សម្ដេច​តេ​ជោរ​ង​នូវ​ការផាកពិន័យ​ដោយ​នគរបាល​ចរាចរណ៍​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព​

22-June-2016 | ដោយ មែន កំសត់

 

 

មន្រ្តីជាន់ខ្ពស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់នៅមុននេះបន្តិចថា នៅថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៦ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា​ នឹងអញ្ជើញទៅកាន់ប៉ុស្តិ៍នគរបាលចតុមុខ វេលាម៉ោង៩ព្រឹក ដើម្បីបង់ការផាកពិន័យចំពោះកំហុសជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព នៅស្រុកស្រែអំបិល ខេត្តកោះកុង​ កាលពីសប្តាហ៍មុន។

​សម្ដេច​តេ​ជោ​បាន​សរសេរ​ក្នុង​ហ្វេ​ស​បុក​សម្ដេច​ថា​៖​ខ្ញុំ​បានដឹង​ជាមុន​ហើយ​ថា បើទោះបី​ខ្ញុំ​សុំ​អភ័យទោស​ជា​សាធារណៈហើយ​ក៏ដោយ ក៏​នគរបាល​នៅតែ​ផាកពិន័យ​ខ្ញុំ​ដដែល ព្រោះ​ខ្ញុំ​បាន​សាង​នូវ​កំហុស​រួចស្រេច​ទៅហើយ​។ ម្យ៉ាងទៀត អភ័យឯកសិទ្ធិសភា​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេងទៀត​គ្មាន​មាត្រា​ណាមួយ​ផ្តល់​សិទ្ធិ​ឱ្យ​សមាជិកសភា ឬ​នាយករដ្ឋមន្ត្រី​រួច​ផុតពី​ការផាកពិន័យ​ដោយ​នគរបាល​ចរាចរណ៍​នោះដែរ នៅពេលដែល​យើង​បំពាន​ច្បាប់​ទាំង​មិន​ពាក់មួក​សុវត្ថិភាព និង​ទាំង​ទោចក្រយានយន្ត​គ្មាន​ផ្លាកលេខ​។​

​ខ្ញុំ​ទទួល​បង់ពិន័យ​សំរាប់​ខ្លួនឯង​ផង និង​សំរាប់​ប្អូន​ម្ចាស់​ម៉ូតូ​ផង បើទោះបីជា​ម៉ូតូ​អត់​ផ្លាកលេខ​ជា​កំហុស​របស់​ម្ចាស់​ម៉ូតូ​ក៏ដោយ ដើម្បី​សម្រាល​នូវ​ការលំបាក​របស់គាត់ និង​ទុក​លទ្ធភាព​ឱ្យ​គាត់​ទៅធ្វើ​ផ្លាកលេខ​។​

​ខ្ញុំ​សូម​កោតសរសើរ​ដល់​នគរ​បាល​ស្រុក​ស្រែអំបិល​ខេត្តកោះកុង ដែល​អនុវត្តន៍​ច្បាប់​ដោយ​គ្មាន​ការរើសអើង និង​មិន​ខ្លាច​អំណាច​អ្នកធំ​រាប់ទាំង​នាយករដ្ឋមន្ត្រី​ផង​។​
​ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​គាំទ្រ​ខ្ញុំ​ទាំងអស់​កុំ​ថ្នាំងថ្នាក់​ជាមួយ​នគរបាល​ដែល​ផាកពិន័យ​ខ្ញុំ​តែ​ផ្ទុយទៅវិញ​ត្រូវ​លើកទឹកចិត្ត និង​យក​ធ្វើជា​គំរូ​នៃ​ការអនុវត្ត​ន៌​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20687677

  • ថ្ងៃនេះ1981
  • ម្សិលមិញ4911
  • សប្តាហ៍នេះ19551
  • ខែនេះ1981
  • ឆ្នាំនេះ245221
  • សរុប20687677