មាន​ជនអនាមិក ដើរ​បាច​ខិតប័ណ្ណ​នៅតាម​ផ្លូវ ស្តីពី​ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក គង់ លី អភិបាលស្រុក​ថ្មគោល

04-July-2016 | ដោយ មែន កំសត់


​បាត់ដំបង​៖ មាន​ខិតប័ណ្ណ​ជាច្រើន​សន្លឹក ត្រូវបាន​ជនអនាមិក យកទៅ​បាច​ចែកចាយ នៅតាម​ដងផ្លូវ​សាធារណៈ ស្ថិតនៅ​ចំណុច​ម្តុំ​ដើម​ពោធិ​នាគ​បាញ់​ទឹក នា​ក្រុង​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ស្តីពី​ភាពមិនប្រក្រតី​មួយចំនួន និង​ការប្រព្រឹត្ត​អំពើពុករលួយ របស់​អភិបាល​ថ្មគោល គឺ​លោក គង់ លី​។​

​យោងតាម​ខ្លឹមសារ​ខិតប័ណ្ណ ដែល ទទួលបាន​នៅ​រសៀល​ថ្ងៃទី​៣ កក្កដា បានលើកឡើង ពី​បៀ​ប​ដឹកនាំ មាន​លក្ខណៈ​ផ្តាច់ការ និង​បក្ខពួកនិយម ព្រមទាំង​មានរឿង​មិន​ប្រក្រតី​ជាច្រើន​ទៀត​ផ្សេងទៀត​ផងដែរ​។​

​ជនអនាមិក បាន​បន្តទៀតថា «​ភាពមិនប្រក្រតី​របស់​លោក គង់ លី បានកើត​ឡើង​ហើយ ជាក់ស្តែង​មាន​ផ្ទៃក្នុង​បាន​ទម្លាយ​រាយការណ៍​មក​ថា ចុងក្រោយ​នេះ លោក​អភិបាលស្រុក​ថ្មគោល បាន​យក​ថវិកា​ស្រុក​មួយចំនួន ទៅ​ចាយវាយ​ខុស​ខ្ទង់ ដោយ​មិនមាន​ការពិគ្រោះ និង​ឆ្លង​យោបល់​ពី​ក្រុមប្រឹក្សា​ស្រុក​ឡើយ​»​។​
​យ៉ាងណាក៏ដោយ ជាមួយ​ខ្លឹមសារ​វាយប្រហារ​ទៅលើ​លោក គង់ លី ខាងលើនេះ មិនទាន់​អាច​ស្វែងរក​ការបកស្រាយ​ពី​អភិបាល​រូបនេះ នៅឡើយ​ទេ​៕

ចំនួនអ្នកទស្សនា

    20698217

  • ថ្ងៃនេះ2821
  • ម្សិលមិញ4501
  • សប្តាហ៍នេះ2821
  • ខែនេះ12521
  • ឆ្នាំនេះ255761
  • សរុប20698217