ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការការចុះឈ្មោះបោះឆ្នោត ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យយល់ពីនីតិវិធី និងច្បាប់បោះឆ្នោតនាពេលខងមុខ។
នេះជាការបញ្ជាក់ឱ្យដឹង ពីលោកស៊ុក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្ទាប់ពីវគ្គបណ្ដុះបណ្ដាល មន្ត្រីលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលស្តីពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្មាំ ២០១៦ នៅសាលប្រជុំក្រសួងមហាសផ្ទៃ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៦។
លោក ស៊ិក ប៊ុនហុក បានថ្លែងដឹងថា គ.ជ.ប គ្រោងនឹងរៀបបើកចំវគ្គបណ្តុះបណ្តាលស្តីពីការចុះឈ្មោះបោះឆ្នោតជូន ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិក្នុងប្រទេសកម្ពុជា។
លោកបន្តថា គោលបំណង នៃការបើកវគ្គបណ្តុះបណ្តាល គឺដើម្បីអោយអ្នកសារព័ត៌មានយល់ឱ្យបានច្បាស់អំពីច្បាប់ គ.ជ.ប ច្បាប់បោះឆ្នោត និងបទបញ្ជា និងនិតិវិធី ព្រមទាំងក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មាន។
តែទោះជាយ៉ា់ងណា លោក មិនទាន់បានបញ្ជាក់ពីការកំណត់ថ្ងៃខែជាក់លាក់នៅឡើយទេ ដោយឯកឧត្តមថាគ.ជ.បបាននឹងកំពុងរៀបចំគម្រោងនេះ។
ជាមួយគ្នានេះដែរឯកឧត្តម បានស្នើដល់អ្នកពាក់ព័ន្ធនឹងការរៀបចំការចុះឈ្មោះបោះឆ្នោតជាពិសេស ប្រព័ន្ធផ្សព្វផ្សាយជួយផ្សព្វផ្សាយព័ត៌មាន ស្តីពីការចុះឈ្មោះបោះឆ្នោតដល់ប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នាព្រោះថាការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ជាកិច្ចការសំខាន់បំផុត ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណាត់ទី៤ ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះ មានរយៈពេល ៣ខែ ចាប់ពីថ្ងៃទី0១ ខែកញ្ញា ឆ្នាំ ២០១៦ ដល់ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ ហើយការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ អាណត្តិទី៤ នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៧ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨៕