ជំងឺគ្រុនឈាម​កំពុង​វាយប្រហារ​មនុស្ស​ចាស់​-​ក្មេង​កាន់តែច្រើន​

01-July-2016 | ដោយ មែន កំសត់


​ខេត្តមណ្ឌលគិរី ៖ អត្រា​នៃ​ចំនួន​អ្នកជំងឺ​គ្រុនឈាម កំពុង​ផ្ទុះ​ច្រើន​ករណី ខណៈ​ក្មេង​ចាស់​ជាច្រើន​មកពី​ក្រុង​-​ស្រុក​ស្ទើរ​ទូទាំង​ខេត្ត មណ្ឌលគិរី កំពុង​បញ្ជូន​មកកាន់​ពេទ្យ​បង្អែក​ខេត្ត​កាន់តែ​ច្រើនឡើងៗ ។ រីឯ​ការ​ថមថយ ហាក់ដូចជា​នៅមានកម្រិត​ទាប​នៅឡើយ ។​
​ជំងឺគ្រុនឈាម កំពុង​បន្ត​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ស្ទើរ​ប្រកាសអាសន្ន​នៅ​មណ្ឌលគិរី ខណៈ​មាន​មនុស្ស​ក្មេង​ចាស់​ជាច្រើន​នាក់ ត្រូវបាន​បញ្ជូនមក​សំរាក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ខេត្ត និង​តាម​ពេទ្យ​ឯកជន​នានា ក្នុង​តំបន់​នេះ ស្ទើរ​រក​កន្លែង​សំរាក​គ្មាន ដែល​ករណី​មួយ​នេះ កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​បំផុត ។​

​លោក​សៀ សុខ​មៀង ប្រធាន​ពេទ្យ​បង្អែក​ខេត្ត​ឱ្យដឹង កាលពី​ព្រឹក​ថ្ងៃទី​០១ កក្កដា ២០១៦ នេះ​ថា ជំងឺគ្រុនឈាម ពិតជា​បាននិងកំពុង​កើតមាន​មកលើ​មនុស្ស​ក្មេង ចាស់ ប្រុស ស្រី ស្ទើរ​គ្រប់​ស្រុក​ទូទាំង​ខេត្ត ពិតប្រាកដ​មែន ។ ព្រោះ​អគា​ព្យាបាល​ស្ទើរតែ​រក​កន្លែង​សម្រាក​មិនបាន ។ ជំងឺគ្រុនឈាម​ឆ្នាំនេះ វា​ហាក់ដូចជា​មានការ​ផ្ទុះឡើង​យ៉ាងច្រើន​ករណី​មែនទែន ខុសគ្នា​ពី​បណ្តា​ឆ្នាំ​​មុនៗ ។​

​ជំងឺគ្រុនឈាម​នេះ មាន​ចំនួន​តិចតួច​បំផុត តែ​ទោះបី​ជំងឺ​នេះ កំពុង​ផ្ទុះឡើង​ច្រើន​ករណី​យ៉ាងណាក៏ដោយ ប៉ុន្តែ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស គឺ​ពុំទាន់​មាន​ទេ ព្រោះ​មាន​ស្លាប់​ក្មេងប្រុស​ម្នាក់​អាយុ​០៥​ឆ្នាំ នៅ​ស្រុក​ពេ​ជ្រា​ដា តែ​អត្រា​ថមថយ​ចុះ ហាក់បី​នៅមានកំរិត​តិច​នៅឡើយ ។​
​លោក​ប្រធាន​ពេទ្យ​បង្អែក​ខេត្ត​បានឱ្យដឹងថា បញ្ហា​ដែលមាន​បញ្ហា​ផ្ទុះឡើង​នូវ​ជំងឺ​នេះ​ច្រើន វា​អាច​កើតឡើង​ដោយសារ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​មកពី​ការចម្លង​មកពី​សត្វ​មូស​ម្យ៉ាង​ខាំ ។ លោក​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​បង្កើន​ការយល់ដឹង​ឱ្យបាន​ខ្ពស់បំផុត អំពី​វិធី​ការពារ​កុំ​ឲ្យ​កើតមាន​ជំងឺ​ទាំងនេះ ដូចជា​ត្រូវធ្វើ​អនាម័យ​ខ្លួន កាប់ឆ្ការ​ព្រៃ​ជុំវិញ​ផ្ទះសម្បែង លុបថ្លុក របស់របរ​ដែល​ដក់​ទឹក ដែលជា​ជំរក​សត្វ​មូស​បង្ក​ពង​កូន​ឱ្យបាន​ស្អាត ។

ចំនួនអ្នកទស្សនា

    21257747

  • ថ្ងៃនេះ4701
  • ម្សិលមិញ5201
  • សប្តាហ៍នេះ25821
  • ខែនេះ30661
  • ឆ្នាំនេះ815291
  • សរុប21257747