ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនទឹកពិសា វីតាល់ បានប្រារព្ធកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដ៏ធំមួយក្រោម ប្រធានបទ «ការបរិច្ចាគឈាមគឺការចែករំលែកជីវិត»។
និស្សិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលប្រមាណ៥០០នាក់បានចូលរួមក្នុង កម្មវិធីបរិច្ចាគឈាមក្រោមអធិបតីភាពលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិង សាកលវិទ្យាធិការនៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលព្រមទាំង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងប្រធានផ្នែកពាណិជ្ជសញ្ញានៃ ក្រុមហ៊ុនវីតាល់។
ប្រមាណជាជាង៥ឆ្នាំមក ហើយដែលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចុះទៅទទួលយកអំណោយឈាមដោយសប្បុរសពីសិស្សនិស្សិតពេទ្យគ្រប់ដេ ប៉ាតឺម៉ង់។កម្មវិធីលើកនេះក៏រំពឹងយ៉ាងមុតមាំថានឹងទទួលបានប្លោក ឈាមយ៉ាងហោចណាស់៣០០ប្លោកដើម្បីបំពេញបន្ថែមពីនៃកង្វះឈាម ទូទាំងប្រទេស៕