បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​របស់​ឧត្តមសនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​ចរាច​រណ៍​ ​

26-July-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ​ ៖ លោក​ឧត្តមសនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​​នគរបាលជាតិ ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពាក់ព័ន្ធ​ភាពមិនប្រក្រតី​ក្នុង​ការអនុវត្ត​ភារកិច្ច និង​អំពើពុករលួយ​មួយចំនួន ។
​    ​
​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ទទួល​ពាក្យបណ្តឹង​ប្តឹង​លោក​ឧត្តមសនីយ៍ឯក រុន រ័ត្ន​វាសនា​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុ​​វត្ត​ន៍​ភារកិច្ច​ចំនួន​៦​ ចំណុច រួមមាន ១.​មិន​គោរព​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ស្តីពី​តួនាទី​ភារកិច្ច​និង​ រចនាសម្ព័ន្ធ​របស់​នា​យ​​ក​ដ្ឋា​ន ពិសេស​គឺ​មិន​គោរព​ទៅតាម​ឋានុ​ក្រមការងារ ជាទូទៅ​លិខិតស្នាម​ត្រូវ​ឆ្លងកាត់​រដ្ឋបាល​ប៉ុន្តែ​ជា​ជាក់ស្តែង​គឺ​អនុវត្ត ​ផ្ទុយ​​ស្រឡះ ដូច​ជា​ឯកសារ​សុំ​ផ្តល់​លេខ​រថយន្ត​នគរបាល ពេល​ឯកសារ​ចូល​ដាក់​ឆ្លងកាត់​រដ្ឋបាល នៅពេល​លទ្ធផល​សម្រេច​គឺ​​ទៅ​ទទួល​យក​ពី​ការិយាល័យ​ជំនាញ​ផ្ទាល់​, ២.​នៅ​តាម​គោលដៅ​ការិយាល័យ​ជំនាញ​និង​តាម​គោលដៅ​ប្រមូល​លុយ​ពី​ការ​ផាកពិន័យ ​បទល្មើស​ចរាចរណ៍​តាម​ផ្លូវជាតិ ប្រធាន​ក្រុម​គោលដៅ គឺ​សុទ្ធតែ​ជា​បក្ខពួក​របស់​ខ្លួន​, ៣.​យក​រថយន្ត MAZDA ពីរ​បាំង ដែល​ពន្ធ​នាំចូល​ជា​បន្ទុក​របស់​រដ្ឋ មក​បំពាក់​ស្លាក​លេខ​នគរបាល ហើយ​ប្រកាស​លក់​ក្នុងតម្លៃ ៣២.០០០​ដុល្លារ (​អាច​បង់​ផ្តាច់ ឬ​បង់​រំ​លោះ​), ៤.​យក​រថយន្ត​ស្តារិ​ក​មួយ​គ្រឿង​បិទ​ស្កុត LOGO POLICE បំពាក់​ស្លាក​លេខ​នគរបាល​មក​ធ្វើ​​ជា​រថយន្ត​ល្បាត នៅពេល​មាន​ប្រតិកម្ម​ភ្ញាក់ផ្អើល ទើប​យក​រថយន្ត MAZDA ពីរ​បាំង​ចំនួន​១២​គ្រឿង ប្រើប្រាស់​ជា​រថយន្ត​ល្បាត និង​ថត​ធ្វើ​សន្និសីទ​ព័ត៌មាន​, ៥.​ប្រាក់​ជំនាញ​របស់​នាយកដ្ឋាន​ក្នុង​មួយ​ខែ​ចំនួន ៣.០០០.០០​រៀល​ដែល​បើក​មកពី​អគ្គ​ស្នង​​ការដ្ឋាន​នគរបាលជាតិ និង​ប្រាក់​អប្ប​ហារ​១០​ភាគរយ បានមក​ពី​ការពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ខេត្ត​-​ក្រុង​មិន​ដឹង​យក​​ទៅ​ចំណាយ​លើ​អ្វីខ្លះ​? និង​៦.​មិនទាន់​បើកប្រាក់​បេសកកម្ម​អង្គ​រ​សង្ក្រាន​សម្រាប់ឆ្នាំ​២០១៥ ជូន​មន្ត្រីនគរបាល​ជាង ១០០​នាក់ ប៉ុន្តែ​តាម​ព័ត៌មាន​ឲ្យដឹងថា គណនេយ្យ​បាន​រត់ការ​បើក​ប្រាក់​បេសកកម្ម​នោះ បាន​តាំងពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ម្ល៉េះ​។
​    ​
​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ការបំភឺ្ល​ពី លោក​ឧត្តមសនីយ៍ឯក រុន រ័ត្ន​វាសនា​ប្រធាន​​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដូចតទៅៈ ១.​រាល់​លិខិត​ស្នាម​ឯកសារ​ដែល​មាន​ចំណារ​ពី​អគ្គស្នងការ​រង​ទទួល​ផែន ឬ​ប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​សាធារណៈ មក​ដល់ដ្ឋា​ន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ តែងតែ​ចូល​ការិយាល័យ​រដ្ឋបាល​សរុប ហើយ​សុទ្ធតែ​ធ្វើ​កំណត់​បង្ហាញ​។ រាល់​លិខិត​បទដ្ឋាន សុទ្ធ​តែ​ចូល​ការិយាល័យ​រដ្ឋបាល​សរុប ដើម្បី​ធ្វើ​កំណត់​បង្ហាញ​ទាំងអស់​ទៅតាម​ឋានុ​ក្រម​និង​ទៅ​តាម​ជំនាញ​​ ការិយាល័យ​សុទ្ធសាធ (​អ្នក​ចុះបញ្ជី និង​អ្នកផ្តល់​ប័ណ្ណ​សម្គាល់​)​។

២. ​ប្រធាន​គោលដៅ​នី​មួយៗ​គឺ​អនុវត្ត​ទៅ​តាម​សេចក្តីសម្រេច​​លេខៈ ០០៧១៦ គ​.​ស​.​ច ចុះ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៦ ដោយ​សម្តេច​ក្រឡាហោម ស ខេង​ប្រធាន​គណៈកម្មាធិការ​ជាតិ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ គាត់ (​រុន រ័ត្ន​វាសនា​) គ្មាន​បង​គ្មាន​ប្អូន ឬ​សាច់ញាតិ​នោះទេ ហើយ​មន្ត្រី​ដែល​អនុវត្ត​គឺជា​មន្ត្រី​ដែល​​បម្រើ​ការងារ​របស់​នា​យក​ដ្ឋា​ន ​ទាំងអស់​។

៣.​រថយន្ត MAZDA ទាំងអស់​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​ដែល​បាន​នាំ​ចូល​ពន្ធ​ជា​ បន្ទុក​រដ្ឋ​។ ប៉ុន្តែ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឬ​អង្គភាព​ផ្សេងៗ​ទៀត​ដែល​ចង់​ប្រើប្រាស់​ត្រូវ​យកប្រាក់​ទៅ​ទិញ​រថយន្ត​​ នោះ​ពី​ក្រុមហ៊ុន​MAZDA មិនមែន​គាត់​(​រុន រ័ត្ន​វាសនា​)​ជា​អ្នកលក់​នោះទេ និង​មិន​មាន​ថ្លៃ​សេវា​រដ្ឋបាល​ដឹកជញ្ជូន​ផ្សេងៗ​ទៀត (​ទាល់តែ​យកប្រាក់​ទៅ​ទិញ​ពី​ក្រុមហ៊ុន MAZDA ទើប​បាន​រថយន្ត​មក​ប្រើ​)​។

៤. ​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​​ណៈ គ្មាន​រថយន្ត​ស្តារិ​កបិទ​ស្កុត LOGO POLICE នោះទេ មាន​តែ​រថយន្ត​ម៉ាក MAZDA និង HYUNDIA សម្រាប់​ល្បាត​និង​ដឹក​​ជញ្ជូន​មន្ត្រី​ក្នុង​ការបំពេញ​ការងារ​ប៉ុណ្ណោះ​។

៥. ​ប្រាក់​ជំនាញ​របស់​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​មួយ​​ខែ​ចំនួន​បី​លាន​រៀល ដែល​បើក​មកពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សម្រាប់​បម្រើ​កិច្ចការងារ​រដ្ឋបាលរ​បស់​នាយកដ្ឋាន​និង​​សម្រាប់​មន្ត្រី​ ចុះ​បេសកកម្ម មន្ត្រី​ចុះ​បំពេញ​ភារកិច្ច​តាម​បណ្តា​ខេត្ត​ផ្សេងៗ និង​ប្រាក់រង្វាន់​១០​ភាគរយ​បាន​មក​ពី​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​ ផ្លូវគោក គឺ​ចំណាយ​ប្រើប្រាស់​ក្នុង​ការងារ​ពង្រឹង​យន្តការ​អង្គភាព​និង​ឧបត្ថម្ភ​ មន្ត្រី​ដោយ​ឈរ​លើ​គោល​ការណ៍​សមធម៌ និង​ផ្អែកលើ​គុណសម្បត្តិ​ការងារ ដោយ​មាន​ផ្នែក​គណនេយ្យ​ជា​អ្នកគ្រប់គ្រង និង​មាន​អគ្គនាយកដ្ឋាន​សវនកម្ម របស់​ក្រសួង​មហាផ្ទៃ ជា​អ្នកត្រួតពិនិត្យ​រាល់​ចំណាយ​ចំណូល​ឬ​បស់​នាយកដ្ឋាន​ថែមទៀត​។

៦. ​ប្រាក់​បេសកកម្ម​អង្គរ​សង្ក្រាន្ត​សម្រាប់​ឆ្នាំ​២០១៥ គឺ​បាន​បើក​ជូន​មន្ត្រី​រួចរាល់​អស់ហើយ​គឺ​មាន​ឯកសារ​ចុះ​ហត្ថ​ល​ខាទ​ទួល​​ ប្រាក់​របស់​មន្ត្រី​ម្នាក់ៗ​ត្រឹមត្រូវ​។ ករណី​យឺតយ៉ាវ​មិនទាន់​បាន​បើក​នោះ​គឺ​ដោយសារតែ​ឯកសារ​រដ្ឋបាល​របស់​មន្ត្រី​ បំពេញ​បេ​សក​កម្ម​មិនទាន់​គ្រប់គ្រាន់ ហើយ​គាត់ (​រុន រ័ត្ន​វាសនា​)​ក៏​ទើបតែ​ទទួលដំណឹង​ពី​ប្រាក់​បេសកកម្ម​អង្គរ​សង្ក្រាន្ត​ពី​ មន្ត្រី​ជំនាញ​គណនេយ្យ​នេះ​ផងដែរ​៕

 

 

ចំនួនអ្នកទស្សនា

    20691627

  • ថ្ងៃនេះ741
  • ម្សិលមិញ5181
  • សប្តាហ៍នេះ23501
  • ខែនេះ5931
  • ឆ្នាំនេះ249171
  • សរុប20691627