រហូតដល់​ឆ្នាំ​២០១៦​នេះ គ្រាប់​មីន​ប្រឆាំង​មនុស្ស​ជាង ១​លាន​គ្រាប់ ត្រូវបាន​រុករក​ឃើញ និង​កំទេច​ចោល​

17-July-2016 | ដោយ មែន កំសត់

 

 ភ្នំពេញ​ ៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា​ស៊ីម៉ាក់​CMAC​បាន​លើកឡើង​ថា ​គ្រាប់​មីន​ប្រឆាំង​មនុស្ស ត្រូវបាន​ប្រើប្រាស់​នៅ​កម្ពុជា ពី​គ្រប់ភាគី​ក្នុង​សម័យ​សង្គ្រាម ហើយ​អាច​ប្រើប្រាស់​តាំងពី​ឆ្នាំ​១៩៦២​ដល់​​ចុងឆ្នាំ​១៩៩៨​។ តាម​ការស្រាវជ្រាវ​បានឱ្យដឹងថា មាន​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន​ប្រមាណ​៤-៦​លាន​គ្រាប់​និង​មាន​ផ្ទៃ​ដី ​ប្រមា​​ណ​ជាង​៤៤០០​គីឡូ​មែត្រ​ក្រឡា​។

​លោក បន្តថា គិត​មកដល់​ឆ្នាំ​២០១៦​នេះ​មាន​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់​ ត្រូវបាន​រុករក​ឃើញ​និង​កំទេច​ចោល​ ហើយ​ផ្ទៃដី​មាន​គ្រាប់​ចំនួន​ជិត​១​ពាន់​គីឡូម៉ែត្រ​ក្រឡា​ទៀត នៅសល់​មិនទាន់​បោសសំអាត​នៅឡើយ​។ លទ្ធផល​កិច្ច​ប្រតិ​ប​​តិ្ត​ការនេះ​ប្រមាណ​ជិត ៨០% ជា​សមិទិ្ធផល​របស់​អង្គភាព​ស៊ីម៉ាក់​។

​លោក​អគ្គនាយក​ក៏​បន្តថា វិនាសកម្ម​នេះ អាច​ត្រូវការ​រយៈពេល​ច្រើន​ឆ្នាំ​ទៀត​ទើប​អាច​បញ្ចប់​វា​បាន​។ ​កម្ពុជា​ស្នើសុំ​សហគមន៍​អន្តរជាតិ ពន្យារ​ពេល​ការអនុវត្តន៍​អនុសញ្ញា​អន្តរជាតិ​នេះ ១០​ឆ្នាំ​ម្តង​រួចមកហើយ គឺ​២០១០ ដល់​២០១៩ ហើយ​នឹង​សុំ​ពន្យារ​ពេល​មួយ​រយៈពេល​ទៀត​៕

 

ចំនួនអ្នកទស្សនា

    20820087

  • ថ្ងៃនេះ331
  • ម្សិលមិញ3721
  • សប្តាហ៍នេះ4061
  • ខែនេះ39651
  • ឆ្នាំនេះ377631
  • សរុប20820087