ល្បែងស៊ីសង ក្នុង​ក្រុង​សៀមរាប បង្កប់​តាម អិន​ធើ​ណេ​ត កើតមាន ពេញបន្ទុក​

30-June-2016 | ដោយ មែន កំសត់



​ខេត្តសៀមរាប​៖ សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹងថា ទីតាំង​អិន​ធើ​ណេ​ត ជាច្រើន​ក្នុង ក្រុង​សៀមរាប មាន​បង្កប់​ល្បែង ស៊ីសង ដោយ​ខុសច្បាប់ តាម​ប្រព័ន្ធ អន​ឡាញ​។

​ក្នុងនោះ ត្រូវបាន សេចក្ដី រាយការណ៍ រៀបរាប់ ពី​ទីតាំង ល្បែង​ជ្រក ក្រោម​ស្លាក អិន​ធើ​ណេ​ត ២៤​ម៉ោង​ផងដែរ​។
​បើតាម សេចក្ដីរាយការណ៍ បាន​បញ្ជាក់ថា ទីតាំង​ល្បែង ស៊ីសង ជ្រក​ក្រោម ស្លាក​អិន​ធើ​ណេ​ត នោះ​ទី ១​នៅជាប់​លីកា​ស៊ី ខា​រា​អូ​ខេ ផ្លូវ​ហ្វី​លីង​(៧៧៧ Net)  ទី​២​ផ្លូវ​ផ្សា​រញ៉ែ ខាងត្បូង​ស្តុ​ប​ទន្លេសាប​(៩៩)  ទី​៣​ផ្លូវ​បារ​បាក់​ខែង​(P.H ២៤) ទី​៤​ផ្លូវ​ផ្សា​រញ៉ែ ខាងត្បូង​ស្តុ​ប ទន្លេសាប​(៨៨​ណេ​ត​) ទី​៥​ផ្លូវ​តាភុល​() ទី​៦​ផ្លូវ​តាភុល​(៨៨៨៨) ទី​៧​ផ្លូវ​តាភុល (​អេ​ម​ណិ​ត​) ទី​៩​ផ្លូវ លោកតា​ខៀវ​ណើ​យ និង​ក្រោយ គ្លិ​និក​នាគ​ទេព ក្នុងនោះ​ក៍មាន ទីតាំង​មួយ ចំនួន​ទៀតផង​ដែរ​។​

​តាម​ប្រភព បាន​ឲ្យ​ដឹង​ទៀតថា ថៅកែ​ម្ចាស់ អិន​ធើ​ណេ​ត នៅ​ក្រុង​សៀមរាប ដែល​បាន បើក​ល្បែង ស៊ីសង ល្មើសច្បាប់​នោះ ជាម​ន្ត្រី សមត្ថកិច្ច មួយចំនួន និង​មួយចំនួន ទៀត​មាន ខ្សែរ​ខ្នង បង្អែក​ជា សមត្ថកិច្ច​ដែរ ដូច្នេះ ប្រការ ដែល​អាជ្ញាធរ សមត្ថកិច្ច ចុះទៅ បង្ក្រាប ហាក់បី មិនមាន ប្រសិទ្ធិភាព​។​

 តាម​សេចក្ដីរាយការណ៍ ដដែល​បាន បន្ថែមថា នៅ​កន្លែង​អិន​ធើ​ណេ​ត ខាងលើ​មាន​ល្បែង បា​កា​រ៉ាត់​(​ប៉ក់​៣​សន្លឹក​ផងដែរ​។ យ៉ាងនេះ​ក្ដី គេហទំព័រ សៀមរាប​ប៉ុស្ដិ៍ នៅ​មិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺ​ពី អាជ្ញាធរ និង​សមត្ថកិច្ច នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរ និង​សមត្ថកិច្ច និង​ធ្វើការ ចុះ​ត្រួត ពិនិត្យ នៅ​ទីតាំង ខាងលើ តើ​មាន ល្បែង​ដូច ព័ត៌មាន ពលរដ្ឋ រាយការណ៍ ដែរឬទេ​? ក្នុងនោះ​ពលរដ្ឋ ជឿជាក់ថា អាជ្ញាធរ​និង សមត្ថកិច្ច និង​បង្ក្រាប ល្បែងស៊ីសង ទាំងនេះ ជាក់​ជាមិនខាន​៕

ចំនួនអ្នកទស្សនា

    21260437

  • ថ្ងៃនេះ2121
  • ម្សិលមិញ5261
  • សប្តាហ៍នេះ28511
  • ខែនេះ33351
  • ឆ្នាំនេះ817981
  • សរុប21260437