៀតណាមតាមរថយន្តក្រុង និងយកលុយពីម្ចាស់រថយន្ត កុងតឺន័រ ពីឈ្មួញនាំចេញ-នាំចូលគេចពន្ធ ឬបង់ពន្ធមិនគ្រប់ ដែលឈ្មួញបង្កប់ ទំនិញចូលមកពីប្រទេសវៀតណាមតាមរថយន្តក្រុង និងយកលុយពីម្ចាស់រថយន្ត កុងតឺន័រ ធ្វើឲ្យផ្ទុះជម្លោះជាមួយក្រុមឈ្មួញ និងមន្ត្រីចាស់ៗ នៅច្រកទ្វាព្រំដែន អន្តរជាតិបាវិត គឺធ្វើអ្វីៗតាមអំពើចិត្ត យ៉ាងក្រអឺតក្រទមបំផុត ។
ជាងនេះទៅទៀត ក្រុមហ៊ុនរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ ចេញចូលតាម ច្រក បាវិត សុទ្ធតែឃុបឃិតជាមួយឈ្មោះ គន្ធា សីហា ដើម្បីសម្រួល មុខរបររបស់ខ្លួន ព្រោះឈ្មោះសីហា នេះគឺជាតំណាងរបស់លោក ខាត់ សារ៉ាត់ ពេញមុខតែម្តង។ ប្រភពបានបង្ហើបឲ្យដឹងថា រថយន្តដឹកភ្ញៀវទេសចរណ៍ ចេញចូលតាមច្រកបាវិត ត្រូវបង់លុយក្នុង ១គ្រឿង ២០ទៅ ៣០ដុល្លារ ហើយត្រូវដកលុយនេះ ៣ម៉ឺនទៅ ៥ម៉ឺនរៀលឲ្យលោក សីហា ផងដែរ។ ក្រុមហ៊ុនរថយន្តក្រុង ដែលសម្បូរភ្ញៀវ ដឹក ចេញចូលតាមច្រកអន្តរជាតិបាវិតច្រើនជាងគេគឺក្រុមហ៊ុនវ៉ាងរ៉ិចហើយអ្នកបើកបរ រថយន្តក្រុង ក្រុមហ៊ុននេះ មានទំនាក់ទំនង យ៉ាងល្អជាមួយឈ្មោះ សីហា ដែល ពូកែ ខាងប្រមូលលុយក្រោមតុ។
ប្រភពពីសមត្ថកិច្ចតូចតាច នៅច្រកបាវិត បានឲ្យដឹងទៀតថា រថយន្តកុងទឺន័រ ចេញចូលឆ្លងដែនដឹកទំនិញ ត្រូវបង់លុយឲ្យលោក សីហា ពី ១៥០០ទៅ ៣០០០ ដុល្លារអាមេរិក ទើបអាចដំណើរការយ៉ាងរលូន។ ឥឡូវនេះលោក ខាត់ សារ៉ាត់ មិនប្រើប្រាស់មន្ត្រីក្រោមឱវាទឲ្យធ្វើការ តាមតួនាទីនោះទេគឺប្រើតែក្មួយរបស់ខ្លួន ឈ្មោះ គន្ធា សីហា ដើម្បីងាយស្រួលក្នុងការប្រមូល ផលប្រយោជន៍ តាមរបៀប ពុករលួយ យ៉ាងក្រអឺតក្រទម។
មន្ត្រីសមត្ថកិច្ចតូចតាចចង់ឃើញថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេត អំពីភាពអសកម្មនិង រឿងពុករលួយ វរបស់លោក ខាត់ សារ៉ាត់ និងក្មួយប្រុស ឈ្មោះគន្ឋា សីហា ខាងលើប្រកបដោយតម្លាភាពផង ដើម្បីកុំឲ្យ មន្ត្រីពុករលួយ ខិលខូច ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន ដោយសារអាងខ្នងបង្អែករឹងមាំតទៅ ទៀត៕