ភ្នំពេញ៖នគរបាលចរាចរណ៍ម្នាក់បានធ្វើ ការផាកពិន័យចំរថយន្ដលោកឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ដែលបានបើកបរ មិនគោរពភ្លើងសញ្ញាចរាចរណ៍គឺជាការបំពានច្បាប់។បន្ទាប់ពីនោះមកត្រូវ អង្គភាពបញ្ឈជើងដោយមន្ត្រីនគរបាលរូបនោះសុំកិច្ចអន្ដរាគមន៍ពីស ម្ដេចសខេងក្នុងនាមជាអ្នកខិតខំអនុវត្តច្បាប់ ។
បើយោងតាម គណនីយហ្វេសប៊ុក (Facebook) មួយឈ្មោះសុវណ្ណរីហ្គេនដែលបានបង្ហោះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ឲ្យដឹងថាមន្ដ្រីនគរបាលចរាចរណ៍ម្នាក់បានសុំកិច្ច អន្ដរាគមន៍ពីសម្ដេចក្រឡាហោមសខេងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ដោយសារតែ អង្គភាពរបស់ខ្លួនដកបញ្ឈជើងក្រោយពីមន្ដ្រីនគរបាលចរាចរណ៍រូបនេះបាន ផាកពិន័យរថយន្ដដែលបើកបរមិនគោរពភ្លើងសញ្ញាប៉ះចំរថយន្ដលោកឧត្តម សេនីយ៍ពាក់ផ្កាយ៣ម្នាក់ ដែលត្រូវគេទម្លាយថា គឺលោក ម៉ម ស្រ៊ីមវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។
ក្នុងគណនីយហ្វេសប៊ុកដដែលនោះបានបញ្ជាក់ថា"ខ្ញុំបាទឈ្មោះសូត្រ កញ្ញាអត្តលេខ៦៧៩៦៨ជាមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅថ្ងៃទី២៧ខ្ញុំបានឃាត់ឡានមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA9562 ដែលបើកបរមិនគោរពភ្លើងសញ្ញា។ក្នុងនោះថែមទាំងមិនទទួលខុសត្រូវ និយាយពាក្យមិនសមរម្យមកលើខ្ញុំបាទដោយបាននិយាយប្រាប់ខ្ញុំថាខ្លួនជា ឧត្តមសេនីយ៍"ហែ្អងអត់ស្គាល់អញទេ?"ឥឡូវខ្ញុំត្រូវបានអង្គភាព ដកបញ្ឈជើង"។មន្ត្រីនគរបាលចរាចរណ៍រូបនេះ បានសុំអន្តរាគមន៍ពីសម្ដេចក្រឡាហោម ស ខេង ជួយដោះស្រាយឲ្យលោកជាមន្ដ្រីអនុវត្តច្បាប់ផង។
ជាមួយនឹង ហេតុការណ៍ផាកពិន័យប្រជាពលរដ្ឋអ្នកធ្វើដំណើរដែលបានស្គាល់លោកម៉ម ស្រ៊ីមវណ្ណាបាននិយាយថាលោកឧត្តមសេនីយម្នាក់នេះមានចរិតពុំគាប់ បីមិនតែចំពោះមន្ត្រីនគរបាលផាកពិន័យដែលខ្លួនអត់គោរពច្បាប់ចរាចរណ៍ ប៉ុណ្ណោះទេ។ជាមួយនោះគឺចំពោះបងប្អូនប្រជាពលរដ្ឋខ្លះឋក៍លោក ម្នាក់នេះមានចរិតក្រអឺតក្រទមដែរពិសេសបងប្អូនខែ្មរអ៊ីស្លាមមួយចំនួន បានដឹង។
ទោះជាយ៉ាងណាក៏ដោយគេហទំព័ររស្មីកម្ពុជាមិនទាន់អាច សុំការបំភ្លឺពីលោកឧត្តមសេនីយ៍ម៉មស្រ៊ីមវណ្ណាបាននៅឡើយទេ ក្នុងពេលសកម្មភាពផាកពិន័យនិងការរិះគន់ពីប្រជាពលរដ្ឋ៕