អតីត​កំពង់​សាឡា​ង​ទន្លេ​បិទ ក្លាយជា​ឃ្លាំង​សំរាម

19-July-2016 | ដោយ មែន កំសត់

 

ខេត្ត​ត្បូងឃ្មុំ ៖ អតីត​ចំណុច​កំពង់​សាឡា​ង​ចាស់​នៅ​ផ្សារ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដែល​ធ្លាប់តែ​មាន​សភាព​អ៊ូរ​អ​ពោរពេញ​ទៅ​ដោយ​មនុស្ស​នោះ ក្រោយ​ពី​ស្ពាន​គី​ហ្ស៊ុ​ណា​សាងសង់​រួច​អ្នក​ធ្វើ​ដំណើរ​តាម​កង់​ម៉ូតូ និង​រថយន្ត​តូច​-​ធំ បាន​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក ។

ហើយ​ច្រាំង​ទន្លេមេគង្គ​កំពង់​សាឡា​ង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៦ មាន​រថយន្ត​របស់​ក្រុមហ៊ុន​ថា​រី ដឹក​សំរាម និង​កម្ទេច​ថ្ម​មក​ចាក់ចោល​នៅ​មាត់ទន្លេ ដោយ​មិន​ខ្លាចរអារ​អាជ្ញាធរ​ស្តីបន្ទោស​នោះ​ទេ ។ អាជីវករ​លក់ដូរ​នៅ​ផ្សារ​ទន្លេ​បិទ​ប្រាប់​ឱ្យ​ដឹង​ថា សំរាម​ត្រូវ​បាន​គេ​ដឹក​ច្រក​ស្បោង និង​ខ្លះ​ទៀត​ដាក់​ក្នុង​បាវ​យក​ទៅ​បោះចោល​នៅ​ច្រាំង​ទន្លេ​កំពង់​សាឡា​ង ដែល​មើលទៅ​ឡើង​គរ​ដូច​ភ្នំ​ជះក្លិន​ស្អុយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ ព្រោះថា មាន​អ្នកខ្លះ​បាន​ដងទឹក​ទន្លេ​ទៅ​ប្រើប្រាស់​ក្នុង​គ្រួសារ​ផង​ដែរ ។

អាជីវករ​លក់ដូរ​នៅ​ផ្សារ​ទន្លេ​បិទ​ប្រាប់​បន្ត​ថា ចំពោះ​ការ​ចាក់សំរាម​ចោល​នៅ​មាត់ទន្លេ​នោះ ពួក​គាត់​បានឃើញ​ជា​យូរ​ខែរ​មក​ហើយ សូ​ម្បី​តែ​ថៅកែ​ផ្សារ​ទន្លេ​បិទ​ដែល​ប្រមូល​សំរាម​បានជា​ច្រើន​ក៏​ទៅ​ដឹក យក​ទៅ​ចាក់ចោល​នៅ​មាត់ទន្លេ​ដែរ ។ ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ភូមិ​-​ឃុំ មេត្តា​រក​ទីតាំង​នៅ​កន្លែង​ណាមួយ​ឲ្យ​បាន​សមរម្យ ដើម្បី​យក​សំរាម​ទៅ​ចាក់ចោល​ទីនោះ ចៀសវាង​កុំ​ឲ្យ​ខូច​បរិស្ថាន​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៦ មាន​រថយន្ត​មួយ​បាំង​កន្លះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-2821 ដឹក​សំរាម​ពេញ ក៏​បាន​យក​មក​ចាក់ចោល​នៅ​ច្រាំង​ទន្លេ​ដែរ ។ ជាមួយ​នោះ មាន​កាសែត និង​ទូរទស្សន៍​ជា​ច្រើន​ស្ថាប័ន ដែល​បានឃើញ​ពី​ហេតុ​ការណ៍​នេះ នាំ​គ្នា​ថត​ពី​សកម្មភាព​យក​ទៅ​ចុះ​ផ្សាយ​តាម​អង្គភាព​រៀង​ៗ​ខ្លួន​ផង​ដែរ ។

លោក​ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ដែរ​ថា ការ​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​សំរាម​ទៅ​ចាក់ចោល​នៅ​មាត់ទន្លេ​ត្រង់​ ចំណុច​កំពង់​សាឡា​ង ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​នោះ​ទេ កន្លង​មក រូប​លោក​បាន​ទាក់ទង​ទៅ​អ្នក​ទារ​ភាស៊ី​ផ្សារ​ទន្លេ​បិទ ដើម្បី​ចង់​ជួប​ពិភាក្សា​ថៅកែ​ផ្សារ តែ​គេ​មិន​មក​ជួប ដើម្បី​ធ្វើ​យ៉ាងណា មិន​ត្រូវ​យក​សំរាម​ដឹក​ពី​ផ្សារ​ទៅ​ចាក់ចោល​ចូល​ទឹកទន្លេ​នោះ​ទេ ។

ឃុំ​ទន្លេ​បិទ​មិន​មាន​កន្លែង​សម្រាប់​ចាក់សំរាម​ចោល​ឡើយ ដូច្នេះ​មាន​តែ​ប្រមូល​សំរាម​ទុក​ឲ្យ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី យក​ទៅ​ចាក់ចោល​។ ចំពោះ​សំរាម​របស់​ក្រុមហ៊ុន​ថា​រី ដែល​ដឹក​តាម​រថយន្ត​យក​មក​ចាក់ចោល លោក​អាច​កំទេច​ថ្ម​ប្រមូល​ពី​ឃ្លាំង​ឲ្យ​ស្អាត ៕

 

ចំនួនអ្នកទស្សនា

    20693847

  • ថ្ងៃនេះ2961
  • ម្សិលមិញ5181
  • សប្តាហ៍នេះ25721
  • ខែនេះ8151
  • ឆ្នាំនេះ251391
  • សរុប20693847