គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅក្នុង​សណ្ឋាគារ​ដោយ​ខ្លាច​ក្រុម​កាង​សព​?

19-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ បាន​សម្តែង​ការសោកស្តាយ ដោយសារ​តែ​ភាគី​រដ្ឋាភិបាល និង​សភា ដែល​មាន​បំណង​ចង់ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី តែ​ពួកគេ​មិន​អាច​ទៅ​បាន ដោយសារតែ មានការ​កាង ពី​ក្រុមមនុស្ស​មួយចំនួន​តូច​។

​ឯកឧត្តម ខៀវ កាញារីទ្ធ​បាន​ថ្លែង​យ៉ាងនេះ ពី​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែល​ត្រូវបាន​រៀបចំ​នៅក្នុង​សណ្ឋាគារ​ភ្នំពេញ​។​​ មន្ដ្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូបនេះ បាន​លើកឡើង​ថា “​កន្លងមក ខាង​សភា និង​ខាង​រដ្ឋាភិបាល មិន​អាច​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដោយសារតែ​មាន​ការគំរាមកំហែង​ពី​ក្រុម​មួយចំនួន​តូច​។ ហើយ​នេះ​ជា​ការខាតបង់​ធំ​ណាស់​”​។

​នេះ​ជា​ការអធិប្បាយ​របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បន្ទាប់ពី​លោក​បាន​ស្នើឲ្យ​ក្រុមការងារ​អ្នកតាក់តែង​សេចក្តីព្រា​ង​ច្បាប់ ក្រោកឈរ​រម្លឹក​វិញ្ញាណក្ខន្ធ​លោក កែម ឡី មុននឹង​ចាប់ផ្តើម​កិច្ចពិភាក្សា​សេចក្តីព្រាងច្បាប់​។​

​ទោះជា​វា​ជា ​ការលើកឡើង​ដោយ​សម​ហេតុផ​លក្តី ក៏​ពួក​រិះគន់​និយម​ខ្លះ​និយាយថា​ការ​ដែល​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបា​ល​ រួមទាំង​សភា​ខាង​គណបក្ស​កាន់​អំណាច​មិន​ទៅ​គោរព​វិញាណក្ខន្ធ​សព​លោក​កែម ឡី​ដោយផ្ទាល់​ដោយសារតែ​"​ខ្លាច​ស្រមោល​ខ្លួន​​ឯង​"៕

 

ចំនួនអ្នកទស្សនា

    20693637

  • ថ្ងៃនេះ2751
  • ម្សិលមិញ5181
  • សប្តាហ៍នេះ25511
  • ខែនេះ7941
  • ឆ្នាំនេះ251181
  • សរុប20693637