អាថ៌កំបាំង​រ៉ែ​មាស​នៅ​ស្រុក​កែវ​សី​ម៉ា​ខេត្ត​មណ្ឌលគិរី​ត្រូវបាន​លាតត្រដាង​

01-August-2016 | ដោយ មែន កំសត់

 

 មណ្ឌលគិរី​៖​អាជីវកម្ម​រ៉ែ​មាស​យ៉ាង​អណាធិបតេយ្យ​នៅ​មេ​ម៉ង់​ឃុំ​ចុង​ ផ្លាស់ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី​ត្រូវបាន​គេ​ឱ្យដឹង​​ថា​កើត​មាន​តាំងពី​យូរ​ឆ្នាំ​មកហើយ​នោះ ពុំ​ដែល​ឃើញ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ចុះទៅពិនិត្យ​មើល​ម្តង​ណា​ទេ​។​

​ តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា​ទាក់ទង​ទៅនឹង​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ ខាងលើ​នេះ​គេ​មិន​អនុញ្ញាត​ឱ្យ​មនុស្ស​ពី​ក្រៅ​ចេញ​ចូល​ដោយ​សេរី​បាន​ទេ​គឺ​ មាន​កងកម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្ត​មណ្ឌលគិរី​ការពារ​ទាំង​យប់​ទាំង​ថ្ងៃ ​។​ភាព​លាក់កំបាំង​នេះ​ធ្វើឱ្យ​គេ​ដាក់​​ការសង្ស័យ​ថា​ទំនងជា​មាន​អំពើ​ ខុសច្បាប់​ណា​មួយ​នៅ​ក្នុង​ការ​រដ្ឋា​ន​រ៉ែ​មាស​។​ហើយក៏​អាច​នឹង​មាន​ អ្នកមាន​អំណាច​ក្នុង​ខេត្តមណ្ឌលគិរី​ឬក៏​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​នៅ​ ពីក្រោយ​ខ្នង​ទទួលបាន​ផលប្រយោជន៍​ស៊ុមគ្រលុំ​គ្នា​ជា​ប្រព័ន្ធ​។​

​ ប្រភព​ព័ត៌មាន​បាន​បន្តថា​កន្លងមក​មាន​ក្រុមហ៊ុន​មួយ​ដែល​លេចឮ​ថា​បាន​ផុត​ អាជ្ញាប័ណ្ណ​ទៅហើយនោះ​កំពុងតែ​បន្ត​អាជ្ញាប័ណ្ណ​សារជាថ្មី​ម្តងទៀត​ដើម្បី​ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​យ៉ាង​អណាធិបតេយ្យ​ដែល​ស្ថិតក្រោម​ស្លាក​សហគមន៍​ ជនជាតិដើម​ភាគតិច​ព្នង​ក្នុង​ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សី​ម៉ា​ ខេត្តមណ្ឌលគិរី​។​សកម្មភាព​ជីក​យក​រ៉ែ​មាស​ដែល​ជា​វត្ថុធាតុដើម​ទ្រព្យ​ សម្បត្តិ​របស់​រដ្ឋ​នៅ​ក្រោម​ដី​ត្រូវបាន​គេ​និយាយថា​ភាគច្រើន​គឺជា​ជនជាតិ​ វៀតណាម​។​ដោយឡែក​ពលករ​ខ្មែរ​មាន​ឋានៈ​ត្រឹម​កម្មករ​តូចតាច​តែប៉ុណ្ណោះ​។​ ចំណែក​ជនជាតិ​ចិន​គឺ​ជា​ថៅកែ​ហើយ​អ្នកមាន​អំណាច​ក្នុង​ខេត្តមណ្ឌលគិរី​ជា​ អ្នក​នៅ​ពីក្រោយ​។​

​តាម​ការទម្លាយ​ព័ត៌មាន​បាន​ឱ្យដឹងថា​អាជីវកម្ម​ រ៉ែ​មាស​នៅ​ឃុំ​ចុង​ផ្លាស់​មាន​រាប់រយ​រណ្តៅ​និង​ប្រើ​កម្មករ​រាប់ពាន់​នាក់ ​ដោយ​មួយ​​ផ្នែក​ខ្លះ​គឺជា​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​និង​មួយចំនួនធំ​ជា ​កម្មសិទ្ធិ​មន្ត្រី​មាន​អំណាច​ក្នុង​ខេត្ត​មណ្ឌលគិរី​។​រាល់​ការ​ធ្វើ​ អាជីវកម្ម​ជា​យូរ​ឆ្នាំ​មក​នោះ​ដោយសារ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​ ជំនាញ​រ៉ែ​និង​ថាមពល​។​តាមពិត​ក្រសួង​រ៉ែ​និង​ថាមពល​ផ្តល់​អាជ្ញាប័ណ្ណ​ ឲ្យទៅ​ក្រុមហ៊ុន​គឺ​ស្រប​ច្បាប់​។​សហគមន៍​ជនជាតិដើម​ភាគតិច​ទទួលបាន​នូវ​ ភាពស្របច្បាប់​ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​។​ប៉ុន្តែ​ផ្ទុយ​ពី​នេះ​ចំណុច​ ដែល​ខុសច្បាប់​នោះ​គឺ​ការអនុវត្តន៍​ធ្វើ​អាជីវកម្ម​មិនបាន​គោរព​ទៅតាម​ គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​និង​អាជ្ញាធរ​ថ្នាក់​ខេត្ត​។​ដូច្នេះ​ដើម្បី​ កុំ​ឱ្យ​រដ្ឋ​បាត់​ប្រាក់​ចំណូល​ដោយសារ​តែ​បុគ្គល​ផ្សេង​នោះ​ក្រសួង​ ពាក់ព័ន្ធ​ត្រូវ​ចុះ​ទៅ​ពិនិត្យមើល​អាជីវកម្ម​រ៉ែ​នៅ​តំបន់​នោះ​ផង​។​ ព្រោះថា​ស្ថាប័ន្រ​ពាក់ព័ន្ធ​គឺជា​ភ្នែក​ច្រមុះ​ឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ ហើយ​ក៏​ដើម្បី​ការពារ​ផលប្រយោជន៍​ផងដែរ​។​រីឯ​រាល់​ការ​ជីករណ្តៅ​ដី​ចុះ​ ចូលទៅ​ក្នុង​ស្រទាប់ដី​ត្រូវបាន​គេ​និយាយថា​ក្នុង​មួយ​រណ្តៅ​មិន​ក្រោម​ពី​ ១០០​ម៉ែតទៅ​៣០០​ម៉ែត្រ​ឡើយ​។​

​ការ​ជីករណ្តៅ​ដ៏​ជ្រៅ​បែបនេះ​ទោះបីជា ​កន្លែង​ទទួល​សិទ្ធិ​អនុញ្ញាត​ពី​ក្រសួង​ជំនាញ​ក៍វា​ខុស​ទៅនឹង​គោលការណ៍​ ច្បាប់​ដែល​គេ​អនុញ្ញាត​ឱ្យ​ជីករណ្តៅ​ត្រឹមតែ​២៥​ទៅ​២៧​ម៉ែត្រ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​អាជីវកម្ម​រ៉ែ​មាស​នៅ​ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សី​ម៉ា​ធ្វើឡើង​ដោយ ​ប្រើ​រំសេវ​បំផ្ទុះ​ប្រើ​ម៉ាស៊ីន​កិន​ថ្ម​សម្ភារៈ​ទំនើបៗ​និង​ប្រើ​សារធាតុ ​គីមី​ពុល​ដើម្បី​បំ​លែង​ឱ្យ​ទៅ​ជា​ដុំ​មាស​។​ថ្មីៗ​នេះ​ផ្លូវ​មួយ​ខ្សែ​មាន ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​បាន​ទទួលរង​នូវ​កំហូច​ធ្ងន់ធ្ងរ​មិន​អាច​ឱ្យ​ ជនជាតិដើម​ភាគតិច​នៅ​តំបន់​នោះ​ធ្វើដំណើរ​ទៅ​មក​បាន​ដោយសារតែ​រថយន្ត​ធុន​ ធ្ងន់​ដឹក​សម្ភារៈ​យកទៅ​ជីក​ខូង​រ៉ែ​មាស​។​
​   
​ជនជាតិដើម​ភាគតិច​ ព្នង​រស់នៅ​ឃុំ​ចុង​ផ្លាស់​បាន​រៀបរាប់​ថា​ចាប់តាំងពី​ក្រុមហ៊ុន​អាជីវកម្ម​ រ៉ែ​មាស​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៦​នេះ​ផ្លូវ​មួយ​ខ្សែ​ ប្រវែង​ជាង​១០​គីឡូម៉ែត្រ​នៅ​ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សី​ម៉ា​ត​ភ្ជាប់​ទៅ​ ទី​រួម​ខេត្តមណ្ឌលគិរី​ទទួលរ​ង​ការបំផ្លាញ​ពី​រថយន្ត​ដឹក​សម្ភារៈ​ទៅ​ខួង​ ជីករណ្តៅ​រ៉ែ​។​ចំណែក​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​និង​ថ្នាក់​ខេត្ត​មណ្ឌលគិរី​ មើល​មិន​ឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឡើយ​។​
​    ​
​ ប្រជាពលរដ្ឋ​បាន​និយាយ​ឱ្យដឹងថា​កាលពី​មិន​ទាន់​មាន​ផ្លូវ​ពី​ទី​រួម​ ខេត្តមណ្ឌលគិរី​ត​ភ្ជាប់​ទៅ​ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សី​ម៉ា​បើ​ប្រៀបធៀប​ ទៅ​នឹង​កាលពីមុន​នោះ​សុទ្ធតែ​ព្រៃ​ផង​។​ប៉ុន្តែ​ការធ្វើ​ដំណើរ​របស់​ពួកគាត់ ​មាន​លក្ខណៈ​ងាយស្រួល​ជាង​នេះ​។​បន្ទាប់ពី​មាន​ក្រុមហ៊ុន​គេ​ចុះ​ទៅ​ធ្វើ​ អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ឃុំ​ចុង​ផ្លាស់​រួច​មក​ផ្លូវ​មូលនិធិ​ឃុំ​ដែល​ ប្រមូលបាន​ពី​ប្រជាពលរដ្ឋ​បូក​បញ្ជូលគ្នា​ជាមួយ​កញ្ចប់​ថវិកា​ប្រមុ​ខ​រា​ រដ្ឋាភិបាល​តាមរយៈ​ឃុំ​សង្កាត់​អភិវឌ្ឍន៍​បាន​ហើយ​ត្រូវ​បំផ្លាញ​ទៅ​វិញ​ ក្នុង​រយៈពេល​ខ្លី​។​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​សិស្សសាលា​រស់នៅ​ភូមិ​មេ​ ម៉ង់ចង់​ធ្វើដំណើរ​ទៅ​សិក្សា​នៅ​អនុវិទ្យាល័យ​ឃុំ​ចុង​ផ្លាស់​ត្រូវបាន​ បោះបង់​ការសិក្សា​ចោល​ដោយសារ​តែ​លំបាក​ក្នុងការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ សាលារៀន​។​រឿង​ផ្លូវ​លំបាក​នេះ ជនជាតិដើម​ភាគតិច​ព្នង​បានឱ្យដឹងថា​ក្រុម​គ្រួសារ​មាន​ជំងឺ​ឈឺ​ថ្កាត់​ម្តងៗ ​ក៍​ពិបាក​ណាស់​ពេល​ដឹក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​។​
​   
​ក្រោយពី​ ជួប​បញ្ហា​ផ្លូវ​ខូច​បែបនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​សម្តេច​អគ្គ​ មហាសេនាធិបតី​តេជោ​ហ៊ុន​សែន​និង​លោកជំទាវ​ប៊ុនរ៉ានី​តាមរយៈ​សារព័ត៌មាន​ មេត្តាជួយ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ផ្លូវ​ល្អ​ឡើង​វិញ​ដើម្បី​ងាយស្រួល​ ធ្វើដំណើរ​ដឹក​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​កាន់​មណ្ឌល​សុខភាព​និង​ដឹក​អ្នកជំងឺ​ ទៅ​មន្ទីរពេទ្យ​ខេត្ត​ព្រមទាំង​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​។​ជុំវិញ​បញ្ហា​ ផ្លូវ​លំបាក​នេះ​លោក​សិន​វណ្ណ​វឌ្ឍន៍​អភិបាលស្រុក​កែវ​សី​ម៉ា​មិនអាច​សុំ​ ការបំភ្លឺ​បាន​ទេ​ដោយ​លោក​គ្រាន់តែ​ឮ​ថា​អ្នកកាសែត​រួច​ចុច​បិទ​ទូរស័ព្ទ​ ភ្លាម​។​
​   
​លោក​សាន់​ដា​រិទ្ធិ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ ខេត្ត​មណ្ឌលគិរី​បានបញ្ជាក់​ថា​អាជីវកម្ម​រ៉ែ​មាស​នៅ​ចុង​ផ្លាស់​មានច្បាប់​ ត្រឹមត្រូវ​។​លោក​បាន​និយាយថា​មួយផ្នែក​ជា​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​ និង​មួយ​ផ្នែក​ទៀត​គឺជា​របស់​ក្រុមហ៊ុន​។​លោក​សាន់​ដា​រិទ្ធិ​បានបញ្ជាក់​ថា ​អាជីវកម្ម​រ៉ែ​មាស​របស់​សហគមន៍​គេ​សុំ​អាជ្ញាប័ណ្ណ​ត្រឹម​ថ្នាក់​ខេត្ត​។​ រាល់​ការ​ធ្វើ​អាជីវកម្ម​គេ​មិន​អនុញ្ញាត​ឱ្យ​លើសពី​ទំហំ​ផ្ទៃដី​១​ហិកតា​ទេ ​។​ចំពោះ​រណ្តៅ​ជី​ករក​រ៉ែ​ក៏​មិនឱ្យ​លើស​ពី​២០​ម៉ែត្រ​ចុះក្រោម​ដែរ​។​

​ ប្រធាន​មន្ទីរ​រ៉ែ​ខេត្ត​បានឱ្យដឹង​ទៀត​ថា​ក្រុមហ៊ុន​មាន​ផ្ទៃដី​ធ្វើ​ អាជីវកម្ម​ធំ​ជាង​សហគមន៍​ដោយ​សារ​ថ្នាក់​ក្រសួង​ជា​អ្នក​អនុញ្ញាត​មាន​ ច្បាប់​ត្រឹមត្រូវ​។​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី​ បានបញ្ជាក់​ថា​ទីតាំង​ក្រុមហ៊ុន​និង​សហគមន៍​ស្ថិតនៅ​ជាប់​គ្នា​។​លោក​ថា​នៅ​ ឃុំ​ចុង​ផ្លាស់ មាន​តែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ​ដែល​ក្រសួង​បានអនុញ្ញាត​ឱ្យ​ធ្វើ​អាជីវកម្ម​ ។​ក្រុមហ៊ុន​នោះ​គឺជា​របស់​ខ្មែរ​សហការគ្នា​ជាមួយ​ចិន​។​ក្រុមហ៊ុន​មួយ​នេះ​ បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នៅ​ដើមឆ្នាំ​២០១៦ មាន​ច្បាប់​ត្រឹមត្រូវ ពី​ក្រសួង​រ៉ែ​និង​ថាមពល​៕

 

ចំនួនអ្នកទស្សនា

    20690467

  • ថ្ងៃនេះ4771
  • ម្សិលមិញ4911
  • សប្តាហ៍នេះ22341
  • ខែនេះ4771
  • ឆ្នាំនេះ248011
  • សរុប20690467