ធី សុវណ្ណថា និងតំណាងកម្មករ-កម្មការនីជាង១១ម៉ឺននាក់ ចេញសេចក្តីព្រមាន​ធ្វើបាតុកម្ម រំលាយគណ​បក្សសង្គ្រោះ​ជាតិ ប្រសិនបើ​សហភាពអឺរ៉ុប បិទការនាំ​ចូលសម្លៀក​បំពាក់ពីកម្ពុជា

21-July-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦​ តំណាងសហជីព កម្មករ-កម្មការនី បានចេញសេចក្តីព្រមានគ្រោងធ្វើបាតុកម្ម រំលាយគណបក្សសង្គ្រោះជាតិ ប្រសិនបើសហភាពអឺរ៉ុប​បិទ​ការនាំចូល​សម្លៀកបំពាក់ពីកម្ពុជា តាមសំណើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។

នៅក្នុងសេចក្តីព្រមានដែល ទើបទទួលបាននៅវេលាថ្ងៃត្រង់នេះ បានបញ្ជាក់ថា «កម្មករ-កម្មការនី តាមបណ្តារោងចក្រនានា ក្នុងប្រទេសកម្ពុជា១០រោងចក្រ មានសមាជិកកម្មករ-កម្មការនីជាង១១ម៉ឺននាក់ នឹងធ្វើបាតុកម្ម រំលាយគណបក្សសង្គ្រោះជាតិ ប្រសិនបើសហភាពអឺរ៉ុប បិទការនាំចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា តាមសំណើរ​របស់លោក សម រង្ស៊ី»

សេចក្តីព្រមានបានបញ្ជាក់ទៀតថា សំណើរបស់លោក សម រង្ស៊ី នឹងធ្វើឲ្យកម្មករ-កម្មការិនី ជិត១លាននាក់ បាត់បង់ការងារ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវភាពកម្មករ-កម្មការនី និងគ្រួសារ៕

 

ចំនួនអ្នកទស្សនា

    20693127

  • ថ្ងៃនេះ2241
  • ម្សិលមិញ5181
  • សប្តាហ៍នេះ25001
  • ខែនេះ7431
  • ឆ្នាំនេះ250671
  • សរុប20693127