គ្រោះថ្នាក់មួយចំនួនដែលអ្នកលេង Facebook គួរប្រុងប្រយ័ត្ន !

15-July-2016 | ដោយ មែន កំសត់

 

ថ្ងៃនេះខ្ញុំមានកិត្តិយសក្នុងការចែករំលែកនូវចំណេះដឹងមួយដែលយើងអាចគិតថានឹងអាចកើតឡើងទៅលើអ្នកប្រើប្រាស់បណ្តាញសង្គមដែលយើងហៅថា Facebook ព្រោះច្ចុប្បន្ននេះមានការប្លន់ដែលអ្នកទាំងអស់គ្នាមានព្រួយបារម្មណ៍ ហើយនេះក៏ជាការព្រួយបារម្មណ៍ពីខ្ញុំចំពោះអ្នកទាំងអស់គ្នា ។

  1. អ្នកមិនគួរថតផុសនូវភាពហឺុរហា ដូចជាថតផុសនៅម៉ូត លុយ ឡាន របស់មានតម្លៃ ទូរស័ព្ទទំនើប ព្រោះនេះគឺជាមុខសញ្ញាសម្រាប់ចោរប្លន់ ព្រោះចោរក៏វាលេង Facebook ដែរការផុសបែបនេះគឺជាការបង្ហាញឲ្យគេឃើញកាន់តែច្បាស់នឹងងាយស្រួលដល់ការប្លន់។

2.ចំពោះប្អូនស្រីដែលជាអ្នកចូលចិត្តលេង Facebook ខ្ញុំយល់ថាប្អូនមិនគួរថតផុសពីបន្ទប់គេងឲ្យគេបានឃើញឡើយព្រោះប្រុសៗអាចនឹងមើលងាយប្អូនក្នុងផ្លូវផ្សេង ហើយកន្លែងផ្សេងបើអ្នកគិតថាអាចប៉ះពាល់ដល់កិត្តិយសសូមកុំផុស

3.រាល់ពេលធ្វើការផុសអ្នកមិនគួរ Check in ពីកន្លែងដែលអ្នកកំពុងតែនៅពិសេសអ្នកដែលចូលចិត្តផុសភ្លាមៗ ដូចជានៅសាលារៀន ដើរលេងនៅក្រៅ នៅហាង ព្រោះចោរអាលូវវាក៏ចេះលេង Facebook ដែរតែបើអ្នកប្រាប់ពីកន្លែងដែលអ្នកកំពុងនូវវាជាការងាយស្រួលដល់ការប្លន់របស់គេ ព្រោះរាល់សកម្មភាពទាំងអស់វាសុទ្ធតែដឹង បើអ្នកផុសគឺអ្នកត្រូវតែច្បាស់ថាអាចមានសុវត្ថិភាពចាំផុស

4.អ្នកមិនគួរធ្វើការ Confirm រាល់មិត្តភក្តិណាដែលអ្នកមិនស្គាល់ ព្រោះវាជាមុខសញ្ញាគ្រោះថ្នាក់ពិសេសនារីៗ ទាំងការលូចអាខោន និងការរំខានដោយប្រកាណាមួយ ព្រោះបុរសចូលចិត្តស្រីៗណាស់ ហើយថែមទាំងឆាតនូវពាក្យមិនគួរសមជាច្រើនដែលអ្នកធុនមិនចង់មើល

5.ពេលធ្វើការឆាតជាមួយអ្នកដទៃដែលអ្នកមិនទុកចិត្តសូមកុំធ្វើការបើក GARS ព្រោះនៅពេលដែលអ្នកបើកវានឹងបង្ហាញនៅទីតាំងដែលអ្នកកំពុងតែលេង ហើយគេអាចឆក់ឱកាសតាមនេះ

6.សូមកុំផុសថាថ្ងៃនេះនៅផ្ទះម្នាក់ឯង អ្នកផ្ទះគេទៅដើរលេងអស់ បើនេះជារឿងពិតវាក៏ជាគ្រោះថ្នាក់មួយដែរ

7.អ្នកគួរតែធ្វើការបិទនូវព័ត៌មានមួយចំនួនដែលមិនចាំបាច់នឹងបង្ហាញដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ សម្រាប់អ្នកនៅថ្ងៃក្រោយ

8.ចំពោះប្អូនស្រីដែលមានសង្សារច្រើន សូមកុំធ្វើការផុសក្នុង Facebook ជាមួយរូបសង្សារខ្លួន បើអ្នកគិតថាគេមិនអាចយកជាគូរអនាគតបាន ព្រោះបើបែកបាក់គ្នាប្អូននឹងពិបាករកប្តីណាស់ព្រោះមនុស្សប្រុសគេមិនចូលចិត្តនារីណាដែលមានសង្សារច្រើន ពិសេសការបង្ហាញនៅក្នុង Facebook គេគិតថា គ្រាន់តែប៉ុណ្ណឹងគឺយើងហ៊ានធ្វើបែបនឹងចុះទម្រាំអ្វីដែលគេមិនឃើញ សូមកុំផុសពីការខូចចិត្តដែលមានលក្ខណៈធ្ងន់ធ្ងរនៅក្នុង Facebook

9.មុននឹងធ្វើការប្រើប្រាស់ Facebook របស់អ្នកនៅជាមួយទូរស័ព្ទផ្សេង ឬកន្លែង Internet សូមធ្វើការប្រុងប្រយ័ត្នចំពោះការលួចយកករណីរបស់អ្នក ព្រោះនេះគឺជាលួចដោយងាយស្រួលនៅពេលអ្នកមិនបានប្រុងប្រយ័ត្ន

10.ពេលដែលអ្នកឃើញគេផ្ញើសារណាដែលមើលទៅមិនទំនងសូមកុំធ្វើ ការឆ្លើយតប ឬចុចនៅលើវាព្រោះវាជាគ្រោះថ្នាក់មួយសម្រាប់អ្នក

11.សូមធ្វើការលុប ឬបិទ Tag មួយចំនួនពីមិត្តរបស់អ្នក ព្រោះមានអ្នកខ្លះផ្សព្វផ្សាយពាណិជ្ជកម្មដែលពេលខ្លះអ្នកមិនបានដឹងទាល់តែសោះ ហើយអាចជារឿងអាសអាភាស រូបភាពអាសអាភាសជាដើម

12.ចំពោះនារីសូមកុំធ្វើការលេង Facebook ដល់យប់ជ្រៅពេលវាសញ្ញាគ្រោះថ្នាក់មួយ សម្រាប់អ្ននកថ្ងៃអនាគត ជាមួយនឹងការវាយតម្លៃពីបុរស បើអ្នកនៅតែលេងគួរធ្វើការបិទឆាតទាំងអស់ដើម្បីកុំឲ្យគេដឹងថាយើងកំពុងតែលេង

13.សូមកុំលេងវាដល់អស់ថ្មហើយសាកបណ្តើរលេងបណ្តើរព្រោះអ្នកអាចនឹងចូលពេទ្យ ពេលឈប់លេងសូមធ្វើការបិទ ដើម្បីកុំឲ្យអ្នកទទួលផលប៉ពាល់ពីវិទ្យុសកម្ម ដែលវាបំផ្លាញខួរក្បាលរបស់អ្នក ។

14.សូមកុំធ្វើការចុចនៅលើ Link មួយចំនួនដែលមិនល្អ ដូចជារឿងអាសអាភាស រូបភាពអាសអាភាសព្រោះវាអាចនឹងបង្ហាញទៅកាន់មិត្តអ្នកគេបានដឹង ហើយវាតម្លៃពីអ្នក

15.សូមកុំធ្វើការចូលលេងនៅកម្មវិធីមួយចំនួនដែលវាទាមទារឲ្យអ្នក log in នៅអាខោន Facebook របស់អ្នក ព្រោះសកម្មភាពនេះមានច្រើនណាស់នៅកម្្ពុជា នេះជាសកម្មភាពដែលជនខិលខូចជាច្រើនកំពុងតែរកស៊ី តែគ្មានសីលធម៌ទេ

16.ចំពោះប្អូនស្រីៗសូមកុំចូលទៅក្នុង Group មួយចំនួនព្រោះអាលូវមានតែអ្នកផុសរូបភាពអាសអាភាស និងរឿងស៊ិច

17.សូមកុំជេរម៉ែគ្នាតាម Facebook ប្រយ័ត្នត្រូវបោះគេ ហើយក៏កុំលេងនយោបាយណាដែលអ្នកគិតថាអាចបាត់បង់ជីវិត ព្រោះនៅកម្ពុជាសម្លាប់វាជារឿងធម្មតាទៅហើយ ចូលអ្នកគិតថាការស្លាប់គ្មានវិលល្ងាចទេ យើងនិយាយនេះមិនមែនបិទសិទ្ធិអ្នកមិនឲ្យដឹងពីនយោនយោបាយទេ តែគិតថាគ្រោះថ្នាក់សូមកុំបង្ហាញ។ ដោយបំណងលល្អពីសាលាក្រុងភ្នំពេញ

ប្រភព៖ABC Source : Facebook Random

 

ចំនួនអ្នកទស្សនា

    20695407

  • ថ្ងៃនេះ11
  • ម្សិលមិញ4501
  • សប្តាហ៍នេះ11
  • ខែនេះ9711
  • ឆ្នាំនេះ252951
  • សរុប20695407