ស្ត្រីម្នាក់នៅខេត្តព្រះវិហារសម្រាលបានកូនភ្លោះរហូតដល់ ៤នាក់ ស្រី២នាក់ ប្រុស២នាក់

15-July-2016 | ដោយ មែន កំសត់

 

ខេត្តព្រះវិហារ ៖ ព័ត៌មានរាយការណ៍ពីខេត្តព្រះវិហារ បានដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ត្រីម្នាក់ដែលរស់នៅខេត្តព្រះវិហារ បានសម្រាលកូនភ្លោះរហូតដល់ចំនួន ៤នាក់ ក្នុងនោះមានប្រុស២នាក់ និងស្រី២នាក់ ហើយកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ផងដែរ។ បន្ទាប់ពីសម្រាលរួច គេឃើញលោក អ៊ុំ ម៉ារ៉ា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តបានអញ្ជើញទៅ សាកសួរសុខទុក្ខ ហើយបច្ចុប្បន្នសុខភាពមាតា និងទារក មានសុខភាពល្អប្រសើរ៕

 

ចំនួនអ្នកទស្សនា

    20694677

  • ថ្ងៃនេះ3791
  • ម្សិលមិញ5181
  • សប្តាហ៍នេះ26551
  • ខែនេះ8981
  • ឆ្នាំនេះ252221
  • សរុប20694677