ចំនួនអ្នកប្រើ Facebook Messenger បានកើនឡើងដល់ ១ពាន់លាននាក់

21-July-2016 | ដោយ មែន កំសត់


អាមេរិក៖ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានប្រកាសឲ្យដឹងថា នៅពេលនេះ ចំនួនអ្នក​ប្រើ​កម្មវិធី Facebook Messenger បានកើនឡើងដល់ ១ពាន់លាននាក់​ ដែលនេះជាមោទនភាពមួយ ​ដ៏ធំធែង​បន្ថែមទៀត សម្រាប់ក្រុមការងារ Facebook។

តួលេខនៃការចាប់ផ្ដើម កើនឡើងខ្លាំងនៃចំនួនអ្នកប្រើប្រាស់ Facebook Messenger គឺបានកើនឡើងចាប់​ពីខែ​មិថុនា​ ឆ្នាំ២០១៥ ដោយនៅពេលនេះ ចំនួនអ្នកប្រើបានកើនដល់ដល់ ៧០០លាននាក់​ហើយនៅ​ខែ​មិថុនា ឆ្នាំ២០១៦ ចំនួនអ្នកប្រើបានកើនដល់ ៩០០លាននាក់ និងនៅខែនេះ បានកើនដល់ ១ពាន់លាននាក់។

លោក David Marcus អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកផ្នែក Facebook Messenger របស់ក្រុមហ៊ុន Facebook បានឲ្យដឹងថា នេះជាជោគជ័យមួយទៀតសម្រាប់ Facebook ហើយវាក៏ជា​ការរចូលរួម​​ចំណែក​ក្នុងការបង្កើន ទំនាក់ទំនង រវាងមនុស្សនៅក្នុងពិភពលោក។

គួរបញ្ជាក់ផងដែរថា​ បណ្ដាញទំនាក់ទំនងសង្គម Facebook មានចំនួនអ្នកប្រើរហូតដល់ជាង ១,៦ពាន់លាន​នាក់ ពោលគឺច្រើនជាង​ ១ភាគរយនៃ​ចំនួនប្រជាជនទូទាំងពិភពលោក៕

 

ចំនួនអ្នកទស្សនា

    20693327

  • ថ្ងៃនេះ2441
  • ម្សិលមិញ5181
  • សប្តាហ៍នេះ25201
  • ខែនេះ7631
  • ឆ្នាំនេះ250871
  • សរុប20693327