លោក​ គង់ ​ផ​ល្លា​​គុ​ណ ​មេ​គ​យ​​ព្រ​លា​ន​​យ​ន្ត​​ហោះ​ ខេត្ត​​សៀ​ម​​រា​ប​ ឃុ​​ប​​​ឃិ​​​ត​​ឲ្យ​​មា​​ន​អំ​ពើ​ពុ​ក​រលួ​យ និង​ការ​​​នាំ​​​ចូ​ល​​​ទំ​​និ​ញ​​ខុស​ច្បា​ប់

14-July-2016 | ដោយ មែន កំសត់

 

 ខេត្ដសៀមរាប​ ៖​ លោ​ក​ គង់​ ផល្លា​​គុ​ណ​ ប្រធា​ន​កា​រិយា​ល័​យ គយ​​និង​​រដ្ឋា​ករ ​អាកា​ស​​យា​ន​ដ្ឋាន​អ​ន្ដរ​ជាតិ​​សៀម​រាប ​បាន​ឃុប​ឃិត​ឲ្យ​មាន អំពើ​​សូ​ក​ប៉ាន់ ​ពី​​ឈ្មួញ​​យ៉ា​ង​ចាស់​ដៃ តាម​រយះ​ការ​បិទ​ភ្នែក ​ឱ្យក្រុ​ម​ឈ្មួញ​ នាំ​​ចូល​​ទំនិ​ញ​គេច​ពន្ធ​ សុ​ទ្ធ​តែ​​ប្រ​ភេ​ទ​​ទំនិញ​មាន​តម្លៃ​ខ្ពស់​ មិនដែលខ្វល់ពីការពិនិត្យ ឬបង្ក្រាប ប្រមូលលុយបង់ចូលរដ្ឋនោះទេ ធ្វើយ៉ាងណាឲ្យតែបានលុយ ចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន។

មន្ត្រីតូចតាច ​បាន​រាយការណ៍​ថា​ ទំនិញ​ប្រភេទ​ ទូរស័ព្ទ​ដៃ​ម៉ាក​ថ្លៃៗ​ គ្រឿងបន្លាស់​ទូរស័ព្ទ​ ភ្លុក​ដំរី​ គ្រឿងសំអាង​ សម្លៀក​បំពាក់​ គ្រឿងសម្អាង​ ឆ្លងកាត់​អាកាសយានដ្ឋាន ​អន្ដរ​ជាតិ​សៀមរាប ​ទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​ មាន​រថយន្ដ​ទំនើបៗ ​ធ្វើ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន ​ចេញពី​ព្រ​លាន​ និង​ឆ្ពោះទៅ​រាជ​ធានី​ភ្នំពេញ​ រួម​ទាំង​មាន​រថយន្ដ​ទំនើបៗ​ តាមបិទគូទថែម​ទៀត​ ។​  ជាក់ស្ដែង​ថ្មីៗ​នេះ ​កម្លាំង​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្ដសៀមរាប ​បាន​បង្ក្រាប ​ចាប់​ប្រភេទ​គ្រឿងសំអាង ​មាន​តម្លៃ​ជាង ​១០​ម៉ឺន​ដុល្លារ​ ក្រោម​បទល្មើស​ ដឹក​ជញ្ជូន​ឆ្លងកាត់​ តាម​រយៈ​ការ​បើក​ភ្លើង​ខៀវ ​ពី​លោក ​គង់​ ផល្លា​គុណ​។

ករណីនេះ ​ឈ្មួញ​ជាប់​សង្ស័យ ​បាន​សារភាព​ថា​ មូលហេតុ​ដែល ​ពួក​គេ​ដឹក​ជញ្ជូន​ ទំនិញគេចពន្ធ ​តាម​ច្រក​អាកាសយាន​ដ្ឋា​ន ​អន្ដរជាតិ​សៀមរាប​ ដោយសារ​បង់​ ប្រាក់​តិច​ជាង ​ការ​ចំណាយ​ឆ្លងកាត់​ច្រក​ អាកាសយានដ្ឋាន ​អន្ដរជាតិ​ភ្នំពេញ​ ។​ ​សមត្ថកិច្ច​បង្ហើប​ថា​ ការ​ហូរ​ចូល​ ទំនិញគេចពន្ធ ​ប្រឈម​នឹង​ការ​បង្ក្រាប​ ខណៈ​លោក​ គង់​ ផល្លា​គុណ​ មេ​គយ​ច្រក​នេះ​ បានឱ្យ​ឈ្មួញ ​ដែល​រកស៊ី​មុខរបរ​ ល្មើសច្បាប់​ ត្រូវ​បែងចែក​ប្រយោជន៍​ ទៅ​កាន់​សមត្ថកិច្ច​ ជា​ច្រើន​ទៀត ​ដែល​មាន​ភារកិច្ច​ ឈរជើង​នៅក្នុងព្រលាន ដើម្បី​បិទ​បាំង​អំពើ​ពុក​រលួយ​ ឬ​និយាយ​បាន​ថា​ អំពើ​ពុក​រលួយ​ រវាង​ឈ្មួញ ​និង​សមត្ថកិច្ច​ កើត​ឡើងជា ​លក្ខណៈ​ប្រព័ន្ធ​ ។​ ​

លោក​ គង់​ ផល្លា​គុណ​ មេ​គយ​ច្រក​ អាកាសយានដ្ឋាន អន្តរជាតិ​សៀមរាប ​ទទួល​បាន​ចំណូល ​នូវ​អំពើ​ពុក​រលួយ​យ៉ាងច្រើន ​ក្នុង​ ១​ខែៗ​ តាម​រយៈការមិនបង្ក្រាប សកម្មភាពនាំចូល ​ទូរស័ព្ទ​គេចពន្ធ​ គ្រឿង​សំអាង​ ,​ សម្លៀក​បំពាក់​ ,​ស្រា​ថ្លៃៗ​ ដោយ​ករណី​ខ្លះ​ ក្រៅពី​បង្កប់​នៅ​ក្នុង​វ៉ា​លី​ស​ អ្នកដំណើរ​ ​ក៏​បាន​ឃុបឃិត ​ធ្វើ​ជា​កាដូ​ ផ្ញើ​ជូន​អ្នកធំ​ គ្រាន់តែ​ជា​រូបភាព​បិទ​បាំង​ នៃ​អំពើ​គេចពន្ធ​ និង​អំពើ​ពុក​រលួយ ​របស់​ជំនាញគយ ​តែ​ប៉ុណ្ណោះ ហើយគេដឹងថា​ មានឈ្មួញជា​ច្រើន ​ដែល​នាំ​ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ កំពុងសុខស្រួល ក្នុងការបង់លុយជូនមន្ត្រីគយ ដើម្បីរួចផុតពីការ ត្រួតពិនិត្យ និងបង្ក្រាប៕

 

ចំនួនអ្នកទស្សនា

    20694877

  • ថ្ងៃនេះ3991
  • ម្សិលមិញ5181
  • សប្តាហ៍នេះ26751
  • ខែនេះ9181
  • ឆ្នាំនេះ252421
  • សរុប20694877