បាត់ដំបង៖លោក ចាន់ សុផលអភិបាលខេត្តបាត់ដំបងថ្មីៗនេះត្រូវបានគេមើលឃើញថាបានចេញមុខជា ចំហរ ប្រឆាំងនិងច្បាប់ប្រឆាំងអំពើរពុករលួយដោយសារ តែចេញមុខជាចំហរការពារអភិបាលស្រុកថ្មគោលដែលជាប់សង្ស័យពីបទ កេងប្រវ័ញ្ចយកប្រាក់រដ្ឋរាប់ពាន់ដុល្លារអាមេរិកដោយបដបដិសេធមិនឲ្យអង្គភាពប្រឆាំងអំពើរពុករលួយស៊ើបអង្កេត ករណីនេះឡើយ។ផ្ទុយពីច្បាប់ប្រឆាំងនិងអំពើពុករលួយមាត្រា១៣មាត្រា២២ មាត្រា២៧បានប្រគល់សិទ្ធឲ្យតែអង្គភាពនិងមន្ត្រីនៃអង្គភាពប្រឆាំង អំពើពុករលួយតែមួយគត់មានភារកិច្ចធ្វើការងារស្រាវជ្រាវស៊ើបអង្កេត បទល្មើសពុករលួយ។
លោកចាន់ សុផលមិនដឹងថាលោកសម្អាងលើអ្វីទេឬក៏ដោយសារនាយករដ្ឋមន្ត្រីចាត់ទុក លោកជាចៅហ្វាយខេត្តគំរូក៏មិនដឹង បានជាហ៊ានអះអាងប្រាប់កាសែត ថា៖ លោកនឹងមើលខុសត្រូវផ្ទាល់ចំពោះលោក គង់ លី អភិបាលស្រុកថ្មគោល ទាក់ទិននឹងការចោទថាកេបកេងប្រាក់មួយចំនួននៃថវិកា៧០លានរៀល (១៧.៥០០ដុល្លារ) ដែលទុកសម្រាប់សាងសង់ផ្លូវពីរខ្សែ ហើយមិនបានបញ្ជូនករណីនេះទៅអង្គភាពប្រឆាំងអំពើពុករលួយទេ។ “ខ្ញុំបានបញ្ជាឲ្យមន្ត្រីគ្រប់គ្រងខេត្តយើង…ស៊ើបអង្កេតហើយ។ យើងនឹងបញ្ជូនរបាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយ ព្រោះថ្នាក់ខេត្តយើងអាចដោះស្រាយបញ្ហានេះបាន”។
លោកអភិបាលខេត្តបាននិយាយបន្តថា “ក្នុងករណីដែលយើងរកឃើញថាលោក លី មានកំហុស យើងនឹងឲ្យគាត់សងវិញ ហើយអប់រំគាត់កុំឲ្យធ្វើខុសទៀត”។សូមបញ្ជាក់ថាបើយោងតាមមាត្រា៤០ នៃច្បាប់ច្បាប់ប្រឆាំងអំពើរពុករលួយអ្នកដែលរារាំងឬជ្រៀតជ្រែក ក្នុងការបំពេញភារកិច្ចរបស់មន្ត្រីនៃនៃអង្គភាពប្រឆាំងអំពើរពុករលួយ ត្រូវផ្តន្ទាទោសពី១ខែទៅ៦ខែនិងពីន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ ១លានរៀល។ប្រសិនបើចៅហ្វាយខេត្តដែលជាមន្ត្រីអាជ្ញាធរសាធារណៈមួយ ចេញមុខចឹងតើយុទ្ធសាស្ត្រចតុកោណដែលរាជរដ្ឋាភិបាលដាក់ចេញដែលចាត់ទុក ជ្រុងអភិបាលកិច្ចល្អជាស្នូលនោះមាន័យអីទៅវិញ?។
ករណីចៅហ្វាយខេត្តបាត់ដំបងចេញមុខការពារសកម្មភាពប្រព្រឹត្តបទល្មើស ពុករលួយនេះលោកទេសរដ្ឋមន្ត្រី យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ប្រាប់កាសែតដោយចាត់ទុកសកម្មភាបរបស់ចោហ្វាយ ខេត្តបាត់ដំបងធ្វើហួសព្រំដែនរបស់។ “ជាអភិបាលខេត្តមិនមានសិទ្ធិស៊ើបអង្កេត ឬសម្រុះសម្រួលករណីពុករលួយបានទេ ព្រោះបទល្មើសគឺជាបទល្មើសឧក្រិដ្ឋ ដូច្នេះគេត្រូវតែបញ្ជូនរបាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយទៅតាម ច្បាប់”។
លោកបាននិយាយបន្ថែមថា “អភិបាលខេត្តមិនអាចបញ្ចប់ករណីពុករលួយបានទេ។ ទោះបីជាអភិបាលស្រុកសងប្រាក់វិញក៏ដោយ ក៏គាត់មិនអាចរួចពីសំណាញ់ច្បាប់បានដែរ”។
សូមបញ្ជាក់ថាច្បាប់ពុករលួយមាត្រា៤៣ការព្រឹត្តអំពើពុករលួយអាចជាប់គុកយ៉ាងតិច៧ថ្ងៃរហូតដល់៥ឆ្នាំ។
ទាក់ទងបន្ទាប់ពីការរិះគន់របស់លោក យ៉ិនទៀង លោក សុផល បាននិយាយថាលោកមិនព្រួយបារម្ភទេ។
អភិបាលខេត្តរូបនេះបាននិយាយថា “ខ្ញុំមិនខ្វល់ថា អង្គភាពប្រឆាំងអំពើពុករលួយនិយាយអ្វីទេ ស្រេចតែគេទៅចុះ។ ប៉ុន្តែអភិបាលស្រុកគឺជាមន្ត្រីរបស់ខ្ញុំ ហើយខ្ញុំជាមេ ដូច្នេះខ្ញុំអាចប្រើតំណែងរបស់ខ្ញុំជាអភិបាលខេត្ត ដើម្បីដោះស្រាយបញ្ហានេះ”។
សូមបញ្ជាក់ដែរថាការសង្ស័យថាចៅហ្វាយស្រុកថ្មគោលប្រព្រឹត្តអំពើពុករលួយ គឺបានធ្វើឡើងនៅក្នុងខិត្តបណ្ណដែលគេបាចចោលក្នុងក្រុងបាត់ដំបង កាលពីពីរបីថ្ងៃមុន ដោយនិយាយថាលោក លី ” កិបកេងថវិការដ្ឋសម្រាប់ស៊ីផឹកជាមួយបក្ខពួកខ្លួន”។
ខិត្តបណ្ណនិយាយថា សម្រាប់ផ្លូវមួយខ្សែ លោក លីបានឃុបឃិតជាមួយក្រុមហ៊ុនសំណង់មិត្តភាពមួយ ដើម្បីផ្តល់ឲ្យពួកគេនូវកុងត្រាមានទឹកប្រាក់៥៥លានរៀល (១៣.៧៥០ដុល្លារ) ដោយគ្មានដំណើរការដេញថ្លៃ ឬការត្រួតពិនិត្យពីមន្ត្រីផ្សេងទៀតទេ ដោយបញ្ជាក់ថាមានប្រាក់សគុណច្រើនណាស់។
ខិត្តបណ្ណនិយាយថា ក្នុងករណីផ្សេងទៀត មានប្រាក់ចំនួន១៥លានរៀល (ប្រហែល៣.៧៥០ដុល្លារ) ទុកសម្រាប់ ការសាងសង់ផ្លូវតូចមួយដែលកសាងមិនទាន់ចប់នៅឡើយ។
លោក លីបានបដិសេធប្រាប់កាសែត ថា លោកមិនបានទទួលផលប្រយោជន៍ពីកុងត្រាណាមួយទេ។ “ខ្ញុំមិនបានប្រព្រឹត្តអំពើពុករលួយដូចការចោទរបស់ជនអនាមិកទេ។ គេគ្រាន់តែចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំជាអ្នកក្រ ហើយជិះម៉ូតូទៅធ្វើការរាល់ថ្ងៃ។ ខ្ញុំសូមស្វាគមន៍ការស៊ើបអង្កេតនេះ”។បើចឹងមែននោះហេតុអីបានជា លោកចាន់សុផលចៅហ្វាយខេត្តបាត់ដំបងមិនឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតឬមួយលោកខ្លាចរកឃើញទៅជាប់ពាក់ពន្ធ័ជាមួយលោក ដែរ?។ជាក់ស្តែងនៅក្នងអាណាចក្រដែលលោកគ្រប់គ្រងមានបទល្មើស ល្បែងស៊ីសងកើតឡើងពិសេសល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់តែលោក ចៅហ្វាយខេត្តក្នុងនាមជាប្រធានគណៈបញ្ជរការឯកភាពខេត្តដែលមានសិទ្ធ បញ្ជារប៉ូលិសប៉េអឹមធ្វើមិនដឹងដែលធ្វើឲ្យមានការសង្ស័យថាលោក ចៅហ្វាយខេត្តទទួលបានផលប្រយោជន៍ពីល្បែងទាំងនោះទើបមិនព្រមអនុវត្តន៍ នយោបាយភូមិឃុំមានសុវត្ថិភាព?៕
ប្រភព៖មាតុភូមិ