កំពត៖ប្រជានេសាទសហគមន៍បានសំណូមពរ ចំពោះអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ទប់ស្កាត់ការជីកកាយដីបាត ព្រែកនិងចាប់ឡើងគោកដោយចាក់លុបព្រៃកោងកាងក្នុងភូមិសាស្ត្រភូមិ ជុំក្រៀលឃុំជុំក្រៀលស្រុកទឹកឈូជាមួយការចោទប្រកាន់ថាសកម្មភាពនោះ ធ្វើខុសទីតាំងដែលសាលាខេត្តកំពតអនុញ្ញាតច្បាប់តាមរយៈ សេចក្តីជូនដំណឹងពង្រីកទំនប់ការពារការដ្ឋានផលិតអំបិល។
ព្រោះតែឃើញស្រឡាងផ្ទុកគ្រឿងចក្រមានវត្តមានក្នុងព្រែកក្បាលរមាស ដែលជាព្រំប្រទល់រវាងឃុំជុំក្រៀលជាមួយឃុំត្រពាំងសង្កែកំពុងធ្វើ សកម្មភាពជីកកាយដីបាតព្រែកនិងចាប់ដាក់លុបព្រៃកោងកោងក្នុងភូមិ ជុំក្រៀលឃុំជុំក្រៀលនាប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះប្រជានេសាទ សហគមន៍ត្រពាំងសង្កែបានសំណូមពរចំពោះអាជ្ញាធរមានសត្ថកិច្ចជួយ អន្តរាគមន៍ទប់ស្កាត់ដើម្បីបញ្ចៀសនូវការបាត់បង់ព្រៃលិចទឹកជា អាយុជីវិតអ្នកនេសាទតូចតាចនោះ។
ពួកគាត់បានសម្តែង ការព្រួយបារម្ភដោយលើកឡើងថាការជីកកាយដីលុបព្រៃលិចទឹកធ្វើឡើងពី សំណាក់អ្នកមានអំណាចបែបនេះមុខរបរនេសាទតូចតាចនឹងត្រូវបាត់បង់មិនខាន ទេ។ម្យ៉ាងទៀតដើមកោងកាងដែលសហគមន៍ខិតខំប្រឹងប្រែងដាំដុះឡើងវិញ ទម្រាំបានធំគឺប្រើពេលយូរណាស់។ បើអ្នកមានលុយ មានអំណាចនៅបន្តធ្វើសកម្មភាព ចាក់ដីលុបបែបនេះថ្ងៃក្រោយពិតជារលាយហិនហោចហើយ។
ដូច្នេះ ប្រជានេសាទសហគមន៍សំណូមពរចំពោះអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយ អន្តរាគមន៍ទប់ស្កាត់ការបំផ្លាញព្រៃលិចទឹកនៅចំណុចនេះ ប្រកបដោយប្រសិទ្ធភាពផង។ប្រជានេសាទនៅបានអះអាងទៀតថាកន្លែងដែល បានការអនុញ្ញាតធ្វើទំនប់ការពារគឺនៅចំណុចភ្លឺចាស់ដោយឃ្លាតពី កន្លែងធ្វើសកម្មភាពនោះចម្ងាយប្រហែលចាប់ពី៤០ ម៉ែត្រទៅ១០០ម៉ែត្រឯណោះ។
នេះជាការបំពានទាំងស្រុងពីសំណាក់ អ្នកមានអំណាច មានលុយ។ពាក់ព័ន្ធបញ្ហាខាងលើលោកសសូរិននាយខណ្ឌរដ្ឋបាលជលផលកំពត បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៦ថា ការចាក់ដីនោះបានលិខិតអនុញ្ញាតតាមរយៈសេចក្តីជូនដំណឹងរបស់សាលាខេត្តដោយ ម្ចាស់ការដ្ឋានសុំពង្រីកភ្លឺការពារទទឹងប្រាំមួយម៉ែត្រ។
ក្នុងចំណាររបស់លោកអភិបាលខេត្តបានហាមមិនឱ្យមានការប៉ះពាល់ព្រៃលិច ទឹកដាច់ខាត។ប៉ុន្តែនៅតាមបណ្តោយជើងទំនប់ចាស់កន្លែងខ្លះមានព្រៃ កន្លែងខ្លះមិនមានទេ។លោកនាយខណ្ឌបានបន្តថាជុំវិញការរិះគន់តវ៉ានិង សំណូមពរទាំងនោះខណ្ឌរដ្ឋបាលជលផលបានធ្វើកិច្ចការជាមួយប្រជានេសាទ សហគមន៍ដោយធ្វើលិខិតបញ្ជូនដល់សាលាខេត្តរួចរាល់ហើយ។លោកសសូរិន បញ្ជាក់ថាពាក់ព័ន្ធច្បាប់អនុញ្ញាតការងារនេះគឺមន្ទីររ៉ែ និងឋាមពល ព្រមទាំងមន្ទីរបរិស្ថាន។ចំណែកខាងលោកមិនមានសិទ្ធិទេ។
លោកស៊ុយធាប្រធានមន្ទីរបរិស្ថានខេត្តព្រមទាំងលោកសោមវិចិត្រប្រធាន មន្ទីររ៉ែនិងថាមពលខេត្តបានបញ្ជាក់ស្រដៀងគ្នាថាពាក់ព័ន្ធនឹង ការជីកកាយឬបូមដីមន្ទីរអាចអនុញ្ញាតក្នុងកម្រិតអតិបរមាត្រឹមមួយ ហិកតាប៉ុណ្ណោះ។លើសពីនេះត្រូវសុំច្បាប់ដល់ក្រសួង។ប៉ុន្តែសាលាខេត្ត បានអនុញ្ញាតាមរយៈសេចក្តីជូនដំណឹង។
ម្ល៉ោះហើយក្នុងករណី មានការតវ៉ាពីការធ្វើសកម្មភាពខុសទីតាំងអនុញ្ញាតខាងមន្ទីរនឹងបញ្ជូន មន្ត្រីចុះទៅតាមដានមើលដើម្បីរាយការណ៍ជូនលោកអភិបាលខេត្តវិញ។លោក ស៊ុយធាបានបញ្ជាក់ថាខាងលោកបានណែនាំថាកុំទាន់ធ្វើសកម្មភាពដោយ រង់ចាំ មន្ត្រីចុះបោះបង្គោលកំណត់ទីតាំងសិន។ ប៉ុន្តែពេលនេះមិនទាន់បានចុះទៅមើលនៅឡើយទេ។
លោកហៃសេងមេឃុំ ជុំក្រៀលបានឆ្លើយតបតាមទូរស័ព្ទនារសៀលថ្ងៃទី២២ខែមិថុនាដដែលថាករ ណីនេះលោកបានទៅចូលរួមប្រជុំដែរដោយខេត្តតម្រូវឱ្យមន្ទីរ ពាក់ព័ន្ធបង្កើតគណៈកម្មការដើម្បីចុះពិនិត្យមើល។ប៉ុន្តែមកដល់ពេលនេះ មិនទាន់ឃើញគណៈកម្មការដែលបង្កើតនោះចុះមកទេ។
ដោយឡែកមន្ត្រី មួយរូបក្នុងការិយាល័យអន្តរវិស័យនៃសាលាខេត្តកំពតបានប្រាប់ឱ្យដឹងថា ចំ ពោះពាក្យតវ៉ា និងបណ្តឹងរបស់ប្រជាពលរដ្ឋ ខាងការិយាល័យបានទទួលរួចហើយដោយពេលនេះកំ ពុងរៀបចំដើម្បីធ្វើបទបង្ហាញដាក់ជូនលោកអភិបាលខេត្ត៕