ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃ២៩កក្កដា បានចេញលិខិតព្រមានទៅកញ្ញា ធី សុវណ្ណថានិងលោក ស្រី ចំរើន ចំពោះការធ្វើសកម្មភាពសហជីពដោយមិនមានការអនុញ្ញាត តែទោះជាយ៉ាងណាក្នុងបណ្តាញសង្គមFacebookរបស់នាងកាលពីថ្ងៃម្សិលមិញ នាងបានអះអាងថា"នាងខ្ញុំមិនទាន់ទទួលយក ការព្រមានពីក្រសួងការងារទេពេលនេះ ខ្ញុំ និងក្រុមអ្នកច្បាប់របស់នាងខ្ញុំ កំពុងធ្វើកិច្ចការនេះបើច្បាប់បញ្ជាក់ថាៈ ខ្ញុំមិនខុស ខ្ញុំនឹងតវ៉ាចំពោះក្រសួងការងារតែបើខ្ញុំខុស ខ្ញុំនឹងទទួលកំហុស និងហានទទួលខុសត្រូវមុខច្បាប់ខ្ញុំមិនកំសាកដូចលោក សម រង្សី និងលោក កឹម សុខា ទេ" ។
ការចេញលិខិតព្រមានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងបន្ទាប់ពីសហជីពសេរីកម្មករនិងសហជីពមួយចំនួនបានប្តឹង ថា កញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន បានប្រកាសខ្លួនថា ជាតំណាងកម្មករ។
តាមលិខិតនោះក្រសួងបានណែនាំថា បុគ្គលដែលធ្វើសកម្មភាពសហជីព ឬសមាគមនិយោជកដោយ មិនបានចុះបញ្ជីនិងធ្វើសកម្មភាពក្រៅដែន អនុវត្តតាមទីតាំងភូមិសាស្ត្រ ឬតាមវិជ្ជាជីវៈ ឬតាមវិស័យដែលបានកំណត់ក្នុងលក្ខន្តិកៈរបស់ខ្លួន នឹងត្រូវរងវិធានការរដ្ឋបាល និងពិន័យអន្តរការណ៍។
ជាមួយគ្នានេះ ក្រសួងក៏បានបង្គាប់ឱ្យអ្នកទាំងពីរ បញ្ឈប់រាល់សកម្មភាពសហជីព ដោយមិនបានចុះបញ្ជីជាបន្ទាន់ ហើយថា ក្នុងករណីនៅតែបន្ត សកម្មភាពទៀត ក្រសួងនឹងអាចចាត់វិធានការដំណាក់កាលទី២ អនុលោមតាមច្បាប់ស្តីពីសហជីព។
សូមបញ្ជាក់ថា នាថ្មីៗនេះ កញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន បានព្រមានចូលរួមជាមួយកម្មករជាច្រើននាក់ដើម្បីតវ៉ាទាមទារអោយ រំលាយគណបក្សសង្គ្រោះជាតិបើសិនជាសហគមន៍អឺរ៉ុបសម្រេចបិទទីផ្សារ នាំចូលសម្លៀកបំពាក់ពីកម្ពុជាតាមការផ្តល់គំនិតរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី មែននោះ៕ - See more at: http://www.rasmeinews.com/local/OTJjYmU4Zm/18#sthash.KJUb9ZcJ.dpuf