រាជរដ្ឋាភិបាល​នឹង​ចាត់វិធានការ​ចំពោះ​ការបង្កើត​ចលនា​ខុសច្បាប់​ណាមួយ​ដែល​ធ្វើ​ឲ្យ​អស្ថេរភាព​

26-June-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ ការបង្កើត​ចលនា​ខុសច្បាប់​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថេរភាព នៅក្នុង​សង្គម​។  ការព្រមាន​ចាត់វិធានការ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​សម រង្ស៊ី​បាន​និយាយ​ពី​ការបង្កើត​ចលនា​តស៊ូ​រំដោះប្រទេស​ជាតិ​នៅក្រៅ​ប្រ​ទស ។​
    
​លោក​ទិ​ត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៥ ខែមិថុនា​ឲ្យ​ដឹងថា ពាក្យ​ថា ចលនា​តស៊ូ​រំដោះប្រទេស គឺ​ពាក្យ​ប្រឌិត​បំផ្លើស​និង​មួល​ស្ថានភាព​ពិត​នៅក្នុង​ប្រទេស​កម្ពុជា នៅ​កម្ពុជា​អត់​មាន​វិបត្តិ​ណា​ដែល​ត្រូវ​មក​រំដោះ​ទេពី​ព្រោះ​ប្រជាពលរដ្ឋ កម្ពុជា​ទូទៅ​បាន​នឹង​កំពុង​រស់នៅ​ជាមួយ​សុខសន្តិភាព ជាមួយនិង​ស្ថេរភាព​នយោបាយ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​កំពុងតែ​ប្រកបមុខរប​ប​ជា​ប្រក្រតី បានន័យថា មិនមាន​ស្ថានការណ៍​ណាមួយ​ដែល​ប្រទេសជាតិ​កំពុងតែ​ធ្លាក់​នៅក្នុង គ្រោះថ្នាក់ ត្រូវការ​រំដោះ​ទេ​។ ប៉ុន្តែ​វា​មានតែ​អ្នកនយោបាយ​ដែល​កំពុងតែ​ជាប់ទោស​ទណ្ឌ​កំពុង​តែមាន រឿងរ៉ាវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ហើយ​បង្កើត​ស្ថានការណ៍​ដើម្បី​បំភ្លៃ សភាពការណ៍ និង​បោកប្រាស់​មតិ​អន្តរជាតិ ជា​លេស​នយោបាយ​របស់​ពួកគេ ដែល​ប្រឈម​ចំពោះមុខ​ច្បាស់​តែ​ប៉ុណ្ណឹង​ទេ​។​
    
​លោក​បាន​បន្តថា យុទ្ធនាការ​នេះ គឺជា​យុទ្ធនាការ​បំភ័ន្ត​សាធារណៈមតិ និង​ជា​ចរិត​របស់​គណបក្សប្រឆាំង​ដែល​ទាល់ច្រក​តែងតែ​រិះរក​វិធី​សព្វ គ្រប់បែបយ៉ាង​ដើម្បី​ដាក់​សំពាធ​មកលើ​រដ្ឋាភិបាល​។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​នឹង​កំពុងតែ​ដំណើរការ​ប្រក្រតី​របស់ខ្លួន ហើយ​មិន​ស្ថិតនៅក្រោម​ការគាបសង្កត់​ពី​ឥទ្ធិពល​ណាមួយ​នោះទេ​។​
    
 ទាក់ទង​ការបង្កើត​ចលនា​តស៊ូ​រំដោះ​ប្រទេសជាតិ ត្រូវបាន​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ គណៈរដ្ឋមន្ត្រី បញ្ជាក់ថា “​គេ​អាចធ្វើ​សកម្មភាព​ទាំងឡាយ​បានជា​សិទ្ធិសេរីភាព​នៅក្នុង​ការ បញ្ចេញមតិ​ក៏ប៉ុន្តែ​បើសិនជា​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​នោះ វា​ប៉ះពាល់​ដល់​ស្ថេរភាព​នៅក្នុង​សង្គម​ដោយសារ​សកម្មភាព​រប​ស់​គេ​បង្កើតឡើង ធ្វើ​សកម្មភាព​ណាមួយ​ដែល​វា​រំលោភ​លើផ្លូវ​ច្បាប់ ដែលជា​រដ្ឋ​អធិបតេយ្យ​របស់​កម្ពុជា គឺ​វិធានការ​ច្បាប់​នឹងត្រូវ​យកមកអនុវត្ត​”​។
    
​លោក​បាន បញ្ជាក់ទៀតថា ប្រទេសជាតិ​បាន​រំដោះ​ហើយ ពី​របប​ប៉ុល ពត អត់​មាន​ស្ថិតនៅក្នុង​អាណានិគម ការត្រួតត្រា​ពី​ប្រទេស​ណាមួយ​មកលើ​អធិបតេយ្យ​របស់​កម្ពុជា​ទេ កម្ពុជា​ខ្លួនឯង​ជា​ម្ចាស់​ជោគវាសនា​ខ្លួនឯង​ហើយ​បាន​ធ្វើឡើង​តាមរយៈ​ការបោះ ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ស្ថាប័នរដ្ឋ​ដំណើរការ​ជា​ប្រក្រតី ទាំង​ស្ថាប័នរ​រដ្ឋសភា រាជរដ្ឋាភិបាល និង​តុលាការ វា​អត់​មានអី​ដែល​វា​អាក់​ប្រក្រតីភាព​នោះទេ អីចឹង​វា​អត់​មាន​ត្រូវ​ការរំដោះ​ពីព្រោះ​យើង​បាន​រំដោះ​ពីរ​បប​វាលពិឃាត រហូតដល់​មក​រស់នៅ​ជាមួយនិង​សុខសន្តិភាព និង​ប្រជាធិបតេយ្យ ហើយ​យក​ច្បាប់ទម្លាប់​កំពុងតែ​ដំណើរការ​ប្រក្រតី​។

​ហើយ​អ្វីដែល គេ​និយាយថា មក​រំដោះ​ប្រទេសជាតិ មិនដឹង​បានន័យថា​ម៉េច​ទេ យើង​អត់​យល់​គេ​ប្រុង​បើក​យុទ្ធនា​ការរំដោះ​អ្នកទោស​ជាង ប៉ុន្តែ​ការរំដោះ​អ្នកទោស គឺ​ប្រឈមមុខ​ជាមួយនឹង​ផ្លូវច្បាប់ ពីព្រោះ​អ្នកទោស អ្នកពាក់ព័ន្ធ​អស់ទាំងនោះ​គឺ​សុទ្ធតែ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ អីចឹង​កុំ​បំភ័ន្ត យកពាក្យរ​រំដោះ​ប្រទេសជាតិ ដើម្បី​ជា​ចេតនា​មួយ រំលោភច្បាប់​ណាមួយ​ដើម្បី​រំដោះ​អ្នកទោស​វា​មិនអាច​ទៅរួច​៕

ចំនួនអ្នកទស្សនា

    20689397

  • ថ្ងៃនេះ3701
  • ម្សិលមិញ4911
  • សប្តាហ៍នេះ21271
  • ខែនេះ3701
  • ឆ្នាំនេះ246941
  • សរុប20689397