​ប្រជាពលរដ្ឋ​១៣​នាក់​ដាក់​ប្តឹង​មេ​បញ្ជារ​ការរង​យោធា​មណ្ឌលគិរី​ទៅ​នគរបាល​ស្រុក​កែវ​សីមា​

22-July-2016 | ដោយ មែន កំសត់

 

​មណ្ឌលគិរី​៖​ប្រជាពលរដ្ឋ​១៣​នាក់​បានដាក់​ពាក្យ​ប្តឹង​មេ​បញ្ជារ​ការរង​ យោធា​ខេត្តមណ្ឌលគិរី​ម្នាក់​ពីរ​ករណី​ផ្សេងគ្នា​ទៅកាន់​អធិកា​រដ្ឋា​នគរបាល​ ស្រុក​កែវ​សីមា​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​។​ប្រជាពលរដ្ឋ​១៣​នាក់​ មកពី​ចំណុច​ប៉ោ​ដើម​ស្វាយ ស្ថិតក្នុង​ទឹកដី​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា បានមក​ដាក់ ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា រយៈពេល​២​ថ្ងៃ​ក្នុង​សំណុំរឿង​២​ករណី ទៅលើ​ឈ្មោះ ថន​ម៉េង​ស្រ៊ា តួនាទី​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី​។

​ តំណាង​ពលរដ្ឋ​ចំនួន​១៣​នាក់​គឺ​លោក ឡឹ​ក ហ៊ា បាន​ប្រាប់​អ្នកកាសែត​ថា ពួកលោក​បាននាំគ្នា​មកកាន់​អធិការដ្ឋាន​ម្តង រួចមកហើយ ដើម្បី​ដាក់ពាក្យ​ប​ណ្តឹ​ក​ទៅ​ឈ្មោះ​ថន​ម៉េង​ស្រ៊ា​ពីបទ​រំលោភ​លើ​ សេចក្តីទុកចិត្ត​។​លោ​កថា​បានជា​លោក​ដាក់ពាក្យ​បណ្តឹង​បែបនេះ​ក្រោយពី​លោក​ បាន​រង​នូវ​ការបោកប្រាស់​ពី​ឈ្មោះ​ខាងលើ​បន្ទាប់ពី​លោក​និង​ប្រជាពលរដ្ឋ​១២​ នាក់​ផ្សេងទៀត​ស៊ីឈ្នួល​កាប់​រុករាន​ព្រៃ​ទំហំ​៤០០​ម៉ែត​គុណ​និង​៧០០​ម៉ែត្រ ​ស្ថិតនៅ​ចំណុច​ប៉ោ​ដើម​ស្វាយ​ក្នុងតម្លៃ​ចរចារ​គ្នា​មួយ​ហិកតា​៦៥០​ដុល្លារ ​។​

បើ​គិត​ទៅ​ទំហំ​ខាងលើ​គឺ​ស្មើរ​និង​ផ្ទៃដី​២៨​ហិកតា​ក្នុងតម្លៃ​ ទឹកប្រាក់​១​ម៉ឺន​៨​ពាន់​២​រយ​ដុល្លារ​អាមេរិក​។​ឈ្មោះ​ថន​ម៉េង​ស្រ៊ា​ បានប្រគល់​រួចរាល់​ចំនួន​១​ម៉ឺន​២​ពាន់​៨​រយ​ដុល្លារ​អា​មេ​រិច​កនៅ​ខ្វះ​៥​ ពាន់ ៤​រយ គឺ​មិនបាន​ឲ្យ​នោះទេ​។​

​លោក​បញ្ជាក់ថា នៅពេលដែល​ក្រុមកម្មករ ទាមទារ​ប្រាក់​ទាំងនោះ​មេបញ្ជាការរង ខាងលើ បាន​ឆ្លើយថា មិន​ឲ្យ​ទេ ដោយ​សំអាងថា​មិនទាន់​កាប់​ព្រៃ​រួចរាល់​។​តំណាង​ពលរដ្ឋ​ខាងលើ​នៅតែ​អះអាងថា​ ពួកគាត់​បាន​កាប់​ជូន​ឈ្មោះ​ថន​ម៉េង​ស្រ៊ា​រួចរាល់​អស់ហើយ​។ ប៉ុន្តែ​លោក​ថន ម៉េង​ស្រ៊ា មិន​ព្រម​ដាំ​ដំណាំ​រយៈពេល​២​ឆ្នាំ​បណ្តាល​ឲ្យ​ព្រៃរបោះ​ដុះ​ឡើងវិញ ហើយក៏​ឆ្លើយ​ដោះសា​រថា កម្មករ​មិនបាន​កាប់ រួចរាល់​។​

ការជជែក​គ្នា​ នៅ​អធិការដ្ឋាន​អូសបន្លាយ​រយៈពេល​ច្រើន​ម៉ោង​រវាង​ប្រជាពលរដ្ឋ​និង​ មេបញ្ជាការរង​ខាងលើ បន្តបាន​ទៅជា​កំដៅ​មួយ​រហូត​មេបញ្ជាការរង​ថន ម៉េង​ស្រ៊ា យក​ទូរស័ព្ទ​និង​កៅអី​ជ័រ វាយ​ទៅលើ​តំណាង​កម្មករ​គឺ លោក​ឡឹ​ក ហ៊ា បណ្តាល​ឲ្យ​រងរបួស​រំពេច​នោះ​ក៏មាន​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​នគរបាល​ ផងដែរ​។​

​គួរ​បញ្ជាក់ថា​ប្រជាពលរដ្ឋ​ចំនួន​១៣​នាក់​ខាងលើ​កើតក្តី​ មិន​សុខចិត្ត​និង​ទង្វើរ​ខ្វះ​សីល​ធ​ម៍​បែបនេះ​ពួកគេ​បានសម្រេច​ចិត្ត​មក​ អធិការដ្ឋាន​ម្តងទៀត​នៅ​ថ្ងៃ​២១​កក្កដា​នេះ​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ថ្មី​ មួយទៀត​ទៅ​ឈ្មោះ​ថន​ម៉េង​ស្រ៊ា​ពីបទ​បង្ករ​ហឹ​ង្សា​រ​តែដោយសារ​កង្វះខាត​ ឯកសារ​មួយចំនួន​ពាក្យបណ្តឹង​ក៏ត្រូវ​លើក​ទៅ​ដាក់​នៅ​ថ្ងៃទី​២២​កក្កដា​វិញ​។ ​

ជុំវិញ​ពាក្យបណ្តឹង​ដែល​ប្រជាពលរដ្ឋ​ដាក់ជូន​លោក​អធិការនគរបាល​ ស្រុក​កែវ​សីមា​ចំនួន​២​លើក​នៅ​ថ្ងៃ​២១​កក្កដា​។​ពាក់ព័ន្ធ​បញ្ហា​នេះ​ អ្នកកាសែត​មិនទាន់មាន​ការបំភ្លឺ​ពី​លោក​ថន​ម៉េង​ស្រ៊ា​មេបញ្ជាការរង​តំបន់​ ប្រតិបត្តិការ​សឹក​រង​នៅឡើយ ដោយ​ទូរស័ព្ទ​គ្មាន អ្នក​ទ​ទូល​។​

​ អធិការនគរបាល​ស្រុក​កែវ​សីមា​លោក​ស៊ុន​ប៊ុនធឿន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ នេះ​ថា​លោក​បាន​ទ​ទូល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​១​ករណី​ហើយ​ពីបទ​រំលោភ​លើ ​សេចក្តីទុកចិត្ត​។​ហើយ​នៅ​ថ្ងៃ​ដែល​ពួកគាត់​មក​ដាក់​ពាក្យបណ្តឹង​នោះ​ក៏មាន ​កើត​ហឹ​ង្សា​រ​គ្នា​រវាង​ដើមបណ្តឹង​និង​ជន​ដែល​គេ​ចោទ​។​

លោក​ថា បច្ចុប្បន្ន​លោក​កំពុង​ត្រៀមខ្លួន​ទ​ទូល​ពាក្យ បណ្តឹង​ថ្មី​មួយទៀត ដែល​ប្រជាពលរដ្ឋ​១៣​នាក់​នោះ​និយាយថា ឈ្មោះ​ថន ម៊េ​ង​ស្រ៊ា បាន​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា ទៅលើ​តំណាង​របស់​ពួកគាត់​ឈ្មោះ​ឡឹ​ក ហ៊ា​ដើម្បី​ចាត់ការ​បន្ត​៕S

 

ចំនួនអ្នកទស្សនា

    20692957

  • ថ្ងៃនេះ2071
  • ម្សិលមិញ5181
  • សប្តាហ៍នេះ24831
  • ខែនេះ7261
  • ឆ្នាំនេះ250501
  • សរុប20692957