ពលរដ្ឋ​ក្នុងភូមិ​ចុង​កៅស៊ូ​ជាង​៥០​គ្រួសារ​កាន់​បដា​សម្រុក​ចូលជួប​សម្តេច​ តេ​ជោ​ហ៊ុនសែន​ករណី​ដីធ្លី​តែ​ត្រូវ​រារាំង​ដោយ​សមត្ថកិច្ច​

23-July-2016 | ដោយ មែន កំសត់

​សៀមរាប​ ៖ក្នុងខណៈ​សម្តេច​តេ​ជោ​ហ៊ុន សែន​ចុះសួរសុខទុក្ខ​ពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ខេត្តសៀមរាប​ហើយ​សម្រាក​នៅ ​សណ្ឋាគារ​ស៊ី​ធី​អង្គរ ក្រុម​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចុង​កៅស៊ូ ប្រមាណ​ជាង​៥០​គ្រួសារ បាន​កាន់​បដា​លើកគ្នា​សម្រុក​ចូលទៅ​ទីនោះ បំណង​ជួប​សម្តេច និង​សុំ​ឲ្យ​ជួយ​អន្តរា​គម​ន៏​ករណី​ដីធ្លី តែ​ត្រូវបាន​រារាំង​ដោយ​ក្រុម​សមត្ថកិច្ច​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នា​ម៉ោង ​ជិត​១២​ថ្ងៃត្រង់ ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៦ នៅ​ផ្សារ​អង្គរ​ថ្មី ទល់មុខ​សណ្ឋាគារ​ស៊ី​ធី​អង្គរ តាម​បណ្តោយ​ផ្លូវ​ជាត​រិ​លេខ​៦ ក្នុងភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ទាំងនោះ ពុំបាន​ចូលជួប​សម្តេច​តេ​ជោ​ហ៊ុន សែន ដូច​បំណងប្រាថ្នា​នោះទេ ដោយសា​តែមាន​ការរារាំង ពី​ក្រុម​សមត្ថកិច្ច​។​
​ ក្នុង​ស្ថាន​ការ​នោះគេ​ឃើញ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​បានដាក់​ពង្រាយ ​កម្លាំង​បំណង​ទប់ស្កាត់​ខ្លាចក្រែង​មាន​អំពើ​ហឹ​ង្សា​ណាមួយ​កើតឡើង​។​តែ​ ទោះជា​យ៉ាងនេះ​ក្តី​ក្រុម​ពលរដ្ឋ​និង​សមត្ថកិច្ច​ពុំមាន​ការប៉ះទង្គិច​គ្នា​ នោះ​ឡើង ហើយ​ក្រុម​ពលរដ្ឋ​ក៏បាន​វិលត្រឡប់​ទៅផ្ទះ​រាងខ្លួន​វិញ នៅ​ជិត​១​ម៉ោង​ក្រោយ បន្ទាប់ពី​អាជ្ញាធរ​ក្រុង​និង​ខេត្ត ចុះទៅ​សម្របសម្រួល​ដោយ​សន្យាថា និង​ដោះស្រាយ​នៅ​ថ្ងៃ បន្ទាប់​។​

​នៅ ​កន្លែងកើតហេតុ ក្រុម​ពលរដ្ឋ​ដែល​ឈរ​កាន់​បដា បាន​លើកឡើងថា ពួកគាត់​មកពី​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​ជាង​៥០​គ្រួសារ ដែលមាន​ទីលំនៅ​លើ​ខ្នង​ទំនប់ អតីត​ប្រព​ន្ធ័​ក្រវ៉ាត់​ការពារ​ក្រុង ហើយ​មកនេះ​គឺ​បំណង​ចូលជួប​សម្តេច​តេ​ជោ​ហ៊ុន សែន ដើម្បី​សុំ​សម្តេច​ផ្តល់​សិទ្ធ​រស់នៅ​ទីនោះ​ស្របច្បាប់​។ កាលពី​កន្លងមក​សម្តេច​ប្រកាស​កាត់​ដី​ពី​តំបន់​បូរី​សណ្ឋាគារ​ឲ្យ​ពលរដ្ឋ​ ហើយ តែ​មិនឃើញ​អាជ្ញាធរ​ចុះទៅ​វាស់វែង​ប្រគល់​ឲ្យ​ទេ​។​ថែមទាំង​មិនអាច​សាងសង់​ អី្វ​មួយ​បាន​សូម្បីតែ​ទ្រុងមាន់​ក៏ត្រូវ​ហាមឃាត់​ដោយ​អាជ្ញាធរ​អប្សរា​។​ ជាមួយ​ការលើកឡើង​របស់​ក្រុម​ពលរដ្ឋ​ខាងលើ អភិបាលរង​ខេត្តសៀមរាប​លោក​គឹម ឆៃ​ហៀ​ង​បាន​ព្យាយាម​ពន្យល់ តាមរយៈ​ទូរ​សព្ទ័​លោក​ឃឹម​ប៊ុន​សុង​អភិបាលខេត្ត​សៀមរាប​ថា​នឹង​ចុះទៅ​ ដោះស្រាយ​នៅ​ថ្ងៃ​បន្ទាប់​។​ដោយ​ក្រុម​ពលរដ្ឋ​បាន​ឭ​សំឡេង​ទូរ​សព្ទ័​លោក​ ឃឹម ប៊ុន​សុង​ផ្ទាល់ ក្រុម​ពលរដ្ឋ​បាន​យល់ព្រម​ត្រឡប់ទៅផ្ទះ​វិញ ហើយ​រងចាំ​ការចុះទៅ​ដោះស្រាយ​។​
​    ​
​សូមបញ្ជាក់ថា ខ្នង​ទំនប់​ដែល​ក្រុម​ពលរដ្ឋ​ជាង​៥០​គ្រួសារ​រស់នៅ ជា​ទំនប់​ការពារ​ក្រវ៉ាត់​ក្រុង​សៀមរាប កាលពី​សម័យ​សង្គ្រាម​។ បច្ចុប្បន្ន​ទំនប់​ក្រវ៉ាត់​ក្រុង​នេះ​មួយផ្នែកធំ​ត្រូវបាន​ឈូស​ធ្វើជា​ ផ្លូវជាតិ​សម្រាប់​វាង​ក្រុង​និង​មួយផ្នែក​ត្រូវ​ពលរដ្ឋ​យក​ដី​នោះ​សាងសង់​ លំនៅស្ថាន​ហើយ​អាជ្ញាធរ​ក៏​ធ្លាប់​បានចេញ​លិខិត​ជូនដំណឹង​ឲ្យ​រុះរើ​ជា​ ច្រើនដង​រួចមកហើយ​ដែរ​ដោយ​បញ្ជាក់ថា​ជា​គម្រោង​ផ្លូវ​វាង​ក្រុង​របស់​ ខេត្តសៀមរាប​តែ​ពួកគាត់​(​ពលរដ្ឋ​)​នៅ​ព្យាម​យាម​តវ៉ា​ទាមទារ​សុំ​ដី​ ទាំងនោះ​ធ្វើជា​កម្ម​សិទ្ធ​រហូតមក​ទល់​បច្ចុប្បន្ន​។​ជាមួយ​ការព្យាយាម​ សម្រុក​ចូលជួប​សម្តេចរ​បស់​ក្រុម​ពលរដ្ឋ​និង​ការ​សន្យាថា​ចុះទៅ​ដោះស្រាយ​ របស់​អាជ្ញាធរខេត្ត​ចាំ​មើលថា​ដំណោះស្រាយ​ទៅជា​យ៉ាងណា​ហើយ​ខាង​ណា​ជា​ អ្នកទទួល​លទ្ធផល​៕

 

ចំនួនអ្នកទស្សនា

    21251737

  • ថ្ងៃនេះ3901
  • ម្សិលមិញ4891
  • សប្តាហ៍នេះ19811
  • ខែនេះ24651
  • ឆ្នាំនេះ809281
  • សរុប21251737