ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងក្នុងហកវេសបុកសម្ដេចថា៖ឆ្លងកាត់ការផ្តល់យោបល់របស់បងប្អូនមួយចំនួនដែលផ្តល់មតិតាម Facebook បន្ទាប់ពីខ្ញុំចាត់វិធានការលើលោកឧត្តមសេនីយ៍ក្នុងរយះពេលដែលខ្ញុំមិនទាន់ចុះហត្ថលេខាលើឯកសារផ្លូវការដែលខ្ញុំសូមធ្វើការកែតម្រូវលើវិធានការដូចខាងក្រោមៈ
១.អនុវត្តវិន័យចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រីវណ្ណា ដោយដកតួរនាទីពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប៉ុន្តែររក្សាទុកឋានន្តរសក័ជាឧត្តមសេនីយឯកនៃនគរបាលជាតិតទៅទៀត។ នាពេលខាងមុខប្រសិនលោក ម៉ម ស្រីវណ្ណា ស្គាល់កំហុសនិងធ្វើការកែប្រែ ក្រសួងមហាផ្ទៃអាចលើកសំណើតែងតាំងក្នុងមុខដំណែងណាមួយសមស្រប។ នេះជាឱកាសសំរាប់ការកែខ្លួន ក្នុងករណីយមិនកែប្រែវិន័យនឹងមានបន្តទៀត។
២.ស្នងការនគរបាលរាជធានីត្រូវអប់រំមន្ត្រីនគរបាលដែលប្រើពាក្យសំដីមិនគប្បីហើយប្រគល់ការងាអោយធ្វើឡើងវិញ។
៣.ក្រសួងមហាផ្ធៃ អគ្គស្នងការនគរបាលជាតិត្រូវធ្វើការអប់រំនគរបាលចរាចរណ៍ទូទាំងប្រទេសអំពីសីលធម៍ សុជីវធម៍ វិន័យ។ល។ត្រូវសុភាពរាបសារតែហ្មឺងមា៉ត់ក្នុងការអនុវត្តច្បាប់។
៤.ខ្ញុំនឹងមានការរីករាយប្រសិនលោកឧត្តមសេនីយ៍ និង លោកអនុសេនីយ៍បានជួបគ្នារាប់អានគ្នាជំនួសឱ្យជម្លោះកន្លងមក។
៥.អំពាវនាវបងប្អូនជនរួមជាតិគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចូលរួមផ្តល់មតិលើចំណុចខ្វះខាតចំពោះមន្ត្រីដែលអនុវត្តច្បាប់ប្រព្រិត្តមិនគប្បីចំពោះប្រជាពលរដ្ឋ។
ខ្ញុំសង្ឃឹមថាដំណោះស្រាយនេះនឹងទទួលបានការគាំទ្រ។ ខ្ញុំសំរាកបានត្រឹម២ម៉ោងប៉ុណ្ណោះដោយសាររឿងមួយនេះ៕