សាលារាជធានី មិនអនុញ្ញាតឲ្យលោក ម៉ម សូណង់ដូធ្វើបាតុកម្មនៅថ្ងៃទី៩ ខែកក្កដានេះ

08-July-2016 | ដោយ មែន កំសត់

 

ភ្នំពេញ ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មានច័ន្ទយ៉ាដា បានថ្លែងថា សាលារាជធានី មិនអនុញ្ញាតឲ្យលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យធ្វើបាតុកម្មនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ ដើម្បី ទាមទារឲ្យដោះលែងអ្នកជាប់ពន្ធនាគារនោះទេ ។

ការលើកឡើងលោកមានច័ន្ទយ៉ាដានេះ បានធ្វើឡើងបន្ទាប់ពីលោក ម៉ម សូណង់ដូ បានដាក់សំណើសុំធ្វើ បាតុកម្ម នៅរាជធានីភ្នំពេញ ដោយសន្តិវិធី កាលពីថ្ងៃទី១៨ ខែឧសភា ដើម្បីសំណូមពរ ដល់អង្គភាពប្រឆាំង អំពើពុករលួយដកពាក្យ បណ្ដឹងនិងចោទប្រកាន់ ទៅលើមន្ត្រីអង្គការសង្គមស៊ីវិល ចំនួន៤រូបនិងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

អ្នកនាំពាក្យសាលារាជធានីរូបនេះបានប្រាប់ឲ្យនៅថ្ងៃទី៧ កក្កដា ថា “ខាងខ្ញុំមិនអនុញ្ញាតជូនទេ (សំណើសុំធ្វើបាតុកម្ម) ហើយខាងគាត់ (ម៉ម សូណង់ដូ)ក៏មិនធ្វើដែរ បន្ទាប់ពីបានប្រជុំជាមួយ ខាងសាលាក្រុង គាត់ក៏មិនធ្វើដែរ។ខាងយើងបានអញ្ជើញអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)មកចូលរួមស្ដាប់ ហើយនឹងបំភ្លឺជូនគាត់ដែរ ក៏បានយល់ព្រមទាំងអស់គ្នាថាមិនធ្វើដែរ“។

លោកមានច័ន្ទយ៉ាដា បានលើកហេតុផលថា ការមិនអនុញ្ញាតនេះ ដោយសារខ្លាចកកស្ទះចរាចរណ៍ ដល់ប្រជាពលរដ្ឋធ្វើដំណើរទៅវិញទៅមក។លោកថា ក្រោយបង្ហាញហេតុផលនេះហើយ លោក ម៉ម សូណង់ដូ ក៏ទទួលយកសំណើនេះ ព្រោះលោកជាមនុស្សគោរពច្បាប់៕

 

ចំនួនអ្នកទស្សនា

    20696357

  • ថ្ងៃនេះ961
  • ម្សិលមិញ4501
  • សប្តាហ៍នេះ961
  • ខែនេះ10661
  • ឆ្នាំនេះ253901
  • សរុប20696357