ភ្នំពេញ៖នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានអញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី (អាហារថ្ងៃត្រង់) ជាមួយយុវជនដែលអញ្ជើញមកពីសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន ៥៥ នាក់ ។
នៅក្នុងការសំណេះសំណាលនោះដែរ សម្ដេចបានថ្លែងនូវអំណរសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយៗជាយុវជនទាំងអស់ដែលបានខិតខំ ប្រឹងប្រែងរួមចំណែកក្នុងការងារកសាង និងអភិវឌ្ឍមូលដ្ឋាន ធ្វើអោយមូលដ្ឋានមានការប្រែមុខប្រែមាត់ថ្មីជាបន្តបន្ទាប់ ។
សម្ដេចភក្ដី ក៏បានលើកទឹកចិត្តក្មួយជាយុវជនទាំងអស់បន្ត ខិតខំប្រឹងប្រែងចូលរួមគ្រប់សកម្មភាពសង្គម ដើម្បីជាគុណប្រយោជន៍ដល់ការរីកចម្រើនរបស់មូលដ្ឋាន ក៏ដូចជារាជធានីភ្នំពេញទាំងមូលនិងរួមចំណែកដល់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងអោយក្លាយជាប្រទេសដែលមានការរីកចម្រើននៅក្នុងតំបន់ប្រកបដោយអរិយធម៌ សេចក្ដីស្រលាញ់ ដោយគ្មានការកើតឡើងវិញនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ ៕