លោកចៅសង្កាត់ក្រាំងអំពិល ប្រើអំណាចអត្តនោម័ត ដកលោកមេភូមិស្វាយធំ ព្រោះតែលោកមេភូមិមានប្រជាប្រិយជាង ខ្លាចដណ្តើមតំណែង

12-July-2016 | ដោយ មែន កំសត់

 

កំពត៖ លោកចៅសង្កាត់ក្រាំងអំពិលឈ្មោះស៊ីវ យុត បានប្រើអំណាចអតនោម័ត គំរាមដកលោកមេភូមិស្វាយធំ ឈ្មោះ ស្រ៊ុន ហុង ចេញពីតំណែង ព្រោះខ្លាចលោកមេភូមិដែលមានប្រជាប្រិយភាពក្នុងមូលដ្ឋានសង្កាត់រូបនេះ ដណ្តើមតំណែងជាចៅសង្កាត់ជំនួស ដែលធ្វើឲ្យមានការប្រតិកម្មពីមជ្ឈដ្ឋាន ពិសេសប្រជាពលរដ្ឋ ក្នុងសង្កាត់ ដែលពួកគេភាគច្រើនមានការសោកស្តាយជាខ្លាំង ថា ដែលការដកតំណែងលោកមេភូមិរូបនេះវាអយុត្តិធម៌ណាស់ ព្រោះលោកមេភូមិរូបនឹងមិនដែលមានកំហុសអ្វីជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឬខាងក្រៅនោះទេ ផ្ទុយមកវិញមួយថ្ងៃៗ ខិតខំបំរើរាស្ត្រអស់ពីចិត្តពីថ្លើម សហការនឹងកងកម្លាំងប្រដាប់អាវុធ ដែលបំពេញការក្នុងមូលដ្ឋានបានយ៉ាងល្អ។

តាមមន្ត្រីក្នុងសង្កាត់ក្រាំងអំពិល បានបង្ហើបឲ្យដឹងថា ក្នុងអង្គប្រជុំថ្នាក់សង្កាត់ កាលកន្លងមក លោកចៅសង្កាត់ ពិតជា មានការសួរនាំទៅលើលោកមេភូមិ ស្រ៊ុន ហុង រឿងប្រជាប្រិយភាព ដែលលោកមេភូមិអាចមានប្រជាប្រិយភាពជាងមែន ហើយធ្វើឲ្យលោកចៅសង្កាត់ ខឹង ក៏ជំរុញឲ្យលោកមេភូមិស្វាយធំ ដាក់ពាក្យលាលែងឈប់ពីមុខតំណែងជាមេភូមិស្វាយធំបន្តទៀត ដោយមិនបានប្រជុំឯកភាពពីក្រុមប្រឹក្សាសង្កាត់ ឬក៏ឲ្យប្រជាពលរដ្ឋធ្វើការបោះឆ្នោតរើសតាមឆន្ទះរបស់ខ្លួន ម្យ៉ាងមិនសុំយោបល់ថ្នាក់លើ ឬក៏ប្រើវិធីលាភពណ៌ រាយការណ៍ទៅថ្នាក់លើ ដែលខុសនឹងក្រុមសិលធម៌ និងលក្ខ័ការណ៍ នៃការជ្រើស និងចាត់តាំង។
ប្រជាពលរដ្ឋ បានឲ្យដឹងដែរថា ពួកគេចង់ឲ្យលោកមេភូមិខាងលើនៅបន្តការងារទៀត ដែលចៅសង្កាត់ដកតំណែងមិនត្រូវតាមគោលការណ៍ ម្យ៉ាងចៅសង្កាត់ស៊ីវ យុតរូបនេះ ប្រជាពលរដ្ឋមិនសូវពេញចិត្ត នោះពីព្រោះក្នុងអាណត្តិរបស់ខ្លួន ជិត៣អាណត្តិមកនេះ ជាពិសេស ២-3ឆ្នាំកន្លងមកនេះ លោកចៅសង្កាត់គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនជាធំ ដូចជាក្នុងសង្កាត់កន្លែងណាមានដីជាច្រើនកន្លែងរបស់លោកចៅសង្កាត់ មានតម្លៃរាប់មុឺនដុល្លានោះ គឺចៅសង្កាត់ទើបអភិវឌ្ឍន៍ផ្លូវបេតុងឆ្លងកាត់លើជាប់ដីរបស់គាត់ ដោយឡែកផ្លូវដ៏ទៃទៀតមិនរវលើអភិវឌ្ឍន៍នោះទេ ដោយទុកឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើចរាចរឆ្លងកាត់។ដូច្នេះប្រជាពលរដ្ឋ ពួកគាត់សំណូមពរ ដល់បណ្តាថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ចុះមកត្រួតពិនិត្យជាក់ស្តែង និងរកហេតុផលជូនលោកមេភូមិខាងលើនេះផង។

លោកមេភូមិស្វាយធំ ស្រ៊ុន ហុង បានបញ្ជាក់ប្រាប់យ៉ាងខ្លីផងដែរថា: ពិតជាមានការគំរាមឲ្យលោកលាឈប់ពីមុខតំណែងជាមេភូមិស្វាយធំមែន ពីលោកចៅសង្កាត់ ស៊ីវ យុត ហើយរូបលោកក៏បានដាក់ពាក្យលាលែងពីតំណែងរួចរាល់ហើយផងដែរ។លោកមេភូមិ បន្តថា មូលហេតុរូបលោក លាលែងឈប់ ពីព្រោះ លោកសុីវ យុត បានហៅរូបលោកទៅធ្វើការសាកសួរនាំ រឿងក្នុងមូលដ្ខាន ហេតុអីលោកមេភូមិ៉ងមានប្រជាប្រិយភាពច្រើន ហើយថ្ងៃក្រោយលោកមេភូមិឯងនឹងអាចយកតំណែងជាចៅសង្កាត់ខ្លាញ់បាន ដូច្នេះចង់មិនចង់ មេភូមិឯង ត្រូវដាក់ពាក់លាលែងឈប់ទៅ មិនចាំបាច់បណ្តេញចេញទេ ហើយលោកចៅសង្កាត់កំណត់ឲ្យដាក់ពាក្យលាលែងឈប់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ជាកំហឹត។ ដោយមើលឃើញភាពអយុត្តិធម៌បែបនេះ រូបលោកមេភូមិមិនសោកស្តាយទេរឿងតំណែងនោះ ដែលរូបលោកបានបំពេញកាត្វកិច្ចជូនប្រជាជន និងបក្សរបស់លោកអស់ពីឌួងចិត្ត ប៉ុន្តែរូបលោកគ្រាន់តែសោកស្តាយថា ការដកតំណែងនេះ គឺរូបលោកខុសអ្វីតែប៉ុណ្ណោះទេ។ ហើយជាបន្តបន្ទាប់រូបលោកតែងតែស្វែងរកអន្តរាគមន៍ ពីសំណាក់លោកអភិបាលក្រុងកំពត នាក់ សុវណ្ណារី ដើម្បីរកការពិត កុំឲ្យពលរដ្ឋងឿងឆ្ងល់ ខុសពីការពិតប៉ុណ្ណោះ៕ប្រភព៖ABC

 

ចំនួនអ្នកទស្សនា

    20695637

  • ថ្ងៃនេះ241
  • ម្សិលមិញ4501
  • សប្តាហ៍នេះ241
  • ខែនេះ9941
  • ឆ្នាំនេះ253181
  • សរុប20695637