កញ្ញា ធី សុវណ្ណ​ថា ប្ដឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​២​រូប​ពីបទ​បរិហារកេរ្តិ៍​

26-June-2016 | ដោយ មែន កំសត់



​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​(Facebook) ល្បីឈ្មោះ កញ្ញា ធី សុវណ្ណ​ថា ប្ដឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​២​ទៅ​តុលាការ​ពីបទ​បរិហារកេរ្តិ៍​។​
​ក្នុង​បណ្ដឹង​ចំនួន​២​ដែល​ដាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​នៅ​ថ្ងៃ ទី​២៤ ខែមិថុនា​អោយដឹងថា បណ្ដឹង​មួយ នាង​ប្ដឹង​ឈ្មោះ អួន វ៉ាន់​សាក់ ដែលជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ I Love Cambodia Hot News II ពីបទ​បរិហារកេរ្តិ៍ និង​ជេរប្រមាថ ទាក់ទង​នឹង​វេទិកាសាធារណ​របស់ នាង ធី សុវណ្ណ​ថា នៅក្នុង​ខេត្ត ឧ​ត្ត​រ​មានជ័យ​។​
​បណ្ដឹង​មួយទៀត​នាង​ប្ដឹង​ឈ្មោះ ម៉ោញ សារ៉ាត់ ដែលជា​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ​ដដែល​នេះ​ពីបទ​បរិហារកេរ្តិ៍​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី វេទិកាសាធារណ​មួយទៀត​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែរ​។​

​កន្លងទៅ​កញ្ញា ធី សុណ្ណ​ថា ធ្លាប់បាន​ប្ដឹង​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​កឹម សុខា ទៅ​តុលាការ​ពីបទ​បរិហារកេរ្តិ៍​ដោយ​ទាមទារ​សំណង​១​លាន​ដុល្លារ​។ បណ្ដឹង​នោះ​ទាក់ទង​នឹង​ការសន្ទនា​តាម​ទូរស័ព្ទ ដែល​គេ​ចាត់ទុកថា​ជា​កិច្ចសន្ទនា​រវាង​លោក នឹង​ស្រី​កំណាន់​គឺ​អ្នកនាង ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​៕

ចំនួនអ្នកទស្សនា

    20689137

  • ថ្ងៃនេះ3441
  • ម្សិលមិញ4911
  • សប្តាហ៍នេះ21011
  • ខែនេះ3441
  • ឆ្នាំនេះ246681
  • សរុប20689137