ឈ្មួញ​ឈើ​ឈ្មោះ តា​ពឿ​ន​ដឹកឈើ ចំនួន ៦​ឡាន​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​

29-June-2016 | ដោយ មែន កំសត់


​ខេត្តកំពង់ធំ​៖​តាម​សេចក្ដីរាយការណ៍ ជាក់លាក់​មួយ បាន​ឲ្យ​ដឹងថា កាលពី​យប់មិញ ឈ្មួញ​ឈើ​ឈ្មោះ តា​ពឿ​ន ដែល​អ្នកស្រុក​បារាយណ៍ និង​ឃុំ​កំពង់ថ្ម ស្គាល់​ថា ជា​ក្មួយ​ប្រសារ ឯកឧត្តម​ងួន ញ៉ិល  បាន​ដឹកឈើ ចំនួន ៦​ឡាន​ចេញ ពី​តំបន់​ព្រៃ​ឡង់ យកទៅ​ចែកចាយ លក់​នៅ ស្រុក​បារាយណ៍ ដោយ​គ្មាន សមត្ថកិច្ច ណា​ហ៊ាន ចេញមុខ បង្ក្រាប​នោះ ។​

​ករណី​ឈ្មួញ​ឈ្មោះ តា​ពឿ​ន ដឹកឈើ ដោយ​រថយន្ត កូរ៉េ​និង​យ៉ី​ឌុប ចេញពី ទឹកដី ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នេះ ត្រូវបាន​គេ​អះអាងថា មិនមែនជា ជា​លើក​ទី​១​នោះទេ ពោលគឺ​ឈ្មោះ​ពឿ​ន ជា​ឈ្មួញ​ឈើ ដ៍​ធំ ប្រចាំ​នៅ តំបន់​នោះ ហើយ​ជា​ឈ្មួញ​រកស៊ី​ឈើ ជា​យូ​ណាស់​មកហើយ​។​
​បើតាម សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹងថា តា​ម៉ិ​ល ពឿ​ន ចំនួន​៦​គ្រឿង នៅតែមាន លទ្ធភាព​ដឹក ជញ្ជូន​ឈើ ចេញពី​តំបន់ ព្រៃ​ឡង់​ចូល មក​កំពង់ថ្ម បាន​យ៉ាង​រលូន ដោយ មិនមាន រំខាន​ពី សមត្ថកិច្ច​នោះឡើយ ។​

​ការដឹក ជញ្ជូន​ឈើ របស់​ក្រុម​តា​ពឿ​ន ត្រូវ គេ​សង្ស័យថា គ្មាន​ច្បាប់ អនុញ្ញាត​ចេញ ពី​រដ្ឋបាល ព្រៃឈើ​នោះទេ ។ រីឯ​ការធ្វើសកម្មភាព បាន​បែបនេះ​គេ បានដាក់​ការសង្ស័យថា មានការ​បើក ដៃ​ពី​មន្ត្រី គ្រប់គ្រង​ដែនដី​នោះ ។​

​សេចក្តីរាយការណ៍ បន្តទៀតថា ប្រសិនបើ​តា​ពឿ​ន មានច្បាប់​ដឹក ជញ្ជូន​ឈើ យ៉ាងណាក្តី ប៉ុន្តែ​តា​ពឿ​ន គ្មាន​ព្រៃ​ដើម្បី កាប់​ឈើ​ធ្វើ ជំនួញ​នោះទេ ។​
​រាជរដ្ឋាភិបាល  មាន​សម្តេច​តេ​ជោ​សែន ជា​ប្រមុខ​ដឹកនាំ​នោះ សម្តេច​បានដាក់ ចេញ​នូវ​វិធានការ​ជា បន្តបន្ទាប់ ក្នុង​ការហាម មិនឱ្យ​មានការ​កាប់ ឈើ​នៅក្នុង ដែន​ព្រៃ​អភិ រក្ស​ដែល​សំបូរ បែប​ទៅដោយ ជីវចម្រុះ​នោះឡើយ​។​

​ទាក់ទង ទៅ​និង​ព័ត៌មាន​ថា ឈ្មោះ​តា​ពឿ​ន ជា​ឈ្មួញ​ឈើ ថា​ជា​ក្មួយ​ប្រសារ របស់​ឯកឧត្តម​ងួន ញ៉ិល  នោះគេ​នៅ​មិនទាន់ ជឿជាក់ថា ជា​ក្មួយ​ប្រសារ ពិតប្រាកដ ឬ​យ៉ាងណា​នោះទេ ព្រោះ​គេ​អាច វាយតម្លៃ​បាន​ថា បើសិនជា​ឈ្មោះ​ពឿ​ន ជា​ក្មួយ​មែន​នោះ រូបគេ​មិនអាច រកស៊ី​ឈើ ដោយ​ខុសច្បាប់ ផ្គើន​ទៅ​និង បទបញ្ជា​របស់ សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី និង​ធ្វើ​ឲ្យ អាប់អោន កិត្តិយស របស់​ឯកឧត្តម​ងួន ញ៉ិល ផងដែរ ។
​គេហទំព័រ សៀមរាប​ប៉ុស្ដិ៍ នៅ​មិនទាន់ បានទទួល​ការ បំភ្លឺ​ពី ឯកឧត្តម​ងួន ញ៉ិល នៅឡើយ​ទេ ដោយ​មិនមាន លេខ​ទូរស័ព្ទ​៕

ចំនួនអ្នកទស្សនា

    20689737

  • ថ្ងៃនេះ4041
  • ម្សិលមិញ4911
  • សប្តាហ៍នេះ21611
  • ខែនេះ4041
  • ឆ្នាំនេះ247281
  • សរុប20689737