​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ខឹងសម្បា​រលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​ប៉ូលិស​ចរាចរណ៍

24-June-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សុំ​កុំ​ឲ្យ​មានការ​ខឹងសម្បា​រលើ​អាជ្ញាធរ មាន​សមត្ថកិច្ច ជាពិសេស​គឺ​ប៉ូលីស​ចរាចរណ៍​។ សម្តេច​តេ​ជោ​មានប្រសាសន៍​បែបនេះ ខណៈដែល​សម្តេច បាន​អញ្ជើញ​ទៅ​បង់ប្រាក់​ពិន័យ ចំពោះ​ការ​ជិះ​ម៉ូតូ ដោយ​មិន​ពាក់មួក​សុវត្ថិភាព នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ចតុមុខ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​ខ្ញុំ​ទាំងអស់ សុំ​កុំ​ឲ្យ​មានការ​ខឹងសម្បា​រលើ​អាជ្ញាធរ មាន​សមត្ថកិច្ច ជាពិសេស​គឺ​ប៉ូលិស​ចរាចរណ៍​។ ផ្ទុយទៅវិញ​គាំទ្រ​ពួកគាត់ ឲ្យ​គាត់​បំពេញ​នូវ​តួនាទី ភារកិច្ច​ក្នុងឋានៈ​ជា​នគរបាល ទទួលបន្ទុក​ច្បាប់​ចរាចរណ៍ ដើម្បី​ការពារ​អាយុជីវិត ជូន​ប្រជាពលរដ្ឋ ជាពិសេស សូម​អំពាវនាវ​ដល់​អ្ន​ក​គាំទ្រ​ខ្ញុំ​ទាំង​ប៉ុន្មាន បើ​ស្រឡាញ់​ខ្ញុំ សូម​គោរព​ច្បាប់​ចរាចរណ៍​។ ការស្រឡាញ់​ខ្ញុំ គឺជា​រឿង​មួយ តែ​ស្រឡាញ់​ជីវិត​ខ្លួនឯង កុំ​ឲ្យ​ខ្លួនឯង មាន​គ្រោះថ្នាក់ ដល់​ជីវិត​គឺ​វា​មាន​សារៈសំខាន់ ជាង​ការស្រឡាញ់​ខ្ញុំ​»​។​

ដូច្នេះ​សម្តេច​តេ​ជោ សង្ឃឹមថា មិនមែន​គ្រាន់តែ​អ្នកគាំទ្រ​សម្តេច​ទេ គឺ​ត្រូវការ​កា​រស់នៅ ត្រូវការ​ភាពសុខសាន្ត នៅក្នុង​គ្រួសារ ដូចនេះ​សម្តេច​សង្ឃឹមថា អ្នកគាំទ្រ​សម្តេច​ទាំងអស់គ្នា នឹង​គោរព​ច្បាប់​ចរាចរណ៍​៕

ចំនួនអ្នកទស្សនា

    20688317

  • ថ្ងៃនេះ2621
  • ម្សិលមិញ4911
  • សប្តាហ៍នេះ20191
  • ខែនេះ2621
  • ឆ្នាំនេះ245861
  • សរុប20688317