ភ្នំពេញ៖ យោងតាមលិខិតសិទ្ធិប្រទានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានប្រទានសិទ្ធិជូនឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ ជារដ្ឋមន្ត្រីស្តីទី នៃទីស្តីគណៈរដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។
នៅក្នុងលិខិតសិទ្ធិប្រទាន បានបញ្ជាក់ថា៖ «ប្រទានសិទ្ធិជូនឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ ជារដ្ឋមន្ត្រីស្តីទី នៃទីស្តីគណៈរដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីជាសក្ខីភាព ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានសិទ្ធិពេញលេញ តាមអំណាចច្បាប់ បានចុះហត្ថលេខាខាងក្រោមលើសិទ្ធិប្រទាននេះ»៕