ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៦ខែ កក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិ កែងទោង ឃុំ ពពេល ស្រុ សូទ្រនិគម ខេត្តសៀមរាប គេបានឃើញមានសមត្ថកិច្ច ជាច្រើន ស្ថាប័ន បាននាំគ្នារ ព័ទ្ធចាប់ រថយន្តនីហ្សាន់ មួយគ្រឿងព័ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២F ៨២៦១ ដឹកឈើ ប្រណិត។តែអ្វីដែលហួសចិត្តគឺគេបានឃើញរថយន្តដឹកឈើប្រណីតបានចេញទៅ បាត់ដែលធ្វើឲ្យមានការសង្ស័យសមត្តកិច្ចប្រាកដជាបាន សើមមាត់ដោយសារឡានដឹកឈើខុសច្បាប់នោះជាមិនខាន!។ប៉ុន្តែករណីនេះ ត្រូវបាន មន្ត្រីនគរបាល ម្នាក់នៅក្នុងហេតុការណ៍ ពទ្ធ័ចាប់រថយន្តនីសាន់ដឹកឈើប្រណិតខុសច្បាប់បានបដិសេធថា រថយន្តដឹកឈើ នោះក្រុមគាត់មិនបាន ចាប់នោះទេ គឺអ្នកដឹកឈើ ម្ចាស់រថយន្ត ឈប់ចូលហូបបាយ ដោយខ្លួនឯង តែប៉ុណ្ណោះ(ស៊ិក)។
មន្ត្រីនគរបាលមួយ រូបដែលសុំមិនចេញឈ្មោះរូបនោះ បាន ប្រាប់អ្នកយកព័ត៌មានថា ឈើនៅ ក្នុងរថយន្ត ដែលឈប់ចត ហូបបាយ ជាឈើ នាវប៉ាកកេ មិនបាន ចាប់ទេ សួរមេព្រៃទៅ!!!?។
ករណីលួចដឹកឈើខុសច្បាប់បើតាមការកត់សម្គាល់ គេសង្កេតឃើញថា៖ ផ្លូវមួយខ្សែក្នុង ស្រុកស្វាយលើ និងសូទ្រនិគម មានការ ដឹកជញ្ជូនឈើ គ្រប់ប្រភេទ ដូចជា គោយន្តកន្ត្រៃ រថយន្តនីហ្សាន់ និងរថយន្តកូរ៉េជាដើម។តែ បើទោះបីជា មានការ ដឹកជញ្ជូនឈើ យ៉ាងនេះក្ដី មិនដែលឃើញមាន សមត្ថកិច្ច ណាចេញមុខ បង្ក្រាបនោះឡើយ។ ប៉ុន្តែបើមាន ការដឹកឈើ ដូចជា គ្រឿងសង្ហារឹម របស់ប្រជាពលរដ្ឋ យកមកធ្វើផ្ទះវិញ ត្រូវបាន សមត្ថកិច្ចមិនដឹងចេញពីណា ទេបាន បើកប្រដេញ រថយន្ត ចាប់ប្រផាត់ប្រភីង នៅតាមដងផ្លូវ ទារលុយដែលធ្វើឲ្យ ពលរដ្ឋមានការភ័យខ្លាចនិងក្តៅក្រហាយ។
ប្រជាពលរដ្ឋរាយការណ៍ថា៖ ផ្លូវមួយខ្សែនេះ មាន ប៉ុស្ដិ៍ជជុះ ជាច្រើនកន្លែងផងដែរ សូមអាជ្ញាធរ ខេត្តសៀមរាបក្រោមការបញ្ជាររបស់ចៅហ្វាយខេត្តលោកបណ្ឌិតឃឹមប៊ុនសុង មេត្តា ចាត់វិធាន ការផងបើពិតជាចង់អនុវត្តន៍បទបញ្ជារបង្ក្រាបបទល្មើសព្រៃឈើរបស់ នាយករដ្ឋមន្ត្រីមែននោះ ។