សិស្ស​បាក់​ឌុប​ឆ្នាំនេះ​ត្រូវមាន​យ៉ាងតិច​២៣៧​ពិន្ទុ ទើប​អាច​ប្រឡង​ជាប់​

29-June-2016 | ដោយ មែន កំសត់


​ភ្នំពេញៈ ប្រឡង​បាក់​ឌុប​ឆ្នាំមុនៗ របប​ពិន្ទុសរុប​ទាំង​៧​មុខវិជ្ជា គឺ​៥០០​ពិន្ទុ ប៉ុន្តែ​មុខវិជ្ជា​ភាសាបរទេស​ជា​មុខវិជ្ជា​ស្ម័គ្រចិត្ត មានន័យថា គេ​ត្រូវយក​៥០០-២៥=៤៧៥​ពិន្ទុ​។ ដូច្នេះ​ពិន្ទុ ដើម្បី​អាច​ប្រឡង​ជាប់​បាក់​ឌុប គឺ​២៣៧.៥​ពិន្ទុ លើ​៤៧៥​ពិន្ទុ ប៉ុន្តែ​គេ​យក​លេខ​គត់ គឺ​យកតែ​២៣៧​ពិន្ទុ​។ កម្រិត​និទ្ទេស A B C D E និង F ត្រូវគេ​កំណត់​ដូច​តារាង​ខាងក្រោម​។​

​មុខវិជ្ជា​ទី​៧ គេ​មិនទាន់​ដឹងថា​មុខវិជ្ជា​អ្វី​នៅឡើយ​ទេ​។ រូប​ខាងក្រោម គ្រាន់តែ​សន្ម​ត់​ប៉ុណ្ណោះ​។​
​សូមបញ្ជាក់ថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ គ្រោង​នឹង​ចាប់​ផ្ដើ​នៅ​ថ្ងៃទី​២២ និង​២៣ សីហា ដោយមាន​បែងចែក​ជា​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម និង​ថ្នាក់​វិទ្យាសាស្ត្រ រីឯ​មុខវិជ្ជា​ដែល​ត្រូវ​ប្រឡង​មាន​៧​មុខស្មើ​ឆ្នាំមុនៗ​ដែរ ប៉ុន្តែ​ឆ្នាំនេះ​មុខវិជ្ជា​ទី​៧ គេ​មិនទាន់​ដឹងថា មុខវិជ្ជា​អ្វី​នៅឡើយ​ទេ ព្រោះ​ជា​មុខវិជ្ជា​ជម្រើស​ត្រូវ​ចាប់ឆ្នោត​ជ្រើសរើស​នៅក្នុង​ខែកក្កដា ខាងមុខនេះ​។ ចំណែកឯ​ការ​រឹតបន្តឹង គឺ​នៅតែ​អនុវត្តន៍​ដូច​ឆ្នាំមុនៗ​ដែរ ឬ​អាច​តឹងរឹង​ជាង​ឆ្នាំមុន​ក៏​ថា​បានដែរ​

ចំនួនអ្នកទស្សនា

    20690487

  • ថ្ងៃនេះ4791
  • ម្សិលមិញ4911
  • សប្តាហ៍នេះ22361
  • ខែនេះ4791
  • ឆ្នាំនេះ248031
  • សរុប20690487