ស្ត្រី​ម្នាក់​ឆ្លងទន្លេ​លើ​ចិញ្ចើមផ្លូវ ខណៈ​ឈឺពោះ​ពេលធ្វើ​ដំណើរ​ទៅ​ពេទ្យ​ ​

19-July-2016 | ដោយ មែន កំសត់

 

​រតនគិរី​ ៖​ស្ត្រី​គ្រួសារ​ក្រីក្រ​ម្នាក់​ឆ្លងទន្លេ​លើ​ចិញ្ចើមផ្លូវ​ក៏​ជួប​ ក្រុមគ្រូពេទ្យ​ចិត្តធម៌ ខណៈពេល​ឈឺពោះ​ធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ​។ ហេតុ​ការ​ណ៏​នេះ បានកើត​ឡើង​ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៦​។​

​  ​បន្ទាប់ពី​ទ​ទូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នោះមក​ក្រុមគ្រូពេទ្យ​ មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី បាន​ចុះជួយ​អន្តរា​គម​ន៌​សង្គ្រោះ ឲ្យ​រួចផុត​គ្រោះថ្នាក់​ទាំង​កូន​និង​ម្តាយ​ដែល​បាន​សម្រាលកូន​នៅលើ​ ចិញ្ចើមផ្លូវ​ខណៈ​ស្ត្រី​នោះ​ពេល​ឈឺពោះ​ធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ​តែ​ទៅ​ មិនទាន់​ដល់​។ មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​ខាងលើ​មានឈ្មោះ​ឈុំ សំអាត អាយុ​៣៧​ឆ្នាំ និង​ប្តី​មិន​ស្គាល់​អត្តសញាណ​ជា​គ្រួសារ ក្រីក្រ គួរ​ឲ្យ​អាណិត​។​

​   ​លោក​វេជ្ជបណ្ឌិត​ហ៊ីង​ផាន​សគ​ន្ធា​នាយក​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​ បាន​ប្រាប់​ឲ្យ​ដឹងថា​ស្ត្រី​ខាងលើ​ផុត​គ្រោះថ្នាក់​ហើយដោយ​ក្រុមគ្រូពេទ្យ យកចិត្ត​ដាក់​មើលថែរក្សា​ដោយ​មិន​គិត​កម្រៃ​សេវា​អ្វី​នោះឡើយ​។​លោក​បន្ត​ ឲ្យ​ដឹង​ទៀតថា​ពេលនេះ​ស្ត្រី​រូបនោះ​កំពុង​ដេក​សម្រាក​ក្នុង​មន្ទីរពេទ្យ​ ក្រោម​ការមើល​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​ក្រុមគ្រូពេទ្យ​៕​

 

ចំនួនអ្នកទស្សនា

    20694087

  • ថ្ងៃនេះ3201
  • ម្សិលមិញ5181
  • សប្តាហ៍នេះ25961
  • ខែនេះ8391
  • ឆ្នាំនេះ251631
  • សរុប20694087