គ.ជ.ប អំពាវនាវឲ្យប្រជាពលរដ្ឋ ទៅ​ចុះឈ្មោះ​បោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់​ថ្ងៃទី២៩ ខែវិច្ឆិកា, បើបងប្អូនមិន​ទៅ​ចុះឈ្មោះ មិនអាច​បោះឆ្នោត​បានទេ!

22-July-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃ (ក្នុងម៉ោងធ្វើការ) គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

គ.ជ.ប បញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ មានសារៈសំខាន់ណាស់ គឺសម្រាប់បម្រើឲ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

គ.ជ.ប សង្កត់ធ្ងន់ថា «បើបងប្អូនមិនបានទៅចុះឈ្មោះបោះឆ្នោតទេនោះ នៅថ្ងៃបោះឆ្នោតនឹងមិនអាចបោះឆ្នោតបានទេ»៕

 

ចំនួនអ្នកទស្សនា

    20693357

  • ថ្ងៃនេះ2471
  • ម្សិលមិញ5181
  • សប្តាហ៍នេះ25231
  • ខែនេះ7661
  • ឆ្នាំនេះ250901
  • សរុប20693357