ភ្នំពេញ៖នៅរសៀថ្ងៃទី២១ កក្កដា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនមន្ត្រី រាជការ និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តបន្ទាយមានជ័យ ដែលជាខេត្តទី២បន្ទាប់ពីខេត្តបាត់ដំបង។ ក្រៅពីស្នើសុំអោយមន្ត្រី របស់ខិតខំផ្តល់និងដោះស្រាយសេវាសាធារណៈ ជាពិសេសសេវាតម្រូវការចាំបាច់នានាជូនដល់ប្រជាពលរដ្ឋយើងអោយបានលឿន និងមានប្រសិទ្ឋភាព សម្តេចក៏បានដោះស្រាយបញ្ហារាំរ៉ៃមួយគឺរក្សាចំណតរថយន្តក្រុង សិរីសោភ័ណដោយមិនត្រូវផ្លាស់ប្តូរទៅទីតាំងថ្មីណាទេ ដើម្បីបងប្អូនអ្នករត់ឡាន និងបងប្អូនលក់ដូរមួយចំនួនបានប្រកបការងារជាធម្មតានៅទីនោះ។
តាមរយៈហ្វេសប៊ុក សម្តេចក៏បានចាប់អារម្មណ៍ថាកន្លងមកនៅខេត្ត បន្ទាយមានជ័យគឺ"យើងបានបើកយុទ្ឋសាស្ត្រចែកចាយទឹករួមទាំងការជីកនិង ស្តារ ប្រឡាយ ស្រះនិងអណ្តូងដើម្បីធានាកុំអោយមានការខ្វះខាតទឹកប្រើប្រាស់ដល់ បងប្អូនប្រជាពលរដ្ឋ។ពេលនេះជារដូវវស្សាផង សូមមន្ត្រីនិងអាជ្ញា ធរមានសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ត្រៀមការពារ ទឹកជំនន់និងគ្រោះធម្មជាតិផ្សេងៗដែលអាចកើតឡើងជាយថាហេតុណាមួយ។
សូមកោតសរសើរការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការយើងនិងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់និងសូមជូនពរបងប្អូនមន្ត្រីរាជការជួបប្រទះតែ សេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា"៕