អាជ្ញាធរខេត្តបាត់ដំបងបើកដៃឲ្យឈ្មួញលេងល្បែងភ្នាល់ទឹកភ្លៀងក្រោមហេតុផលទូទាត់លុយដាក់ខែ

05-July-2016 | ដោយ មែន កំសត់



​ខេត្តបាត់ដំបង : “​គ្មានអ្វី​ធំ ឬ​សំខាន់​ជាង​លុយ​ទេ​” បើ​គេ​ចាត់ចែង​ទូទាត់​អស់ហើយ ចង់​ប្រជាពលរដ្ឋ​ស្រែក​ដល់​គ្រហែង​មេឃ​ណា​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន បង្ក្រាប​ដែរ ព្រោះ​ក្នុង​មួយខែៗ ត្រូវ​ចំណាយ​រាប់សិប​ម៉ឺន​ដុល្លារ ដល់​អាជ្ញាធរ​សមត្ថកិច្ច និង​មេៗ​បន​។

​នេះ​បើតាម ​ក្រុមអ្នកលេង​ល្បែងភ្នាល់​ទឹកភ្លៀង​នៅក្នុង​អាណាចក្រ​បាត់ដំបង​ដែល គ្រប់គ្រង​ដោយ​ចៅហ្វាយខេត្ត​គំរូ​លោក​ចាន់​សុផល​និយាយ​។​ប្រហែល​ចឹ​ង​មែនហើយ បានជា​តាំងពី​ខែឧសភា​មកដល់ពេលនេះ ដំណើរការ​ល្បែងភ្នាល់​ទឹកភ្លៀង​ខុសច្បាប់​បានធ្វើ​សកម្មភាព​ចាក់​ស៊ីសង​យ៉ាង រលូន គ្មាន​ខ្លាច​សមត្ថកិច្ច អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​នគរបាល​ប៉េអឹម ក្នុង​អាណាចក្រ​ខេត្តបាត់ដំបង​ឡើយ​។​

​ជាក់ស្តែង នៅ​ចំណុច​តំបន់​ស្រែ​១០០ ក្នុងភូមិ​-​សង្កាត់​ចម្ការ​សំរោង ក្រុង​-​ខេត្តបាត់ដំបង ដែលជា​កន្លែង​ភ្នាល់​ទឹកភ្លៀង គេ​ឭ​សំឡេង​ស្រែក​ជំ​ទាល ដោយ​មិន​សំចៃមាត់​តាម​វិទ្យុទាក់ទង​និង​ស្រែក​ជា​សាធារណ​ក្តែ​ងៗ កង​រំពេ​ង​សំណាក់​ក្រុម​ពួក​អ្នកញៀន​ល្បែងភ្នាល់​ទឹកភ្លៀង​។​មេ​វង់ល្បែង ឈ្មោះ តា​ល់ និង​ឈ្មោះ ហេង មេក្លោង​វង់ល្បែង​ទាំង​២​នេះ​ជា​ថ្នាល​បណ្តុះ​នៃ​ភាពអសន្តិសុខ ដែលជា​ប្រភព​អំពើ​ទុច្ចរិត​បង្កើត​ឲ្យ​មាន​បទល្មើស​ក្នុងសង្គម​។

ករណី​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​គេ​ធ្លាប់​ឮ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង អះអាងថា នឹងមាន​វិធានការ​បង្ក្រាប ចំពោះ​ទីតាំង​បន​ល្បែងភ្នាល់​ទឹក ភ្លៀង​ទាំងនោះ ប៉ុន្តែ​សូន្យ​គឺ​សន្យា​ខ​យល់​ដូច​ពួកក្រុម​សកម្មជន​គណបក្ស​ប​នយោបាយ ប្រឆាំង​ចឹ​ង​ដែរ​? ចំណែក​លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានបង្ហាញ​ពី​ឆន្ទៈ​ថា លោក​ហាក់ដូចជា​មិន​សប្បាយចិត្ត​ទាល់តែសោះ​រឿង​ល្បែងស៊ីសង​នេះ​ដោយ លោក​មិនបាន​ទៅ​ពាក់ព័ន្ធ​នឹង​រឿង​កំ​ប៉ិច​កំប៉ុក​នេះ​ទេ ហើយ​លោក​មាន ប្រសាសន៍ បន្ថែមថា "​ល្បែង​នេះ​កើតជា​ទម្លាប់​យូរ​មកហើយ​”​។​លោក​និយាយ​ចឹ​ង​មែន​តែ​ក្នុងនាម ជា​ប្រធាន​គណបញ្ជាការ​ឯកភាព​ខេត្ត​ត្រួត​ប៉ូលិស​ប៉េអឹម​យោធា​ខេត្ត​លោក​ចាន់ សុផល​គ្មាន​ចំណាត់ការ​ស្អី​ជាមួយ​មេបន​ល្បែង​ទឹកភ្លៀង​ក្នុង​អាណាចក្រ​លោក ឡើយ​?​។​ដោយសា​ឃើញ​ស្ងាត់ឈឹង​ចឹ​ង​បានធ្វើ​ឲ្យ ប្រជាពលរដ្ឋ​បានគិត​ដោយ​ទុទិដ្ឋិនិយម​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ថា ប្រាកដជា​បានទទួល​បាន​ផលប្រយោជន៍​នៃ​សំណែន ពី​មេ​វង់ល្បែង​ទឹកភ្លៀង​សែន​ជូន​ហើយ​បាន​ជា​ពួក​អស់លោក​ទាំងនេះ​មិន​ធ្វើ​ការ បង្ក្រាបមេបន​ទាំងនោះ​!៕
​ប្រភព​៖​មាតុភូមិ​

ចំនួនអ្នកទស្សនា

    20696947

  • ថ្ងៃនេះ1551
  • ម្សិលមិញ4501
  • សប្តាហ៍នេះ1551
  • ខែនេះ11251
  • ឆ្នាំនេះ254491
  • សរុប20696947