​ប្រកាស​និង​កែសម្រួល​ភារកិច្ច​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​

08-July-2016 | ដោយ មែន កំសត់



 ត្បូងឃ្មុំ​៖​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានសម្រេច​ធ្វើ ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មន្ត្រី​ជានា​យ​និង​នាយរង​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ត្បូងឃ្មុំ ដើម្បី​ប្រឡងប្រណាំង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដែល​បានប្រកាស​ជា​ផ្លូវ​នៅ​សាលាខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី ៦​ខែកក្កដា​នេះ​។

​ក្នុងនោះ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី សំណាក់​ឯកឧត្តម ហាស់ ស​រ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម​ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ​ព្រមទាំង​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា​អម​សាលាដំបូង និង តំណាង​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​។


​នាឱកាស​នោះ​មន្ត្រី​អគ្គនាយក​បុគ្គលិក​ក្រសួងកសិកម្ម បាន​អាន​សេចក្តីប្រកាស​ផ្ទេរ និង​កែសម្រួល​ភារកិច្ច​លោក​ងី​វីរ​:​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ ទៅជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់​ហើយ​តែងតាំង​លោក​គឹម​ឈុនលី​ដែលជា នាយរង​ខណ្ឌ​ឡើងជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ​។​ក្នុងនោះ បានតែងតាំង​លោក​ទួត​វត្ថា​ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ និង លោក យី សុខ​ហេង ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​មេមត់​។​
    
​បន្ទាប់ លោក គឹម ឈុនលី នាយ​ខណ្ឌ​ថ្មី​បានធ្វើការ​ប្តេជ្ញាចិត្ត និង ឯក​ទ្ត​ម​អភិបាលខេត្ត ប្រាជ្ញា ចន្ទ​បានធ្វើការ​ផ្តាំផ្ញើ​រួចមក​ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​បាន​ថ្លែងថា នេះ​ជាការ​កែសម្រួល និង តែងតាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្នាក់​នាយ​ខណ្ឌ នាយរង​ខណ្ឌ ផ្នែក​មួយចំនួន​តាម​បណ្តា​ខេត្ត ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​

​ឯកឧត្តម​បាន ថ្លែង​ឲ្យ​ដឹង​ទៀតថា​ខេត្ត​ត្បូងឃ្មុំ​គ្រាន់តែ​ជា​ខេត្ត​ដែល​ឈ្មួញ ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​គឺ​ពុំមែន​ជា​កន្លែង​កាប់បំផ្លាញ​ព្រៃឈើ​ទេ​។ ប៉ុន្តែ​ការផ្ទេរ​និង​តែងតាំង​ភារកិច្ច​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នេះ​កត្តា សំខាន់​គឺ​ជំរុញ​មន្ត្រី​គ្រប់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​គ្រប់​ខេត្ត​ទាំងអស់ ប្រឡងប្រណាំង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងអស់គ្នា​៕

ចំនួនអ្នកទស្សនា

    20696377

  • ថ្ងៃនេះ981
  • ម្សិលមិញ4501
  • សប្តាហ៍នេះ981
  • ខែនេះ10681
  • ឆ្នាំនេះ253921
  • សរុប20696377