ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ចូលរួម​សោកស្តាយ ចំពោះ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី

16-July-2016 | ដោយ មែន កំសត់

 

​តាកែវ​៖​ក្នុងពេល​អញ្ជើញ​ចូលរួម​ជា​ អធិបតី នៅក្នុង​ពិធី​កាត់​ឬ​ស​សីមា និង​សម្ពោធ​សមិទ្ធិផល នានា​នៅ​វត្ត​ថ្មកែវ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ថ្ងៃទី​១៥ ខែកក្កដា ២០១៦ ឯកឧត្តមហ៊ុន ម៉ា​ណែ​ត បុត្រ​ច្បង​របស់​សម្តេច​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងថា​លោក​សូម​ចូលរួម​សោកស្តាយ ចំពោះ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី និង​ចូលរួម​មរណទុក្ខ ជាមួយ​គ្រួសារ​សព ព្រមទាំង​បាន​ថ្កោលទោស ចំពោះ​អំពើ​ឃាតកម្ម​នេះ​និង​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ ការវែកមុខ​ករ​​មក​ផ្តន្ទាទោស​។

​ឯកឧត្តមហ៊ុន ម៉ា​ណែ​ត​ក៏បាន​អំពាវនាវ​កុំអោយ​យក​មរណភាព​លោក​បណ្ឌិត កែម ឡីកេង​ចំណេញ​នយោបាយ​វាយប្រហារ​ដល់​​រាជរដ្ឋាភិបាល អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅក្នុង​រឿង​នេះ​ដោយ សូមឲ្យ​ប្រជាពលរដ្ឋ​ជឿទុកចិត្ត និង​ទុក​លទ្ធភាព​ឲ្យ​សមត្ថកិច្ច​ធ្វើ​​ការងារ​ជំនាញ ដើម្បី​វែកមុខ​ឃាតករ និង​អ្នក​ដែល​ពាក់ព័ន្ធ​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​សូម​រំលឹក​ថា លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់​សម្លាប់ នៅក្នុង​ស្តារ​ម៉ា​ត ស្តុប​បូកគោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ១០ កក្កដា ២០១៦​។

​ព្រឹក​នេះ ព្រះសង្ឃ​ចំនួន​៥០០​អង្គ គង់​នៅ​បណ្តា​វត្ត​ក្នុង​រាជធានី​ភ្នំពេញ បាន​និមន្ត​រាប់​បាត ក្នុង​ពិធី​បុណ្យសព លោក កែម ឡី​នៅ​​ក្នុង​បរិវេណ​វត្ត​ចាស់ ស្ថិត​នៅ​ខណ្ឌ​ជ្រោង​ចង្វារ រាជធានី​ភ្នំពេញ ជាទី​តំកល់សព អ្នកវិភាគ​បញ្ហា​សង្គម​និង​នយោបាយ​កម្ពុជា​រូប​​នេះ​៕

 

ចំនួនអ្នកទស្សនា

    20694447

  • ថ្ងៃនេះ3561
  • ម្សិលមិញ5181
  • សប្តាហ៍នេះ26321
  • ខែនេះ8751
  • ឆ្នាំនេះ251991
  • សរុប20694447