នៅ​ព្រឹក​ថ្ងៃទី០៨​ខែ​កក្កដា​ ​គណៈ​រដ្ឋ​មន្ត្រី​ពិភាក្សា​សេចក្ដី​ព្រាងច្បាប់​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជា​ជីវៈ​សុខា​ភិបាល​

08-July-2016 | ដោយ មែន កំសត់

 

 ភ្នំពេញ ៖នាព្រឹក ថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ វេលាម៉ោង ០៨ និង៣០នាទី គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖

១. សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។
២. សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៧–២០១៩។
៣. បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១. កិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣។
៣.២. ពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្ដេជ្ញាបើកចំហសេវាហិរញ្ញវត្ថុនៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវា។
៣.៣. កិច្ចព្រមព្រៀងស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
៣.៤. ពិធីសារស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
៣.៥. ពិធីសារស្ដីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។
៣.៦. ពិធីសារទី៧ ស្ដីពីប្រព័ន្ធឆ្លងកាត់គយ៕

 

ចំនួនអ្នកទស្សនា

    20696437

  • ថ្ងៃនេះ1041
  • ម្សិលមិញ4501
  • សប្តាហ៍នេះ1041
  • ខែនេះ10741
  • ឆ្នាំនេះ253981
  • សរុប20696437