សាលារាជធានីភ្នំពេញ ប្រកាសច្រានចោលព័ត៌មានបំភ្លើសថា មានការហាមឃាត់មិនឲ្យប្រជាពលរដ្ឋចូលរួម និងកត់ឈ្មោះអ្នកចូលរួមហែសពលោក កែម ឡី

24-July-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ សូមប្រកាសច្រានចោលព័ត៌មានថា អាជ្ញាធរមានការហាមឃាត់ មិនឲ្យប្រជាពលរដ្ឋចូលរួម និងមានការកត់ឈ្មោះទើបចូលរួមហែសពលោកកែមឡីនៅព្រឹកថ្ងៃអាទិត្យនេះលោកឃួងស្រេងអភិបាលរងរាជធានីភ្នំពេញបញ្ជាក់ថា អាជ្ញាធរមានភារកិច្ចតែមួយគត់គឺការពារសន្តិសុខជូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ សូមប្រកាសបដិសេធចំពោះព័ត៌មានមួយចំនួន ដែលបាននិយាយបំភ្លើសការពិតរបស់ជនអគតិមួយចំនួន ដែលបំប៉ោងព័ត៌មានខុសការពិត។ លោកបានបន្តថា វាទង្វើមួយបង្កភាពចលាចលក្នុងសន្តិសុខសង្គមកម្ពុជា។

សូមជំរាបថា នៅម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី ២៤ ខែកក្កដានេះ សពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានគណៈកម្មការរៀបចំបុណ្យសព ដង្ហែចេញពីកន្លែងតម្កល់ នៅក្នុងវត្តចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរថយន្តយកទៅបញ្ចុះ នៅស្រុកកំណើតរបស់លោក ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ៕

 

ចំនួនអ្នកទស្សនា

    20691827

  • ថ្ងៃនេះ941
  • ម្សិលមិញ5181
  • សប្តាហ៍នេះ23701
  • ខែនេះ6131
  • ឆ្នាំនេះ249371
  • សរុប20691827