កំពង់ឆ្នាំង៖ប្រជាពលរដ្ឋរស់នៅភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុសបាននិង កំពុងរងនូវភាពអយុត្តិធម៏និងភ័យខ្លាចដោយសាបុគ្គលឈ្មោះ ហែម ដារា ដែលតាំងខ្លួនជាមេធាវី ដើរជួញក្ដីនិងទិញដីពីប្រជាពលរដ្ឋនៅចំនុចភូមិ104. ដំណាក់អំពិលតាមរយះបន្លំធ្វើ កិច្ចសន្យាល់ដីផ្តាច់។ប្រជាពលរដ្ឋ ច្រើននាក់ដែលបានលក់ដីទៅអោយឈ្មោះហែម ដារាតែឈ្មោះហែម ដារា ដែលថាគេជាមេធាវីបានបោកប្រាស់មិនអោយលុយប្រជាពលរដ្ឋដោយឈ្មោះហែម ដារានេះសំអាងថាប្រជាពលរដ្ឋបានធ្វើកិច្ចសន្យាលក់ផ្ដាច់ឲ្យគេហើយ។ ពេលពួកគាត់ទៅទាលុយ ហែម ដារាបានគំរាមដោយបោះពាក្យអោយពួកគាត់ប្ដឹង ហើយថែមទាំងនិយាយថារូបគេបានអោយលុយអស់ហើយប្រយ័ត្នអញប្ដឹងដាក់គុក( សិក)។ ប្រជាពលរដ្ឋជាជនរងគ្រោះបានអោយដឹងថា៖កន្លងមកឈ្មោះហែម ដារានេះ បានធ្លាប់មានទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋភូមិដំណាក់អំពិលម្នាក់ ឈ្មាះនុង ណាក់នឹងបានបើកឡានទៅភូមិដំណាក់អំពិលយកអង្គរក្សមានអាវុធទៅ គំរាមកំហែងដោយគេអាងមានមិត្តភ័ក្ដិជាមន្ត្រីតុលាការម្នាក់ឈ្មោះ សាន្ត ផាតជាចៅក្រមសាលាដំបូងកំពង់ឆ្នាំងចូលរួមទៀតផង។
ឥឡូវលោកមេធាវីហែម ដារាបានប្ដឹងមេភូមិដំណាក់អំពិល យឹម ឌឿន ដោយខាងតុលាការចោទពីរបទប្លន់អចលនៈទ្រព្យអ្នកដ៍ទៃលក់។ តើត្រឹមត្រូវតាមផ្លូវច្បាប់ដែរឬទេ?ព្រោះបើតាមប្រភពព័ត៏មានពី ប្រជាពលរដ្ឋរស់នៅភូមិដំណាក់ពិលប្រាប់អ្នកយកព័ត៌មានយើងថា៖លោក មេភូមិ យឹម ឌឿន គាត់ស៊ីញ៉េជាសាក្សីនៅលើលិខិតលក់របស់ឈ្មោះឈិត ទុយ និងប្រពន្ធឈ្មោះសុន រ៉ន ដែលជាចាស់ជរា ដែលមានបណ្ដោយ70m×50mលក់អោយអ្នកភ្នំពេញម្នាក់ដោយមាន ហត្ថលេខានិងត្រារបស់ឈ្មោះគង់ សំអ៊ឹមមេឃុំគ្រាំស្គារទៀតផងដែរ ។តែក្រោយមក
លោកមេឃុំ ក្រាំងស្គារឈ្មោះគង់ សំអ៊ីម បែជាក្រឡាស់សំដី បដិសេធន៍មិនទទួលស្គាល់នូវកាចុះហត្ថលេខានឹងត្រារបស់ខ្លួនទៅវិញតើ ជាការទទួលខុសត្រូវដែរ?។បើតាមជនរងគ្រោះមានជំនឿថាអាចមានការឃុបឃឹ តគ្នាជាមួយលោក ហែម ដារា លោកគង់ សំអ៊ីម បានអោយអនុភូមិម្នាក់ ឈ្មោះសុខ នក់ ស៊ីញ៉េរូបគាត់(គង់ សំអ៊ីម)បាន ចុះហត្ថលេខាបោះត្រាលើលិខិតកាន់កាប់ដីធ្លីទៅ អោយឈ្មោះហែម ដារា យកមកធ្វើទុនដើម្បីប្ដឹងចូលមកតុលាការព្រោះនៅតុលាការមន្ត្រី តុលាការមួយចំនួនជាបក្ខពួករបស់គេ។ករណីនេះតាមការពិតដើមហេតុដំបូង លោកតាឈិត ទុយនិងលោកយាយសុន រ៉ន បានយកដីទៅបញ្ចាំជាមួយឈ្មោះ ហែម ដារាជាថ្នូនឹងទឹកប្រាក់900$ដើម្បីអោយ ហែម ដារាជួយ រត់ការដោះស្រាយរឿងក្ដីកូនគាត់ដែលជាប់បណ្ដឹងតុលាការតែឈ្មោះហែមដា រាធ្វើមិនបានសំរេចទេ គឺមិនមែនគាត់លក់ដីអោយហែម ដារានោះទេ។
ពួកគាត់ពីនាក់ប្ដីប្រពន្ធក៏បានយកលុយ900$មកសងហែម ដារាវិញដែរប៉ុន្តែឈ្មោះហែម ដារា មិនព្រមយកលុយនោះវិញទេគាត់(ហែម ដារា)បែជាទាមទារយកដីវិញ ហើយបាននាំគ្នាឃុបឃិតជាមួយអនុភូមិឈ្មោះសុខ នក់និងមេឃុំគង់ សំអ៊ីមក្លែងឯកសារដោយយកប៉េអឹមពីរនាក់ឈរជើនៅកន្លែងស្នាក់ការ មេព្រៃក្ដុលធ្វើជាសាក្សី បើទោះជាតាមផ្លូវច្បាប់មិនអាចយកសមត្ថកិច្ចធ្វើសាក្សីបានក៏ដោយព្រោះ វាអាចគេចោទបានថាពីរបទ ជិតដិតនឹងសមគំនិតគ្នា ។ លោកមេឃុំគង់ សំអ៊ីម រូបនេះកន្លងមកបើទោះជាដីអត់ច្បាប់ឬមានច្បាប់ក៏ដោយគឺគាត់ស៊ីញ៉េ យកលុយទាំងអស់ដល់ពេលមានបញ្ហាមិនដែលឃើញចេញមុខទទួលខុសត្រូវម្ដងណា នោះឡើយ។
ប្រជាពលរដ្ឋរស់ក្នុងឃំក្រាំងស្គារទាំងមូលសូមសំណូមពរដល់លោកអភិបាលស្រុកទឹកផុសលោក ម៉េង ហាក់ នឹងអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមឈួរ ច័ន្ទឌឿន មេត្តាពិនិត្យលើបុគ្គលឹកលក្ខណៈលោកមេឃុំដែលមិនបំរើរាស្ដ្រគិតតែ ផលប្រយោជន៍បុគ្គលមិនទទួលខុសត្រូវនូវហត្ថលេខារបស់ខ្លួននាំទុក្ខដល់រាស្ថ្រម្នាក់នេះផង ៕