ក្រសួងសុខាភិបាល​បក​អាក្រាត​ជនខិលខូច​ពីរ​នាក់​ពីបទ​ក្លែងបន្លំ​

23-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ខុទ្ទកាល័យ​របស់​ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីជូនដំណឹង ដោយបាន​បង្ហាញ​វត្តមាន​ជនខិលខូច​ចំនួន​ពីរ​នាក់ ដែលមាន​ឈ្មោះ ឡេង ទូរស័ព្ទ​លេខ ០៩៦ ៩៦ ១៦ ៣០៩ និង​ទី​ពីរ​ឈ្មោះ ម៉េង ទូរស័ព្ទ​លេខ ០៨៨ ៥៨ ៥៣ ៧១៣  បាន​ក្លែងបន្លំ​អត្តសញ្ញាណ​ថា ជា​អ្នក​រត់ការ បម្រើ​នៅ​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។
 
​ខុទ្ទកាល័យ​របស់​ក្រសួង​បាន​អំពាវនាវ ឲ្យ​សាធារណៈជន​ទាំងអស់ បើ​ឃើញ​ជន​ទាំងពីរ​នេះ​ទៅធ្វើ​ទំនាក់ទំនង ត្រូវ​ប្តឹងទៅ​សមត្ថកិច្ច​ជាបន្ទាន់​ដើម្បី ចាត់ការ​តាមផ្លូវ​ច្បាប់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ នេះ​៕

ចំនួនអ្នកទស្សនា

    20687927

  • ថ្ងៃនេះ2231
  • ម្សិលមិញ4911
  • សប្តាហ៍នេះ19801
  • ខែនេះ2231
  • ឆ្នាំនេះ245471
  • សរុប20687927