គ្រួសារខ្សែរាជវង្សស៊ីសុវត្ថិ ស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ករណីតុលាការដោះស្រាយរឿងអយុត្តិធម៌

03-July-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖នៅ​ថ្ងៃទី​០២​ខែកក្កដា​នេះ គ្រួសារ​ខ្សែ​រាជវង្សានុវង្ស ស៊ីសុវត្ថិ ស្រែក​ទ្រហោយំ រក​សម្តេច​តេ​ជោ ហ៊ុនសែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ជួយ រក​យុត្តិធម៌ ជូន​ពួកគាត់​ផង ខ​ណះ នៅពេល ជនជាប់ចោទ ២​នាក់ ដែល​អ្នកស្រី ស៊ី​សុវត្ថិ សោ​ម៉ា ប្តឹង​ពីបទ​រៀបចំ​គំរោង​មនុស្សឃាត​ត្រូវបាន តុលាការ សម្រេច​ដោះលែង អោយនៅ​ក្រៅ​ឃុំ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ! ដោយ​សំអាង​ភស្តុតាង ដាក់បន្ទុក ពុំមាន​គ្រប់គ្រាន់​។​
​អ្នកស្រី​ស៊ី​សុវត្ថិ សោ​ម៉ា បាន​ព្រួយបារម្ភ ពី​សុវត្ថិភាព របស់​ពួកគាត់ យ៉ាងខ្លាំង នៅ​ខ​ណះ ជនជាប់ចោទ​ទាំង​២​នាក់ មាន​សេរីភាព នៅក្រៅ​ឃុំ ស្រុក​ខ្មែរ ដល់​តែ​គេ បាញ់​ងាប់​ផូង ! អា​និង បាន ធ្វើជា​ស្វែង រក​ឃាតករ ! ដល់​តែ​ទើប​រៀប​គំរោង និង ប៉ុនប៉ង​សម្លាប់ គឺ​គ្មាន​ទោស​ទេ​! តើ​ពិតមែន​ទេ​? បើ​មាន​ខ្សែ​វ​ល្ល៍​ដំរី​ខ្លា​ទៀត គឺ សំណំ​ុ​រឿង​ក្តៅ គគុក ក្លាយជា ត្រជាក់​ល្អូក ! ​អ្នកនាង ស៊ីសុវត្ថិ​សោ​ម៉ា និង ស្វាមី កំពុង​ត្រៀម រត់​ភៀសខ្លួន ទៅ​នៅក្រៅ​ប្រទេស​
​ហើយ ខ​ណះ​នាង មាន​បងប្អូន នៅ​ខាង​តុលាការ​ដែរ បាន​លួចខ្សឹប ប្រាប់​នាង​ថា : អោយ​រត់គេចខ្លួន​ទៅ​ព្រោះ រឿងនេះ មិនធម្មតា​ទេ​!

​ថ្ងៃនេះ គេ​ធ្វើ​មិនបាន ប្រាកដ ថ្ងៃក្រោយ ត្រូវ​ក្ស័យ របស់គេ ដោយ​ប្រការ​ណាមួយ​មិន​ខាន ព្រោះ​គេ ក៏មាន​បងប្អូន​ជាម​ន្ត្រី ជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ​ដែរ ! ដូច្នេះ​សំណុំ​រឿង នេះ​គេ បាន​កែ ប្រែ​រួច​អស់​ទៅហើយ ដូច្នេះ គ្មាន​បន្ទុក​ណា អាចដាក់​ទោស អ្នក​ទាំង​២​នាក់​បានឡើយ ។​
​អ្នកនាង ស៊ីសុវត្ថិ​សោ​ម៉ា ថ្ងៃនេះ បាន​និយាយ​រៀបរាប់ ទាំង​ក្តី​ភិតភ័យ ជាខ្លាំង ដោយ​​ចង់​សូម​ព្រះរាជ​អន្ត​រគម​ន៏​រក​យុត្តិធម៌ ពី​ហ្លួង​សម្តេចម៉ែ និង ជាពិសេស សម្តេច​តេ​ជោ ហ៊ុនសែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ដើម្បី​សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​

​ពេលនេះ​អ្នកនាង បន្តទៀតថា : នាង​ឈឺចាប់​ណាស់ ដែល​ខ្សែ​រាជវង្ស​រាល់ថ្ងៃ ស្ទើ​តែ​​បាត់​សម្លេង​ទៅហើយ និង ខ​ណះ​នេះ នាង​និង ស្វាមី ទើប​មានកូន ខ្ចី​បាន​១ ស​ប្តា​ហ៏​​ទៀត មិនដឹង​គិត រត់​ទៅ ជ្រក​នៅ​ច្រក​ណា​ទេ​! បើ​ស្នាម ថ្នេរ​វះកាត់ កំពុង​ឈឺ ខ្លាំង​!និង ពិបាក​ក្នុងការ ដើរ​ណាស់​! ឬ ក៏​ចាំ គេ​មក បាញ់សម្លាប់ ដល់ផ្ទះ ហើយ បាន​​មាន​យុ​ត្តិ​ធ​ម៏ ជូន​ពួកគាត់​?

​ជា​ចុងក្រោយ​អ្នកនាង​ស៊ី​សុវត្ថិ សោ​ម៉ា បាន​លើកយក​សំដី របស់​ឯ​.​ឧ ផៃ ស៊ី​ផាន មក​ពិចារណា​ថា​: (​មាន​លុយ ទើប​មាន​យុត្តិធម៌​!) ពាក្យ​នេះ ជា​ពាក្យ​ពិតប្រាកដ​មែន​។​

ចំនួនអ្នកទស្សនា

    21249957

  • ថ្ងៃនេះ2121
  • ម្សិលមិញ4891
  • សប្តាហ៍នេះ18031
  • ខែនេះ22871
  • ឆ្នាំនេះ807501
  • សរុប21249957