ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបេសកកម្មពិនិត្យវឌ្ឍនភាពនៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញទៅផ្សារស្ទឹងត្រែង ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាពនៃការប្រកបអាជីវកម្មរបស់បងប្អូនអាជីវករ ក្នុងផ្សារស្ទឹងត្រែង។
វត្តមានដ៏ឧដុង្គឧត្ដមរបស់សម្ដេច តេជោ នាយករដ្ឋមន្ត្រី បានធ្វើឱ្យបងប្អូនអាជីវករនៅក្នុងផ្សារស្ទឹងត្រែងសម្ដែងនូវ ទឹកចិត្តរំភើបរីករាយ និងចេញមកទទួលស្វាគមន៍សម្ដេច ដោយទឹកមុខញញឹមស្រស់ស្រាយព្រមទាំងស្រែកអបអរសាទរយ៉ាងកងរំពងនូវ វត្តមានរបស់សម្ដេច។
ជាមួយគ្នានេះដែរ សម្ដេចបានទិញពោតស្ងោរពីស្ត្រីម្នាក់ដោយម៉ៅយកទាំងបេ ដោយថាឱ្យ១លានរៀល ខណៈអ្នកលក់ប្រាប់ថា ពោតមួយផ្លែថ្លៃ៥០០រៀល។
បន្ថែមពីនេះ សម្ដេចតេជោក៏បានម៉ៅយកបន្លែស្លឹកងុប ពីស្ត្រីម្នាក់ទៀតដោយ ឱ្យប្រាក់លើសពីតម្លៃលក់។ លើសពីនេះទៀត លោកបានចែកលុយដល់អ្នកសុំទានក្នុងផ្សារនោះ និងចែកលុយដល់ក្មេងៗមួយចំនួនទៀត៕