ភ្នំពេញ៖ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានមានប្រសាសន៍បញ្ជាក់ថានៅគ្រប់កាលៈទេសៈនៃប្រទេសកម្ពុជាគឺ ត្រូវការកងទ័ព ដើម្បីការពារជាតិនិងការពារបូរណភាពទឹកដី។ការពង្រឹងគុណភាពនិង សមត្ថភាពនាយទាហាន គឺសំខាន់ណាស់ ព្រោះថាការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់នាយទាហាននៅ ថ្ងៃនេះគឺជាអនាគតនៃថ្នាក់ដឹកនាំកងទ័ពនៅពេលខាងមុខ ដើម្បីបម្រើជាតិមាតុភូមិប្រកបដោយមោទនភាព។
ការថ្លែង បញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងពិធីបិទការប្រកួតកីឡាផ្ទៃក្នុងរបស់វិទ្យាស្ថា នកងទ័ពជើងគោក ប្រចាំឆ្នាំ២០១៦ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ការប្រកួតកីឡាផ្ទៃក្នុងរបស់វិទ្យាស្ថានកងទ័ពជើងគោក ប្រចាំឆ្នាំ២០១៦ បានបង្កើតឲ្យមានភាពសប្បាយរីករាយជាមួយគ្នា សុខភាព មិត្តភាព សាមគ្គីភាពនិងការខិតខំប្រកួតប្រជែងផ្ទៃក្នុង។ កាយសម្បទារឹងមាំ ភាពក្លាហាន សមត្ថភាពនិងភាពជាអ្នកដឹងនាំគឺជាមូលដ្ឋានរបស់កងទ័ព។វិញ្ញាសានៃ កីឡានាពេលនេះ គឺបានបង្កប់នូវអត្ថន័យនូវកាជួយគ្នា សាមគ្គីគ្នា ស្រឡាញ់គ្នាដើម្បីទៅដល់គោលដៅទាំងអស់គ្នា៕