សម្តេច​តេជោ​ហ៊ុន​សែន​បាន​ស្នើ​ឲ្យ​ទូត​ជប៉ុន​ជួយ​ធ្វើ​ការកែតម្រូវ​ការចុះផ្សាយ​របស់​សារព័ត៌មាន​នៅ​កម្ពុជា​

22-July-2016 | ដោយ មែន កំសត់

 

​​បាត់ដំបង​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់​ភារៈកិច្ច​ទៅឲ្យ​ ឯកអគ្គរដ្ឋទូត​ប្រទេស​ជប៉ុន​ធ្វើ​ការកែតម្រូវ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត ​ក្នុងស្រុក​មួយ​ដែល​បានសរសេរថា លោកនាយក​រដ្ឋមន្ត្រី​អាបេ​របស់​ជប៉ុន​បាន​ស្តីបន្ទោស​ចំពោះ​សម្តេច ។ ​ពាក់ព័ន្ធ​បញ្ហា​នេះ​សម្តេច​តេជោ​បាន​អះអាង​ថា​នៅលើ​លោក​នេះ​គ្មាន​អ្នកណា​ ហាន​ស្តីឲ្យ​ហ៊ុន​សែន​ទេ​សូម្បី​ប្រធានាធិបតី​​អាមេរិក បា​រ៉ាក់ អូ​បា​ម៉ា មក​ស្រុក​ខ្មែរ​ក៏​មិន​បាន​មក​ស្តីឲ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ​ដែរ ។​    ​    ​    ​    ​    ​    ​    ​    ​    ​    ​

​សម្តេច​ អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​ចក្រ​កម្ពុជា​បាន​ថ្លែង​បែប​នេះ​ទៅកាន់​ ឯក​អគ្គរាជ​ទូ​ជប៉ុន​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​គម្រោង​ ប្រព័ន្ធ​ទឹក​ស្អាត​នៅក្នុង​ខេត្ត បាត់ដំបង និង កំពង់ចាម នា​ព្រឹក​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៦ នៅ​ខេត្ត​បាត់ដំបង ។​

​សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​ នៅលើ​វាលស្មៅ នៅ​ប្រទេស​ម៉ុង​ហ្គោលី រវាង​សម្តេច និង លោកនាយក​រដ្ឋមន្ត្រី ហ្សិន​ហ្សូ អាបេ នៃ​ប្រទេស​ជប៉ុន បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ​ណាស់​ដោយ​បាន​ពិភាក្សា​​ទៅលើ​កិច្ចការ​ទាំងឡាយ​ ដែល​យើង​អាច​យល់​ពី​គោលជំហរ​គ្នា​ទៅវិញទៅមក​រួចជាស្រេច​ទៅហើយ ។​

​ នៅក្នុង​ជំនួប​នោះ​កម្ពុជា​ក៏​បាន​ស្នើសុំ​ឲ្យ​ជប៉ុន​ជួយ​ពង្រឹង​នូវ​សម​ ត្តភាព​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​បន្ថែមទៀត​ដោយ​សារថា​ បច្ចុប្បន្ន​កងកម្លាំង​រក្សាសន្តិភាព​របស់​ជប៉ុន​ក៏​កំពុង​មាន​វត្តមាន​នៅ ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង ដូច​កងទ័ព​កម្ពុជា​ដែរ​ក្នុង​ក្រប​ខណ្ឌ​អង្គការ​ស​សហប្រជាជាតិ​ដូចគ្នា​។​
​    ​
​ សម្តេច​តេជោ​បាន​បន្តថា​ប៉ុន្តែ​វា​ជា​ការគួរ​ឲ្យ​សោកស្តាយ​ណាស់ នៅត្រង់ថា​ជំនួប​របស់​សម្តេច​ជា មួយ​លោកនាយក​រដ្ឋមន្ត្រី អាបេ ហើយ​ក្នុងឋានៈ​ជា​មិត្តភក្តិ​គ្នា បែរជា​ត្រូវបាន​សារព័ត៌មាន​មួយ​នៅ​កម្ពុជា ប្រហែល​ជា​លោក​ទូត គូ​ម៉ា​ម៉ា​រូ យូ​ជិ ឯកអគ្គរាជទូត​​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អាន​រួច​ហើយ​ព្រោះ​សារព័ត៌មាន​នោះ​មាន​ជា​ភាសា​ខ្មែរ​ផង អង់គ្លេស​ផង ។​សារព័ត៌មាន​នោះ​បាន​​ចុះផ្សាយ​ថា អាបេ​បាន​ស្តីបន្ទោស ឲ្យ​សម្តេច ហ៊ុន សែន ឯណា​ទៅ​វិញ​ឆ្កុយ​។     
​    ​    ​    ​    ​    ​    ​    ​
​ សម្តេច​តេជោ​បាន​បន្តថា​៖“​សារព័ត៌មាន​ហ្នឹង​ចេញ​ជា​ខ្មែរ​ផង​ជា​អង់គ្លេស​ ផង​…​ថា​អាបេ​ស្តីបន្ទោស​ឲ្យ​ហ៊ុន​សែន​ទៅ​ឯណា​ឆ្កុយ​ទៅ​! ​ងាប់​ហើយ​នៅលើ​លោក​នេះ​អត់​មាន​អ្នកណា​ហ៊ាន​ស្តីបន្ទោស​ឲ្យ ហ៊ុន សែន ទេ​។ សូមទោស​អា​រឿង​ស្តីបន្ទោស​ហ្នឹង​អត់​ទេ​។ សូម្បី​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា មក​ស្រុក​ខ្មែរ ក៏​មិនមែន​មក​ស្តីឲ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ​ទេ​”​។​

​គួររំលឹកថា​៖​ កាលពី​ថ្ងៃ​ទី​១៩​ខែកក្កដា កាសែត​ខេ​ម​បូឌា​ដេលី​បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដោយ​ដាក់​ចំណងជើង​ថា “​អាបេ ប្រាប់​លោក ហ៊ុន សែន ថា​សាលក្រម​សមុទ្រ​ចិន​ស្ថាពរ​ហើយ​”​។​

​សម្តេច ​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ សុំទោស​អា​រឿង​ថា​ស្តីឲ្យ​នឹង​អត់​ទេ សូម្បី​តែ​ប្រធានាធិបតី​អាមេរិក បា​រ៉ាក់ អូ​បា​ម៉ា មក​ស្រុក​ខ្មែរ​ក៏​មិន​មក​ស្តីឲ្យ​នាយករដ្ឋមន្ត្រី​ស្រុក​ខ្មែរ​នោះ​ទេ ។ វា​ទៅ​ជា​ផ្តាស់​អញ្ចឹង​ទៅ ខ្ញុំ​មិន​មាត់​មិន​ក៏​អ្វី​ទេ​សូម​ទុក​​ឲ្យ​ជប៉ុន​ឆ្លើយតប ពិតមែន​ហើយ​ដូចជា​មាន​លោក ផៃ ស៊ីផា​ន ឆ្លើយតប​តែ​ខ្ញុំ​មិន​ឆ្លើយតប​ទេ ខ្ញុំ​ទុក​ឲ្យ​អាបេ​ទុក​ឲ្យ​មន្ត្រី​ជប៉ុន​​ឆ្លើយតប​ថា​អត្ថបទ​ហ្នឹង​វា​ ត្រឹមត្រូវ ឬ មិន​ត្រឹមត្រូវ ? ។​    ​
    ​    ​    ​    ​    ​    ​    ​    ​    ​    ​
​ សម្តេច​បាន​មានប្រសាសន៍​ទៀតថា​៖ “​ខ្ញុំ​ចង់​មើល​ដែល​ថា​សិទ្ធិ​បញ្ចេញមតិ​ត្រូវបាន​គោរព ប៉ុន្តែ​និយាយ​ខុស​គួរ​ត្រូវ​បានកែតម្រូវ អញ្ចឹង​សូម​ឲ្យ​ភាគី​ជប៉ុន​កែតម្រូវ​ចុះ ព្រោះ​ខ្ញុំ​ធុញទ្រាន់​ណាស់​ជាមួយ អាការ​ដែល​គេ​មួលបង្កាច់​នេះ អញ្ចឹង​សូម​ទុក​ឲ្យ​ជប៉ុន អញ្ចឹង​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​ឯកអគ្គរាជទូត​ជប៉ុន​ធ្វើ​ការកែតម្រូវ​ទៅ ហើយ​ឯកឧត្តម​អាច​សួរ​ទៅ​នាយក​រដ្ឋមន្ត្រី​អាបេ​ថា​អាបេ​​និយាយ​អញ្ចឹង​ឬ​អត់ អាច​សួរ​ទៅ​អ្នក​កត់ត្រា​ជប៉ុន​ទាំងឡាយ ក៏​បាន​បើ​មិន​ហ៊ាន​សួរ​ទៅ​អាបេ​”​។

​កាសែត​ខេ​ម​បូឌា​ដេលី បាន​ចុះផ្សាយ​ថា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ហាក់​រិះគន់​ខ្លាំងៗ​ចំពោះ​ជំហរ​ របស់​កម្ពុជា​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​លើកឡើងថា​សេចក្ដីសម្រេច​ របស់​តុលាការអន្តរជាតិ​លើ​ការអះអាង​សិទ្ធិ​កាន់កាប់​ទឹកដី​ដោយ​ប្រទេស​ចិន​ គួរតែ​ត្រូវបាន​គោរព​។​
​    ​
​សម្តេច​បាន​ចាត់ទុក​ការចុះ​ផ្សារ​ របស់​សារព័ត៌មាន​នោះ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​នាយករដ្ឋមន្ត្រី​ជប៉ុន វា​បាន​ធ្វើឲ្យប៉ះពាល់​ដល់​មន្ត្រី​ជប៉ុន​ដែល​បា​ន​និយាយ​ល្អ​ជាមួយ​គ្នា ហើយ​ក្នុង​រយៈពេល​តែ​៦​ថ្ងៃ បាន​មក​សម្ភោ​ធ​សមិទ្ធផល​ជាមួយគ្នា​ទៀត ហេតុ​អ្វី​ជប៉ុន​ត្រូវ​និយាយ​ប​បែបនេះ  ៕

 

 

ចំនួនអ្នកទស្សនា

    20693087

  • ថ្ងៃនេះ2201
  • ម្សិលមិញ5181
  • សប្តាហ៍នេះ24961
  • ខែនេះ7391
  • ឆ្នាំនេះ250631
  • សរុប20693087