ភ្នំពេញ៖បន្ទាប់ពីកាសែតកោះសន្តិភាព បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា"មន្ត្រីនៅក្រសួងសេដ្ឋកិច្ច ម្នាក់ ក្លាយជាមេចោរប្លន់" សាមីក្រសួងបានប្រតិកម្មតបដោយបានបញ្ជាក់ថាក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុបានលុបឈ្មោះ មៀង ហេង ចេញពីមន្ត្រីការិយាល័យអធិការរដ្ឋបាលកណ្តាលនៃអគ្គាធិការដ្ឋាន ចេញពីក្រសួងចាប់តាំងពីឆ្នាំ២០១១កមម្លេះ។ដូច្នេះចំពោះការចុះ ផ្សាយថា"ជនសង្ស័យឈ្មោះ មៀង ហេង អាយុ៤៤ឆ្នាំ ជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ"គឺជាព័ត៌មានមិន ត្រឹមត្រូវ។
អាស្រ័យការបកស្រាយខាងលើក្រសួងសូមធ្វើ ការកែតម្រូវចំពោះសារព័ត៌មានទាំងឡាយណាដែលបាននិងកំពុងចុះផ្សាយអត្ថ បទពាក់ព័ន្ធប្រធានបទខាងលើ និងក៏សូមអំពាវនាវអោយគ្រប់សារព័ត៌មានទាំងអស់មេត្តាប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕